ក្រ​សួង​យុត្តិ​ធម៌​​អះ​អាង​ថា​​ស្ត្រី​​មាន​​ផ្ទៃ​ពោះ​ជាប់​ពន្ធ​នាគារ​អាច​​ត្រូវ​​ដោះ​លែងនៅ​មុនទិ​វា​​សិទ្ធិ​នារី​​៨​​មីនា​

មន្ត្រី​​ក្រ​សួង​យុត្តិ​ធម៌ បាន​​ឲ្យ​​ដឹង​ថា ​ចំនួន​​ស្ដ្រី​​មាន​​ផ្ទៃពោះ​ និង​​មាន​កូន​​នៅ​ក្នុង​​ពន្ធ​​ធនា​គារ​​ទូទាំង​ប្រទេ​ស​​ក​ម្ពុ​​ជា ​អាច​មាន​​លើស​ពី​​៤០​​នាក់ ​តែ​​ចំពោះ​​ស្ដ្រី​​មាន​​ផ្ទៃ​ពោះ និ​ង​​មាន​កូន ​ដែល​​ត្រូវ​​ដោះលែ​ង​​តាម​​ការ​ស្នើ​សុំ​​ពីស​​ម្ដេ​ច​​អគ្គ​មហា​សេនា​ប​តី​​តេ​​ជោ ​ហ៊ុន ​សែន​ គឺ​​មិន​ទាន់​​ដឹង​​ពី​​ចំ​នួន​​នៅ​ឡើយ​​ទេ​​ការ​ដោះ​លែ​ង​​នេះ ​អាច​ធ្វើ​​ឡើង​​ឲ្យ​​បាន​​មុន​​ចូល​ឆ្នាំ​​ខ្មែរ​ ​ក្នុង​​ខែ​មេ​សា ​ប៉ុ​ន្តែ​​សម្រាប់​​ស្ត្រី ​ដែល​មាន​​ផ្ទៃ​ពោះ​​អាច​​ត្រូវ​ធ្វើ​ឡើង​​នៅ​មុ​ន​​ទិវា​​សិទ្ធិ​នារី​​៨​​មីនា​​។​

61441sលោក​ គឹម​ សន្ដិភាព ​អ្នក​នាំ​ពា​ក្យ​​ក្រ​សួង​យុ​ត្តិ​ធម៌ ​មាន​ប្រ​សាសន៍​​នៅ​​រសៀល​​ថ្ងៃទី​​២៥​ ខែ​កុម្ភៈ​​នេះ​​ថា ​ក្រ​សួង​​នឹង​​បើក​​កិច្ច​ប្រ​ជុំ​​ជា​មួយ​​ភាគី​​ពាក់​ព័ន្ធ ​ដើម្បី​​កំ​ណត់​​ចំនួន​​ស្ត្រី​​ដែល​​ត្រូវ​​ដោះ​លែង​​នេះ​​ឲ្យ​​ច្បាស់​​។ ​លោក​​បន្ត​ថា ​ចំនួន​​ស្ត្រី​​មាន​​ផ្ទៃ​ពោះ និ​ង​​មាន​កូន​​ជាប់​ពន្ធ​នាគា​​រ​អា​​ច​នឹង​​លើស​ពី​​៤​០​​នាក់​​។ ​លោក​​បាន​​បន្ថែម​ថា ល​ក្ខ​ខណ្ឌ​​ក្នុង​ការ​​ដោះ​លែ​ង​​នេះ ​គឺ​អាច​​ធ្វើ​ទៅ​​បាន​តែ​​លើ​​ទណ្ឌិត​​ស្ដ្រី​​ណា ដែ​ល​មាន​​តុលាកា​រ​​បាន​សម្រេច​​ថា​ ពួក​គេ​​មាន​ទោស​​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំៗ​​រួច​រាល់​​ហើយ​​ប៉ុ​ណ្ណោះ​​។​ ប៉ុន្តែ​​ចំពោះ​​ស្ដ្រី​​មាន​​ផ្ទៃ​ពោះ និ​ង​​ស្ដ្រី​​មាន​កូន​​ណា​​មិន​ទាន់​​ទទួលបា​ន​​ការ​សម្រេច​​ពី​​តុលាកា​រ​​ថា ​ជាប់ទោ​ស ​នឹង​មិន​​ត្រូវ​​ដោះលែ​ង​​នោះ​ទេ​​។​

ដោយ​ឡែក រ​បាយកា​រណ៍​​របស់​​អង្គ​ការ​​លី​កាដូ ​បាន​​បង្ហាញ​ថា ​ក្នុង​​ឆ្នាំ​​២​០១៤ ​ពន្ធ​នាគារ​​ចំនួន​​១៨ ​ក្នុង​ចំ​ណោម​​ពន្ធ​នាគារ​​ទាំងអ​ស់​នៅ​​ទូទាំង​ប្រទេ​ស​​កម្ពុជា​ ស្ត្រី​​មាន​​ផ្ទៃ​ពោះ ​ឬ​​ស្ត្រី​​កំពុង​​ព​ពោះ ​មាន​​ចំនួន​​៥៥​​នាក់ ​កំពុ​ង​​ជាប់​ឃុំ​​នៅ​ក្នុង​​​ពន្ធ​នាគា​រ​​ទាំងនោះ​​។​

​គួ​រ​​បញ្ជា​ក់ថា​ កា​លពី​​ថ្ងៃ​​ចន្ទ​​ដើម​​សប្ដាហ៍​​នេះ ​ក្នុង​​ពិធី​​ចែក​​សញ្ញា​បត្រ​​ដល់​​និ​ស្សិត​​សា​កល​វិទ្យា​ល័យ​​ជាតិ​​គ្រប់​គ្រង ​សម្តេច​នាយ​ក​​រដ្ឋ​មន្ត្រី​ បាន​ស្នើ​​ឲ្យ​​មាន​ការ​​ដោះលែ​ង​​ស្ត្រី​​មាន​​ផ្ទៃ​ពោះ ​និង​​មា​ន​កូន​​ដែល​មាន​​ប្រ​មាណ​​៤​០​​នាក់ ​នៅ​​ទូទាំ​ង​ប្រ​ទេស ​ដើ​ម្បី​​ធា​នាថា ​កូនៗ​​របស់​គេ​​មិន​កើត​​ក្នុង​​ពន្ធ​នាគារ​​។​ សម្ដេច​​បញ្ជាក់​ថា ​ការ​ស្នើសុំ​​​ព្រះ​រាជ​ទាន​​ទោស​​របស់​លោក ​មិន​មែន​​បំ​ពាន​​ច្បាប់​​នោះ​ទេ ​តែ​ដោយ​សារ​​សម្ដេច​​មាន​​អំ​ណាច​​ក្នុង​​ការ​សុំ​​ព្រះ​រាជ​ទាន​​ទោស​​នេះ​​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative