គ្រោះ​ថ្នា​ក់​ចរា​ចរណ៍​ថ្ងៃទី​២៧​កម្ភៈ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​និង​របួស​ធ្ង​ន់​១៤​នាក់​

តាម​របាយ​​ការណ៍ពី​ នា​យក​សណ្តាប់​ធ្នាប់ ​នៃ​អគ្ក​ស្ន​ង​ការ​ដ្ឋាន​នគ​រ​បាល​ជាតិ ​បាន​បង្ហាញ​ថា​នៅ ​ថ្ងៃ​ទី​២៧​ ខែ​កុម្ភះ​ ឆ្នាំ​២​០​១៥​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​ចំនួន ​១១​លើក ​យប់​០២​លើក,​ ​បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​ ០៦​នាក់​ (​ស្រី​២​នាក់​) ​របួស​ធ្ងន់ ​១៤​នាក់ ​(​ស្រី​១​នាក់​) ​។​

11024702_358114657706964_8813126902319714132_nxក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង ​១១​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូចខា​ត​យាន​យន្ត​សរុប ​១៤​គ្រឿង​ ក្នុ​ង​នោះ​មាន​ម៉ូតូ​ចំ​នួន ​០៨​គ្រឿង​ ,រ​ថ​យ​ន្ត​ធុន​តូច​ចំនួន ​០៥​គ្រឿង ​,​រថ​យន្ត​ធុន​ធំ ​១​គ្រឿង ​,​និង​ថ្មើរ​ជើង ​២​នាក់ ​។​

មូល​ហេតុ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន ​៣​លើក ​,​មិន​ប្រ​កាន់​ស្តាំ ​២​លើក​ ,​មិន​គោ​រព​សិទ្ធ​ ២​លើក ​,ស្រ​វឹង​ ៣​លើក ​, ​បត់​គ្រោះ​ថ្នាក់​ ១​លើក ​និង​សត្វ​គោ​រត់​ឆ្លង​ផ្លូវ ​១​លើក ​។ ​ហើយ​យាន​ដែល​បង្ក​ហេតុ​មាន​ម៉ូតូ ​៥​លើក ​,រ​ថ​យន្ត​តូច ​៥​លើក​និង​សត្វ​គោរ​ត់​ឆ្ល​ង​ផ្លូវ ​១​លើក​ ក្នុង​នោះ​អ្ន​កជិះ​ម៉ូតូ​គ្រោះ​ថ្នាក់ ​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ចំនួន ​១១​នាក់​ (​យប់​០៥​នាក់​) ​។​

រថ​យន្ត​ពិ​ន័យ​សរុប​ចំនួន ​៧១៥​គ្រឿង ​(រ​ថយ​ន្ត​ធំ ​២៣​៥​គ្រឿង )​ ស្មើ​និង ​៧២​១​ករណី ​,ក​រណី​ល្មើ​ក្រ​ដាស​ស្នាម ​៣៥​២​គ្រឿង​ ស្មើ​និង​ ៣៥៨​ករណី ​រួម​មាន​បណ្ណបើ​ក​បរ​ហួសសុ​ពល​ភាព ​២៤​ករណី ​,គ្មាន​បណ្ណ​អាជី​វកម្ម​ ១១​ករណី ​,​ស្រ​វឹង​បើ​កប​រ ​២​ករណី​ , ​ប័ណ្ណ​បើក​បរ​ខុស​ប្រ​ភេទ​យាន្ត ​៨​ករណី ​,គ្មាន​ឈៀក ​៤៣​ករណី ​, ​បើក​បរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ាត់ ​២៧០​ករណី ​,ក​រណី​ល្មើស​បច្ចេក​ទេស​មាន ​៣៦​៣​គ្រឿង ​ស្មើ​និង​ ៣៦៣​ករណី ​រួម​មាន​ដឹក​​សំពីង​សំពោង ​៣៥១​ករណី ​,កង់សឹ​ក​រេច​រិល ​២​ករណី ​,ដឹក​លើស​ចំណុះ ​១០​ករណី ​។

​ដោយ​ឡែក​ម៉ូតូ​ត្រូវ​បាន​ពិ​ន័យ​សរុប​ចំ​នួន ​១,១​៦៨​គ្រឿង ​ក្នុង​នោះ​មាន​ ជិះ​ម៉ូតូ​អត់​ពាក់​មួក ​៦៦៤​ករណី ​,​ជិះ​ម៉ូតូ​អ​ត់​កញ្ចក់​ ៤៣៥​ករណី ​,ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក ​១១ករណី ​, ​ម៉ូតូ​បើ​ក​ភ្លើង​ពេល​ថ្ងៃ ៣​៥​ករណី ​,ល្មើស​សញ្ញា​ចរា​ចរណ៍ ​១៩​ករណី ​និង​ស្រ​វឹ​ង​បើក​បរ​ ៤​ករណី​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative