គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៦​កម្ភៈ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​និង​របួស​ធ្ងន់​ស្រាល​១០​នាក់​

តាម​​របាយ​ការណ៍​​ពី​​នា​យក​​សណ្តាប់​​ធ្នា​ប់​​នៃ​​អគ្ក​​ស្នង​ការ​​ដ្ឋាន​​នគរ​​បាលជា​តិ ​នៅ​​ថ្ងៃទី​២​៦ ​ខែកុ​ម្ភះ​ ឆ្នាំ​២០១​៥នេះ​ មាន​​គ្រោះ​ថ្នា​ក់​​ចរា​ចរណ៍ ​នៅ​​ទូទាំ​ង​​ប្រ​ទេស​​ចំ​នួន​​៨​លើក ​យប់​​៤​​លើក​, ​បណ្តា​ល​​ឲ្យ​​មនុស្ស​​ស្លាប់​​ចំ​នួន​​២​នាក់ ​(ប្រុស)​ របួស​​ធ្ងន់​ ​៨​នាក់​​(ស្រី​២​នាក់)​, ​និង​​របួស​​ស្រាល​​២​នាក់​​ ​(​ស្រី​១នា​ក់)​ ។​

2b487b19-74dc-406d-86ca-a83130ec2439sក្នុង​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​៨លើ​ក​​នេះ ​បាន​​បង្ក​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១៤គ្រឿង ​ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១០​គ្រឿង​,​ រថ​យន្ត​​ធុន​តូច​​ចំនួន​​២​គ្រឿង,​ ​រថយន្ត​​ធុន​ធំ​​១​គ្រឿង,​ យាន​ផ្សេងៗ​​ ១គ្រឿង ​និង​ថ្មើរ​​ជើង​១នាក់ ​។​

មូល​​ហេតុ ដែ​ល​​បណ្តាល​​ឲ្យ​​មា​ន​​គ្រោះ​ថ្នាក់​​គឺ ​ល្មើស​​ល្បឿន ៤​លើក,​​មិន​​ប្រកាន់​​ស្តាំ១​​លើក,​ មិន​គោរព​​សិទ្ធ ​១លើក ​និង​បត់​គ្រោះថ្នាក់​​១លើក​ ។​ ហើយយា​ន​​ដែល​​បង្ក​​ហេតុ​​មាន​ ម៉ូតូ​​៧លើ​ក​​, ​រថ​យន្ត​តូច ​១លើ​ក​ ក្នុង​នោះ​​អ្នក​ជិះ​​ម៉ូតូគ្រោះ​​ថ្នា​ក់​​ដោយ​​មិន​បា​​ន​​ពាក់មួ​ក​​សុវត្ថិ​ភាព​​ចំនួន​​ ​៨​នាក់​​(​យប់​០​៤​នាក់) ​។​

រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំនួន ​៥៧៧​គ្រឿង ​(រថ​យន្ត​ធំ១​៨៣​គ្រឿង)​ ​ស្មើ​​និង​៥៩៥​​ករណី ​, ​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម​ ៣៦៥​គ្រឿង ​ស្មើ​​និង​៣៧៨​​ករណីៈ ​រួម​មាន​​បណ្ណ​​បើក​បរ​​ហួស​​សុព​លភា​ព​២​០​ករណី​,​ ​គ្មាន​​បណ្ណ​​អា​ជីវ​កម្ម​​៣៦​ករណី,​ គ្មាន​ឈៀក​​៤០​ករណី, ​បើក​​ប​រហួស​​ល្បឿន​​កំ​ណត់​​៧​០​​ករណី, ​បើក​បរ​​មិន​​ពាក់​ខ្សែ​​ក្រ​វ៉ាត់​​២១០​​ករណី,​ បើ​កប​រ​​មិន​​គោរព​​ច្បាប់​​ចរា​ចរណ៍​​២ក​រណី, ​ករណី​​ល្មើស​​បច្ចេក​​ទេស​​មាន​​២១២​គ្រឿង ស្មើ​​និង​២១៧​ករណី​​រួមនមា​នៈ ​ដឹក​​សំ​ពីង​​សំ​ពោង​​១៥៦​​ករណី​​, ​កង់​​សឹក​រេច​​រិល​​២ករណី,​ ផ្លាក​លេខ​​បាក់​​ឬខូ​ច​​២​ករណី,​ ភ្លើង​​បំភ្លឺ​​ផ្លូ​វមិ​ន​​គ្រប់​គ្រាន់​​១១​ករណី ​,ដឹ​កលើ​ស​​ចំណុះ​២២​​ករណី,​ ​បាឡុង​​តា​កេរ​​១៤​ករណី,​ ​ខូចគ​ន្លឹះ​​សុវត្ថិ​ភាព​​៩​ករណី ​និង​គ្មាន​​ឬ​ខូច​​របាំង​​ភក់​១ក​រណី ។​

ដោយ​​ឡែកម៉ូ​តូ​​ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំ​នួន១,​៤៣២​​គ្រឿង​​ក្នុង​​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​ពាក់​​មួក​​៨៥៦​​ករណី,​ ជិះ​ម៉ូតូ​​អត់​​កញ្ចក់​​៥៣១​ក​រណី​,​ ជិះម៉ូ​តូ​​អត់​​កញ្ចក់​​និ​ងមួ​ក​​១៤​ករណី,​ ម៉ូតូ​​បើក​​ភ្លើង​​ពេល​ថ្ងៃ​២៤​​ករណី​, ​ផ្លា​ក​​លេខ​​បាក់​​ឬខូ​ច​​៣ក​រណី ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative