រដ្ឋ​មន្ដ្រី​​ប​រិ​ស្ថាន​នឹង​​បើក​​យុទ្ធ​នា​ការ​សំ​អាត​​រោង​ចក្រ​ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ​និ​ង​​ខេត្ត​កណ្ដាល​​ការ​ពារ​កុំ​​ឲ្យ​​កម្ម​ករ​​ដួល​សន្លប់​

លោក ​សាយ ​សំ​​អាល់​​រដ្ឋ​មន្ដ្រី​​ក្រ​សួង​បរិ​ស្ថាន ​បាន​​មាន​ប្រ​សាសន៍​ថា ​ឆ្នាំ​២០​១៥​នេះ ​ក្រ​សួង​​នឹង​​បើក​​យុទ្ធ​នាការ​ បោស​សំ​អាត​​រោង​ចក្រ​ ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ ​និង​​ខេត្ត​កណ្ដាល ​ដែល​ជា​​ជំ​ហាន​​ដំបូង ​ដើម្បី​​បង្ការ​​មិន​​ឲ្យ​​កើត​មាន​​បញ្ហា ​កម្មករ​-​កម្ម​ការិ​នី ​ដួល​សន្លប់​​ទៀត។​

0417sលោក​​រដ្ឋ​មន្ដ្រី​ បាន​​ថ្លែង​​បែប​នេះ ​នៅ​ក្នុង​​ពិធី​​បិទ​​សិក្ខា​សាលា ​ថ្នាក់​ជាតិ​​របស់​​ក្រ​សួង​ប​រិ​ស្ថាន ​ស្ដី​ពី​​ការ​ផ្សព្វ​ផ្សាយ ​និង​​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​​កញ្ចប់​​ថវិកា ​សេវា​​អនា​ម័យ​ បរិ​ស្ថាន ​សម្រាប់​​គ្រប់​គ្រង​​សំ​ណល់​​រឹង-​រា​ ​តាម​​ទី​ប្រ​ជុំ​ជ​ន​​ក្រុង ​របស់​​រដ្ឋ​បាល​​ថ្នាក់​ក្រោម​​ជាតិ ​កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ​​នេះ ​នៅ​​ភោ​ជនី​យ​ដ្ឋាន​​ទន្លេ ​បា​សា​ក់​​ពីរ​ ហើយ​​បាន​អនុ​ម័ត ​ឲ្យ​​ប្រើ​ប្រាស់​​កញ្ចប់​​ថ​វិ​កា ​ក្នុង​​ឆ្នាំ​២០​១៥​នេះ ​ចំនួន​៥​លាន​​ដុល្លា​រ​​អា​មេរិក​ សម្រាប់​​មន្ដ្រី​​មូល​ដ្ឋាន​ យក​ទៅ​អនុ​វត្ត​​ផ្ទាល់ ​ដើ​ម្បី​​គ្រ​ប់​គ្រ​ង​​សំ​រាម​ ជា​ពិ​សេស​​គឺ​​ការ​រៀប​ចំ​​កន្លែង​​ផ្ទុក​​​សំ​រាម​​ឲ្យ​​បា​ន​​ស្អាត​ ។​

លោក​ សាយ ​សំ​​អាល់​ បាន​​បញ្ជាក់​ថា ​ដើម្បី​​ធ្វើ​​ទំ​នើប​កម្ម​​ក្រ​សួង ​និង​​ការ​គ្រប់​គ្រ​ង​​ជីវ​ចម្រុះ ​រួម​ទាំង​​ធ្វើ​​ឲ្យ​​ការ​រស់​នៅ​​ប្រ​កប​ដោយ​​ចីរ​ភាព ​ក្រ​សួង​​បាន​​ផ្ទេរ​​ភា​រ​កិច្ច​​ផ្ទាល់ ​ទៅ​​ឲ្យ​​រដ្ឋ​បាល​​ថ្នាក់​ក្រោម​​ជាតិ​ តាម​រយៈ​​ការ​អនុម័​ត​​កញ្ចប់​​ថវិ​កា​​រ ប៉ុន្ដែ​​រាល់​​​មន្ដ្រី​​ពាក់​ព័ន្ធ​​នានា ​ត្រូវ​តែ​​យក​​ថវិកា​​ទាំង​នោះ ទៅ​ប្រើ​​ប្រាស់​​ឲ្យ​​មាន​​ប្រ​សិទ្ធ​ភាព​​បំផុត ​ដោយ​​ត្រូវ​​ជ្រើស​រើស​​ក្រុម​ហ៊ុន​​ដៃ​គូ​​ឯក​ជន ​ឲ្យ​​បាន​​ម៉ត់​ចត់ ​ដែល​​អាច​​ដំ​ណើរ​ការ ​ប្រ​កប​ដោយ​​ភាព​ជោគ​ជ័យ ​។​

លោក​​បាន​​បន្ដ​ថា ​«​ស្រ​ប​ពេល​​ជា​មួយ​គ្នា​នេះ ​ក្រ​សួងប​រិស្ថាន​ នឹង​​បើក​​យុទ្ធ​នា​​ការ​សំអាត​​រោង​ចក្រ​ ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ ​និង​​ខេត្ត​កណ្ដាល​ ដើ​ម្បី​​ការ​ពារ​​កុំ​​ឲ្យ​​មាន​​កម្ម​ករ​​ដួលស​ន្លប់​​ដូច​​ករណី​​នាពេ​ល​​កន្ល​ង​​មក​ទៀត ​ដោយ​​ក្រ​សួង​​នឹង​​ចុះ​​ផ្ទាល់ ​ដើ​ម្បី​​ពន្យល់​​ណែ​នាំ​​អំពី​​ការ​ប្រើ​ប្រាស់​​បរិ​មាណ​​ខ្យល់​​ក្នុង​​បរិ​វេណ​​រោង​ចក្រ ​និង​​ការ​ប្រើ​ប្រាស់​​ឧប​ករណ៍​ផ្សេងៗ ​ដែល​​អាច​​ប៉ះ​ពាល់​​ដល់​​សុខ​ភាព​​កម្ម​ករ​-​កម្ម​ការិ​នី​​ជា​ដើម»​ ​។​

លោក​​រដ្ឋ​មន្ដ្រី​​បន្ថែម​ទៀតថា​ នេះ​​គ្រាន់​តែ​​ជំ​ហាន​​ដំ​បូង​​ប៉ុ​ណ្ណោះ ​ដែល​​ក្រ​សួង​​នឹង​​ចាប់​ផ្ដើម​​ចូល​រួម ​ចាប់​ពី​​រាជ​ធានី​​ភ្នំ​ពេញ ​និង​​ខេត្ត​កណ្ដាល​ ប៉ុន្ដែ​​នៅ​​ឆ្នាំ​​បន្ដ​បន្ទាប់​ ក្រ​សួង​​នឹង​​បើក​​យុទ្ធ​នាកា​រ​ផ្សេងៗ​ទៀត ​នៅតា​ម​​បណ្ដា​​ខេត្ត​​ទូ​ទាំង​​ប្រ​ទេ​ស ​ដើម្បី​​អនា​ម័យ​ និង​​ប​រិ​ស្ថា​ន​​ទាំង​អស់​គ្នា ​។ ជា​មួ​យ​គ្នា​​នោះ ​មន្ដ្រី​រដ្ឋ​បាល​​ថ្នាក់​ក្រោ​ម​​ជាតិ​ ក៏​​មិន​ត្រូវ​​ភ្លេច​ខ្លួន​​ដែរ​​ថា​ ក្រ​សួង​​បាន​រៀបចំ​​កញ្ចប់​​ថវិ​កា​​រួច​ហើយ​ ដូ​ច្នេះ​​ទាំង​​ក្រោ​ម​​ជាតិ​ គឺ​​ត្រូវ​​សហ​ការ​គ្នា ​ដើ​ម្បី​​គ្រប់​គ្រង​​សំ​រាម​ ឬ​​សំ​ណល់​​រឹង​-​រាវ ​ដែល​ជា​​កត្តា​​ជំរុ​ញ​​ឲ្យ​​តំ​បន់​​ទី​ប្រ​ជុំ​ជ​ន​ ក្លាយ​ជា​​ទី​ក្រុង​​ស្រស់​ស្អាត​ និង​​មាន​​សោ​​ភ័​ណ្ឌ​​ភា​ព​ល្អ ​។​

លើស​ពីនេះ​​លោក​​រដ្ឋ​មន្ដ្រី​ ក៏​បាន​​អំ​ពាវ​នាវ​​ដល់​​មន្ដ្រី​រដ្ឋ​បាល ​ថ្នាក់​ក្រោម​​ជាតិ​​ទាំង​អស់ ​ត្រូវ​ខិត​ខំ​​បំ​ពេញកា​រ​ងារ​​ទាំង​អស់​​គ្នា​ ហើយ​​បើ​​អាច​បង្កើត ​សេ​វាសា​ធារ​ណៈ​​ដោយ​​ខ្លួន​ឯង​ គឺ​​កាន់​តែ​​ល្អ​ប្រ​សើរ ​ព្រោះ​​វា​​ជា​​កត្ដា ​នាំ​​ឲ្យ​​មាន​​ថវិ​កា​​ខ្លួន​ឯង ​ដែល​​អាច​​អភិ​វឌ្ឍន៍​​កន្លែង​​ស្តុក​​សំរាម​ ប្រ​ព័ន្ធ​​ចម្រោះ​​សំរាម​​នានា ​មុន​នឹង​​បង្ហូរ​​ចូល​​ទឹក​ទន្លេរ​ ឬ​​បឹង​ ជាពិ​សេស​​គឺ​​ឈាន​ទៅដ​ល់ ​ការ​ជួស​ជុល​​ប្រ​ព័ន្ធ​​លូ​​បា​ន​​ទៀត​ផង ​។​

លោក​ សាយ ​សំ​​អាល់​បាន​​បញ្ជាក់​ថា ​សំរា​ម​​ក្នុង​ប្រ​ទេស​​កម្ពុជា ​គឺមា​ន​​ការ​ថយ​ចុះ​​នោះទេ​ ផ្ទុយ​ទៅ​វិញ ​ក្នុង​មួយ​ឆ្នាំៗ​ សំ​រាម​ បាន​​កើ​ន​ឡើង​​រហូតដ​ល់​​ទៅ ​១២០​លាន​​តោ​ន​​ឯ​ណោះ ​។ ​ដូ​ច្នេះ​​បើ​​មន្ដ្រី​​ពាក់​ព័ន្ធ​ មិន​​ចូល​រួម​​អនុ​វត្ត​​ផែន​ការ ​ទី​ក្រុង​​ស្អា​ត​​នោះ​ទេ ​យើង​​នឹង​​ជួប​​បញ្ហា ​។ ​ប៉ុន្ដែ​​លោក​​សង្ឃឹម​​យ៉ាង​​មុត​មាំ​​ថា ​មន្ដ្រី​​ក្រោម​​ជាតិ ​ច្បាស់​​ជា​មាន​​សមត្ថ​ភាព​​អាច​ធ្វើ​​បាន​ ព្រោះ​​កន្លង​មក​​មាន​​តំ​បន់​​មួយ​ចំ​នួន​ ក៏​​ទទួល​បាន​​ជោគ​ជ័យ​​ល្អ​ប្រ​សើរ​​ផង​ដែរ​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative