ក្រ​សួង​​​អ​ប់រំ​ជំរុញ​ឲ្យ​បង្កើត​​សួន​​​បន្លែ​​​នៅ​​តាម​​​សា​លា​​​ដើម្បី​ធ្វើ​​ឲ្យ​​​អា​ហា​រូបត្ថ​ម្ភ​​​ប្រ​សើរ​​ឡើង​​

ក្រ​សួង​អ​ប់រំ​យុវជន​និង​កីឡា​បា​​នជំរុញ​ឲ្យ​​​គ្រឹះ​ស្ថាន​​សិក្សា​​​សាធា​រណៈ​​​យក​​ចិត្ត​​ទុក​​ដាក់​​​បង្កើត​​​សួន​​​បន្លែ​​ ​ដើម្បី​​​ពង្រឹង​​​បំ​ណិ​​​ន​​​ជីវិត​​​របស់​​​សិស្ស​​។

10931240_543762162427893_8794474041865377628_nd​​លោក​ហង់​ជួ​ន​ណារ៉ុ​ន​​​រដ្ឋ​មន្ត្រី​​ក្រសួង​​អប់រំ​ ​យុវជន​​ និង​​​កីឡា​​​បាន​មាន​ប្រ​សាសន៍ ​ថា​​ការ​​​ជំរុញ​​ឲ្យ​​ដាំ​​​បន្លែ​​​តាម​​​សាលារៀ​ន​​​គឺ​​​សម្រាប់​​​ធ្វើ​​ឲ្យ​​​ប្រ​សើរ​​ ឡើង​​​នូវ​​​អាហារូ​បត្ថ​ម្ភ​​​នៅ​​ក្នុង​​​ប្រ​ទេស​​​កម្ពុជា​​។​

បើ​យោងតា​ម​សេ​ច​ក្តី​ណែ​នាំ​​របស់​​រដ្ឋ​​មន្ត្រី​​ក្រ​សួង​​អប់រំ​ យុវជន​ និង​​កី​ឡា​​ចេញ​ផ្សាយ​ កាល​ពី​សប្តាហ៍​មុន​បាន​​ក្រើន​រំ​លឹក​​ឱ្យ​​គ្រឹះ​ស្ថាន​សិក្សា​​សាធារ​ណៈ​​កម្រិត​​បឋម​សិ​ក្សា​​និង​​ មធ្យម​សិក្សា​​ចំ​ណេះ​​ទូ​ទៅ ​ធ្វើ​​សួន​​បន្លែ ​បង្គន់​​អនា​ម័យ ​និង​​ទឹក​ស្អាត ​ដើម្បី​​ពង្រឹង​​ការ​អប់​រំ​​បំណិ​​ន​​ជីវិត​​ដែល​​បាន​​ផ្សព្វ​ផ្សាយ​​កន្លង​​មក​ឱ្យ​​កាន់ ​​តែ​មាន​​ប្រ​សិទ្ធ​ភាព។​ការណែ​នាំ​​ខាង​លើ​​កើត​ឡើង​​នៅ​ពេ​ល​ដែល​​ក្រសួង​​អប់រំ​ យុវ​ជន​ និង​​កីឡា​​កម្ពុជា ​សង្កេត​ឃើញថា​ កន្លង​ទៅ ​គ្រឹះ​ស្ថាន​សិក្សា​​មួយ​ចំនួន​​មិន​ទាន់​បាន​​យក​ចិត្តទុ​ក​ដាក់​​លើ​​ការ​បង្កើត​ឱ្យ​មាន​​ សួន​​បន្លែ ​បង្គន់​​អនា​ម័យ ​និង​​ទឹក​ស្អាត​​នៅ​ឡើយ។

​ចំណែក​ឯ​​រ​បាយ​ការណ៍​​របស់​​ក្រុម​ប្រឹ​ក្សា​​ស្តារ​​អភិ​វឌ្ឍន៍​​វិស័យ​​កសិ​ក​ម្ម​​ និង​​ជន​បទ ​ក៏ បាន​​ជំរុញ​ឱ្យ​​បង្កើត​​សួន​​បន្លែ​​តាម​​សា​លា​រៀន​​សម្រាប់​​ធ្វើ​ឱ្យ​​ប្រ​សើរឡើ​ង​​នូវ​​ អា​ហារូ​បត្ថម្ភ​​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​ រួម​ជា​មួយ​​បង្គន់​​អនា​ម័យ ​និង​​ទឹក​ស្អាត​​ផង​ដែរ ។​

លោក​​រដ្ឋ​មន្ត្រី​អប់រំបា​ន​ឲ្យដឹ​ង​ទៀតថា​« ​សួន​ច្បារ​​របស់​​គ្រឹះ​ស្ថាន​សិក្សា​​មាន​​គោល​បំណ​ង​​ធានា​​ឱ្យ​​សិស្សា​នុសិ​ស្ស​​មាន​​ សុខ​ភាព​​ល្អ ​និង​​មាន​​អា​ហារូ​បត្ថ​ម្ភ​​គ្រប់​គ្រាន់»​។

​សេច​ក្តី​ណែ​នាំ​​របស់​​ក្រ​សួង ​ក៏ ​បាន​​តម្រូវ​ឱ្យ​​សា​លាប​ឋម​សិក្សា​​និង​​សា​លា​​មធ្យម​សិក្សា​​ចំ​ណេះ​​ទូទៅ​​សាធារ​ណៈ ​ត្រៀម​​ចាត់​តាំង​​គ្រូ​​បង្គោល ​ដើម្បី​​ទទួល​​ការ​បណ្ដុះ​បណ្តាល​​អំពី​​ជំនាញ​​កសិ​កម្ម​​និ​ង​​អនាម័​យ ​ដែល​​នឹ​ង​មាន​​គ្រូ​​ម​ក​ពី​​អង្គ​ការ​​ស្បៀង​អាហារ​​និង​​កសិ​កម្ម ​និង​​អង្គ​ការ​​កម្ម​វិធី​​ស្បៀង​អាហារ​​ពិភ​ពលោ​ក។​ត្រូវ​​រៀប​ចំ​​តារាង​​សម្រង់​​ស្ថិតិ​​សួន​​បន្លែ​ បង្គន់​​អ​នា​ម័យ ​និង​​ទឹក​ស្អាត​ រួច​​បញ្ជូន​មក​​នា​យក​​ដ្ឋា​​ន​​មធ្យម​សិក្សា​​ចំ​ណេះ​ទូ​ទៅ ​និង​​នា​យក​ដ្ឋាន​​បឋម​សិក្សា​ ដើម្បី​ឱ្យ​​ក្រ​សួង​​អប់រំ​​ជួយ​​ស្វែង​រក​​ការ​គាំទ្រ​។​

ទន្ទឹម​នឹង​​នេះដែ​រ ​លោក​​រដ្ឋ​មន្ត្រី ​ហង់ ​ជួន ​ណា​រ៉ុ​​ន ​ក៏​​តម្រូវ​ឱ្យ​​សាលារៀ​ន​​ធ្វើ​​ទំនាក់​ទំនង​​ជិត​ស្និទ​​ជា​មួយ​​ដៃគូ​​អភិវឌ្ឍន៍​​នា​នា ​ដើម្បី​​សហ​ការ​​អនុ​វត្ត​​សេច​ក្តី​ណែនាំ​​របស់​​​ក្រ​សួង​​អប់រំ​ យុវជន ​និង​​កីឡា​​នោះ ​ឱ្យ​មាន​​ប្រ​សិទ្ធ​ភាព។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative