លោក​Bea​t Ri​c​hne​r​មាន​គំ​រោង​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម​ដល់​កុ​មារ​នៅ​ឆ្នាំ​២០​១៦​

មាន​បំ​ណង​កាត់​បន្ថយ​ផល​វិបាក ​និង​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​​ឈាម​ដល់​កុមារ​កម្ពុជា​លោក​វេជ្ជ​បណ្ឌិត​Bea​t Ric​hne​r​ប្រ​ធាន​មូល​និ​ធិ​គន្ឋ​បុប្ឆា ​គ្រោង​ចំ​ណាយ​ប្រាក់​រាប់​លាន​ដុល្លារ ​ដើម្បី​ទិញវ៉ា​ក់​សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម​ចាក់​ជូន​កុមារ​កម្ពុជា​នៅ​ឆ្នាំ​២០​១៦​ខាង​មុខ។

IMG_1845xsលោក​សាស្រ្តា​ចារ្យ​បាន​ថ្លែង ​ឲ្យ​គេ​ហ​ទំព័រ​សុខ​ភាព​កម្ពុជា​ឲ្យ​ដឹង​នៅ​ក្នុង​សន្និ​​សីទ​អន្តរ​ជាតិ​ស្តី​ពី ​ជំងឺ​រលាក​ខួរ​ក្បាល​ជប៉ុន ​និង​ជំងឺ​គ្រុន​ឈាម​នៅ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ ទី៧ ​ខេត្ត​សៀម​រាប​នៅ​ថ្ងៃ​ទី​២៧ ​កុម្ភៈ​នេះ​ថា ​លោក​នឹង​ពិ​ភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​សាំង​ហ្កា​ពួរ ​និង​គ្រូ​ពេទ្យ​មក​ពី​ប្រ​ទេស​ស្វីស ​មុន​សម្រេច​ដាក់​សំ​ណើរ​ទៅ​រដ្ឋា​ភិ​បា​ល​ ដើ​ម្បី​ទិញវ៉ា​ក់​សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម ​ចាក់​ជូន​កុមារ​ចាប់​ពី​ឆ្នាំ​២០​១៦​ខា​ង​មុខ​នេះ​ទៅ។​លោកប​ន្ត​ថា ​វ៉ាក់​សាំង​នេះ ​មិន​អាច​ការ​ពារ​កុមារ​ពី​ជំងឺ​គ្រុន​ឈាម​នោះ​ទេ​ តែ​វា​ជួយ​កាត់​បន្ថយ​ភាព​ធ្ងន់​ធ្ងរដោ​យ​សារ​ជំងឺ​នេះ​ ដែល​អាច​ចូល​រួម​ចំណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​កាត់​បន្ថយ​ផល​វិបាក​ និង​អត្រា​ស្លាប់​ដោយ​​សា​​រ​ជំងឺ​នេះ។

​លោក​បន្ត​ថា ​“​ខ្ញុំ​មាន​ក្តី​ប្រា​ថ្នា​ទិញវ៉ា​ក់​សាំង​នេះចែ​ក​ជូន​កុមារ​នៅ​ឆ្នាំ​២​០​១៦​​ខាង​មុខ ​ប៉ុ​ន្តែ​អ្វីៗ​វា​អា​ស្រ័យ​លើ​ការ​ពិ​ភា​ក្សា ​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ​សាំង​ហ្កា​ពួរ​ និង​គ្រូ​ពេទ្យ​ជំ​នាញ​ស្វីស​ជា​មុន​សិន”​។​

IMG_1847sលោក​សាស្រ្តា​ចារ្យ​ធា ​គ្រុយ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​ថ្លែង​ថា ​នេះ​ជា​សេចក្តី​ប្រា​ថ្នា​របស់​ក្រ​សួង​សុ​ខា​ភិបាល​ជា​យូរ​មក​ហើយ ​ក្នុង​ការ​ផ្តល់​វ៉ាក់​​សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម​ជូន​កុមារ ​ដើម្បី​កាត់​ប​ន្ថយ​អត្រា​ឈឺនិ​ង​ស្លាប់ដ​ល់​កុមារ​​​កម្ពុជា ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​យើង​មាន​ការ​ប្រុង​ប្រ​យ័ត្ន ​ហើយ​ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​មាន​ការ​ប្រុង​ប្រ​យ័ត្ន ​ខ្លា​ច​គេ​ចោទ​លោក​ថា ​ទិញវ៉ា​ក់​សាំង​មកចា​ក់​ជូន​កុមារ​ដើម្បី​ជាកា​រពិ​សោធន៍ ​ដូច​ករណីលោ​ក​(B​e​at​ ​Ri​ch​n​e​r)​បាន​ចាក់​វ៉ាក់​សាំង​បង្កា​រ​ជំងឺ​រលា​ក​ខួរ​ក្បាល​ជប៉ុន​ជូន​កុ​មារ​កម្ពុជា ​មាន​គេ​ចោទ​លោក​ថា​ទិញ​វ៉ា​ក់​សាំង​មក​ចាក់​ជូន​កុមារ​កម្ពុជា ​ដើ​ម្បី​ធ្វើ​ការ​ពិ​សោធន៍​ថ្នាំ ប៉ុ​ន្តែ​ការ​ពិត​មិន​មាន​រឿង​បែ​ប​នោះ​ទេ។​ការ​ពិត​លោក​បាន​ខិត​ខំ​រក​ប្រាក់ ​និ​ង​ចំ​ណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​ទិញ​វ៉ា​ក់​សាំង​មក​ជួយ​សង្រ្គោះ​កុមារ​កម្ពុជា។​

លោក​បន្តថា​ “​ជាលទ្ឋ​ផល​នៅ​កម្ពុជា ​បន្ទាប់​ពី​គាត់បា​ន​ផ្តល់​វ៉ាក់​សាំង​ដល់​​កុមារ​កម្ពុជា​រយៈ​ពេល​ប៉ុន្មា​នឆ្នាំ​កន្លង​មក​នេះ ​យើង​ឃើញ​ចំនួន​កុមារ​កើត​ជំងឺ​នេះ​​ថយ​ចុះយ៉ា​ង​ខ្លាំង​”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative