លោក​សខេង​៖​អ្នក​ដែល​កេ​ង​ប្រវ័ញ្ច​ផ្លូវ​ភេទលើ​កុមារ​កម្ពុជា​ច្រើន​ជាង​គេគឺ​ជា​ជន​បរ​ទេស​

លោក ​ស ​ខេង ​ឧប​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​រដ្ឋ​មន្រ្តី​ក្រ​សួង​ម​ហា​ផ្ទៃ ​បាន​លើក​ឡើង​ថា ​«​អ្នក​ដែល​កេង​ប្រ​វ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា​ច្រើ​ន​ជាង​គេ ​គឺ​ជា​ជន​បរទេស​ ខណៈ​ការ​រំលោ​ភ​សេព ​សន្ថវៈ​លើ​ស្រ្តី​គឺ​មាន​ច្រើន​ គឺ​ជា​ជន​ជាតិ​ខ្មែរ»​។​

acom03(1)dលោក​ឧប​នា​យក​រដ្ឋ​មន្ត្រី​ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ ​ស្តី​អំពី​ការ​លុប​បំបាត់​ការកេ​ង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ និង​ការ​អនុវត្ត​ទោស​ប​ន្ថែម​ ដែល​បាន​ធ្វើ​ឡើងនៅ​សណ្ឋា​គារ​សុខា​ភ្នំ​ពេញ ​កាលពី​ថ្ងៃ​ទី២​៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០​១៥​កន្ល​ង​ទៅ។​

សិក្ខា​សាលា​ស្តី​អំពី​ការ​លុប​បំ​បាត់អំ​ពើកេ​ង​ប្រ​វ័ញ្ច​លើ​កុមារ ​និង​អនុវត្ត​ទោសប​ន្ថែម​នេះ​ដែល ​រៀបចំ ​សហ​ការ​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​ប្រ​យុទ្ធ​ប្រ​ឆំាង​អំពើ​ជួ​ញ​ដូរ​មនុស្ស​ និង​អង្គ​ការ​សកម្ម​ភាព ​ដើម្បី​កុមារ​ហៅ​កាត់​ថា ​APLE​ មាន​គោល​បំ​ណង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍ ​និង​ការ​អនុវត្ត​ល្អៗ ​របស់​អ្នក ​ជំ​នាញ​ជា​តិ​និង​អន្តរ​ជាតិ​ពាក់​ព័ន្ធ​នឹង​ការ​ប្រ​យុទ្ធ​ប្រ​ឆំាង​នឹង​ការ​កេង​ប្រ​វ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ពង្រឹង​អនុសា​សន៍និ​ង​ការ​ឯក​ភាព​រួម​មួយ​លើកា​រ​អនុ​វត្ត​ទោស​បន្ថែម​ស្តី​អំពី​ការ​ហាម​ស្នាក់​នៅ​​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នូវ​ជន​បរទេស​ដែល​មាន​ពិ​រុទ្ធ​ពី​បទ​ល្មើស​ផ្លូវ​ភេទ​លើ​កុមារ​ និង​វិធាន​ការ​ផ្សេងៗ​ទៀត។​

លោក ​ស ​ខេង​បាន​ មាន​ប្រ​សា​សន៍​ថា«​បើ​យើង​ពិ​និត្យ​អំពី​មុខ​សញ្ញា​ជន​ល្មើស​អ្នក​ដែល ​បាន​ប្រ​ព្រឹត្ត​ កេង​ប្រ​វ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​នេះ ​ហាក់​ដូច​ជា​ភាគ​ច្រើន​ឬ​ក៏​អាច​ថា​ទំា​ង​ស្រុង​ គឺ​ជា​ជន​ជាតិ​បរទេស​ដែល​មក​កម្ពុជា​នេះ»​។​លោក​បាន​បន្ត​ថាពា​ក់​ព័ន្ធ​នឹង​ការ​កេង​ប្រ​វ័ញ្ច​លើ​កុមារ​ដែល​ជា​បញ្ហា​សា​កល​លោក​នេះ ​សម្រាប់​នៅ​កម្ពុ​ជា​ខាង​ក្រ​សួង​មិន​ដែល​បាន​ទទួល​របាយ​ការណ៍​ ណា​មួយ ​ដែល​មាន​ជន​ជាតិ​ខ្មែរ​ កេង​ប្រ​វ័ញ្ច​ផ្លូវ​ភេទលើ​កុមារ​ឡើយ។​

លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ មាន​ប្រ​សា​សន៍​ទៀត​ថា ​«​ខ្ញុំ​និ​យាយ​យ៉ា​ង​នេះមិន​បាន​សេចក្តី​ថា ​ជា​កា​រ​បន្ទោសប​ង្អាប់​ទៅ​លើ​​ជន​បរទេស​ដែល​មក​កម្ពុជា​នោះ​ទេ ​ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ដែល​បាន​ទទួល ​របាយ​ការណ៍​​ណា​មួ​​​យទា​ក់​ទង​នឹង​ជន​ជាតិ​ខ្មែ​រ​រំ​លោភ​កេង​ប្រ​វ័ញ្ច​ផ្លូវ​ភេទ​លើ​កុ​មារ​នេះ ​បើ​រំលោភ​សេព​សន្ថវៈ​លើ​ស្រ្តី​អាហ្នឹង​មាន​ ហើយ​ប្រ​ហែល​ជាមា​ន​ច្រើ​ន​ថែម​ទៀត​ផង​»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative