នៅកម្ពុជា​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​កើន​ឡើង​ជា​ង​៥​នាក់​និង​របួស​ជាង​២០​នាក់​ក្នុង​១​ថ្ងៃ​

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរណ៍​ផ្លូវគោ​ក​ថ្មី​នៅ​អគ្គ​ស្នង​ការ​ដ្នាន​គរបាល​ជាតិ ​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០​១៥​លោក​ឧត្ត​ម​​សេនី​យ៍​ឯក​ ហ៊ឹម​ យ៉ាន​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ បាន​មាន​ប្រ​សា​សន៍​ថា​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​នា​ពេល​ បច្ចុ​ប្បន្ន​នេះ ​កំ​ណើន​គ្រោះ​ថ្នាក់ ​ឥឡូវ​នេះ​អ្នក​ស្លាប់​កើន​លើស​ពី ​៥​នាក់​ និង​អ្នក​របួស​មាន​ជាង​ ២០​នាក់​ហើយ​ក្នុង​១​ថ្ងៃ។​

2b487b19-74dc-406d-86ca-a83130ec2439sជា​មួយ​គ្នា​នេះលោ​ក​ក៏​បាន​លើក​ឡើង​ពីរ​បាយ​ការណ៍​មក​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថាក្នុង​រយៈ​ពេល​២​ខែ​ដើម​ឆ្នាំ​២០​១៥​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួន​៨៦៧​លើក ​បណ្តាល​ឲ្យ​មនុស្ស​ស្លា​ប់​៤០១​នាក់​ អ្នក​របួស​ធ្ងន់​៧៧៦​នាក់​ អ្នក​របួស​ស្រាល​៧៨២ ​ក្នុងនោះ​​ម៉ូតូ​ដែល​រង​ការ​ខូច​ខាត​មាន​ចំនួន​៩២៥​គ្រឿង ​រថ​យន្ត​ធុន​តូច​២៩១​គ្រឿង​ រថ​យន្ត​ធុន​ធំ១​២៣​គ្រឿង ​យាន​ផ្សេងៗ​ខូច​ខាត​ចំ​នួន​៩៩​គ្រឿង​ អ្ន​ក​ថ្មើរ​ជើង​រង​គ្រោះ​៤២​នាក់​ និង​អ្ន​មិន​ពាក់​មួក​ពេល​គ្រោះ​ថ្នាក់​មាន​៧២៣​នាក់​។​

ពាក់​ព័ន្ធ​នឹង​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​ដែរ​លោក​ឧត្តម​សេនី​យ៍ឯក​ ហ៊ឹម ​យ៉ាន​ បាន​ជំរុញ​ឲ្យ​ គ្រូ​បង្គោល​នគ​របាល​ចរា​ចរណ៍​រាជ​ធានី​ក៏​ដូច​ជា​គ្រូ​ថ្នាក់​ជាតិ​ពេល​ទទួ​ល​បាន​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​នេះហើ​យ​ត្រូវ​យក​ទៅ​ផ្សព្​វផ្សា​យ​ដល់​នគរ​បាល​ចរា​ចរណ៍​ពិ​សេស​ដល់​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​យល់​ដឹងដើ​ម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរា​ច​រណ៍​នេះ​ឲ្យ​បាន​ប្រ​សើរ​ឡើង។​

ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​នេះ ​គឺ​ដើ​ម្បី​ធ្វើ​ការ​រឹត​បន្តឹង​ច្បាប់​នា​ពេល​ខាង​ មុខ​លោក​បាន​ស្នើ​ដល់​មន្រ្តី​នគរ​បាល​ចរាច​រណ៍​ទាំង​អស់​ត្រូវ​យក​ខ្លឹម​សារ​ច្បាប់​នេះ​ទៅ​ធ្វើ​ការ​រឹត​បន្តឹង​ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​បាន​ចែង​ផង​ដែរ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative