ក្រ​សួង​​អប់រំ​នឹង​ដាក់​បញ្ចូល​មុខ​ជំនាញចំ​នួន​៥​ក្នុង​កម្ម​វិធី​សិក្សា​ផ្នែក​អប់រំ​បច្ចេក​ទេស​កំ​រិត​មធ្យម​សិក្សា​

មន្ត្រី​ជាន់​ខ្ពស់​ក្រ​សួង​​អប់​រំ​​យុវ​ជន​​និង​​កី​ឡា​​នឹង​ដាក់​បញ្ចូល​មុខ​ជំ​នាញចំ​នួន​៥​រួម​មាន​ជំ​នាញ ​អេឡេច​ត្រូនិច​​ អគ្គិ​សនី​ ក្សេត្រ​សាស្ត្រ​​មេ​កា​និច​និង​គ​ណ​នេយ្យ​ព្រោះ​ថា​មុខ​ជំ​នាញ​ទាំង​នេះ ​ទីផ្សារ​ការ ​ងារ​កំពុង ​ត្រូវ​ការ​ហើយ ​ជា​ជំ​នាញ​មួយ​សំ​រាប់​គោល​ដៅ​សំ​រាប់​ការ​អភិ​វឌ្ឍន៍​ នូវ​វិស័យ ​ឧស្សា​ហកម្ម​នៅ​កម្ពុជា​។​

IMG_1623saលោក​បណ្ឌិ​ត​ហង់​ជួន​ណារ៉ុន​រដ្ឋ​មន្ត្រី​ក្រ​សួង​អ​ប់​រំ​យុវ​ជន​និង​កីឡា​បា​ន​មាន​ប្រ​សា​សន៍​បែប​នេះ​នៅ​ក្នុង​សិក្ខា​សាលា​ពិ​គ្រោះ​យោ​បល់​លើ​សេចក្តី​ព្រាង​កម្ម​វិធី​សិក្សា​ផ្នែ​ក​អប់​រំ​បច្ចេក​ទេសកាល​ពី​ព្រឹក​ថ្ងៃទី​២៦​កម្ភៈ​ឆ្នាំ​២០​១៥​នៅ​ស​ណ្ឋា​គារ​ភ្នំ​ពេញ​ដែ​ល​សិក្ខា​សលា​នេះ​រៀប​ចំ​ឡើង​ដោយ​ក្រ​សួង​​អប់​រំ​​យុវ​ជន​​និង​​កី​ឡា​​និង​​ទី​​ភ្ងា​​​ក់​ងារ​​សហ​ប្រតិ​ប​ត្តិ​ការ​​អន្ត​រ​ជាតិ​​កូរ៉េ​​ ។​

លោក​​បណ្ឌិត​​គ្រី​​ស៊ា​​ង​​ឡុង​​អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​​ទទួល​បន្ទុក​​រួម​​នា​យក​​ដ្ឋា​ន​​តំរង់​​ទឹ​​ស​វិជ្ជា​ជីវៈ​​បា​ន​​មាន​ប្រ​សាសន៍​ថា​​សិក្ខា​សា​លា​​នេះ​​ប្រា​រព្វ​​ធ្វើ​ឡើង​​ក្នុ​ង​​គោល​បំណង​​ដើម្បី​​អភិ​វឌ្ឍ​ការ​អប់​រំ​បច្ចេក​ទេស​នៅ​មធ្យម​សិក្សា​ទុតិយ​ភូមិ។​លោ​ក​​បា​ន​​បន្ត​ថា​​សិក្ខា​សលា​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ក​ម្ម​វិធី​សិក្សា​ផ្នែក​អប់រំ​បច្ចេ​ទេស​នូវ​ជំនាញ​ចំនួន​៥​រួម​មា​ន​ជំនាញ​ អេឡេច​ត្រូនិច​​ អគ្គិ​សនី ​ក្សេត្រ​សាស្ត្រ​​មេកា​និច​និង​គណ​នេយ្យ​ដែល​កម្ម​វិធី​សិក្សា​នេះ​មាន​ការ​ចូល​រួម​អភិ​វឌ្ឍ​ពី​អ្នក​ជំនាញ​ការ​កូរ៉េ​គ្រូ​ផ្នែក​អប់​​រំប​ច្ចេក​ទេស​និង​បុគ្គ​លិក​អប់​រំម​ក​ពី​អង្គ​ការ​ពាក់​ព័ន្ធ។​

លោក​​បណ្ឌិ​ត​​ហង់​​ជួន​ណា​​រ៉ុ​ន​​បាន​​ចាត់​ទុក​មុខ​ជំនាញ​ចំ​នួន​៥​រួម​មាន​ជំនាញ​អេឡេច​ត្រូនិច​​ អគ្គិសនី ​ក្សេត្រ​សាស្ត្រ​​មេ​កា​និច​និង​គណ​នេយ្យ​ជា​មុខ​ជំនាញ ​ដែល​ទីផ្សា​រ​ត្រូវ​ការ​ហើយ​ជា​ជំនាញ​មួយ​សំរាប់​គោល​ដៅ​សំរាប់​ការ​អភិ​វឌ្ឍន៍​នូវ​វិស័យ​ឧស្សា​ហកម្ម​នៅ​កម្ពុជា​។​

លោក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​សូម​ផ្ត​ល់​ជា​យោ​បល់​ដើម្បី​ឲ្យ​ក្រ​សួង​បាន​កែ​លំអ​ក​ម្ម​វិធី​សិក្សា​នេះ​ក្នុង​គោល​ដាក់​ឲ្យ​អនុវត្ត​នៅ​តា​​ម​វិទ្យា​បច្ចេក​ទេស​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំរូវ​ការ​ទី​ផ្សារ​ការ​ងារ​ហើយដើ​ម្បី​បើក​ឪកាស​ឲ្យ​យុវ​ជន​កម្ពុជា​អាច​ទទួល​បាន​នូវ​ឪ​កាស​ការ​ងារ​និង​អាច​ប្រ​កួត​ប្រ​ជែង​ជា​មួយ​យុវ​ជន​នៅ​ក្នុង​តំ​បន់​នៅ​ពេល​ដែល​សេដ្ឋ​កិច្ច​សហ​គមន៍​អា​ស៊ាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ២០​១៥​ខាង​មុខ​នេះ។​

លោក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ប្រ​ទេស​កម្ពុជា​មាន​ប្រ​ជា​ជន​វ័យ​ក្មេង​ច្រើន​ជាង​គេ​នៅ​អាស៊ីអា​គ្នេយ៍​ហើយ​៥០​ភាគ​រយ​ប្រ​ជា​ជន​កម្ពុជា​មា​ន​អាយុ​ក្រោម​៣០​ឆ្នាំ​ហើយ​ក្នុ​ង​១​ឆ្នាំ​មាន​យុវ​ជន​៣​សែន​នាក់​បាន​ចូល​បំរើ​ការ​ងារ​ក្នុង​ទី​ផ្សារ​ពល​កម្ម​ហើយ​ក្នុង​ឆ្នាំ​២០​២៥​ទៅ​២០​៣០​នឹង​កើន​ឡើង​ដល់​៤​សែន​នាក់។​ដូច​នេះ​រា​ជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​បង្កើន​មុខ​ជំនាញ​ដល់​យុវ​ជន​ដើម្បី​ឲ្យ​យុវ​ជន​យើង​ទទួល​បាន​ការ​ងារ​បាន​សមរម្យ​ដែល​បា្រក់​ចំ​ណូល​ខ្ពស់​។​

លោក​បណ្ឌិត​ហង់​ជួន​ណារ៉ុន​បាន​បញ្ជាក់​ថា«​ដើម្បី​ឆ្លើយ​តាម​សេចក្តី​ត្រូវ​ការ​នេះ​ក្រ​សួង​អ​ប់​រំ​យុវជន​និង​កីឡា​បាន​រៀប​ចំ​គោល​នយោ​បាយ​ស្តី​ពី​ការ​អប់​រំ​បច្ចេក​ទេស​ដើម្បី​កែលំ​អ​ការ​បណ្តុះ​បណ្តាល​ប្រ​ព័ន្ធ​អប់រំ​ទូទៅ​យើ​ង​ក្នុង​គោល​ដៅ​ដើម្បី​បញ្ជ្រា​ប​ការ​បណ្តុះ​បណ្តាល​អប់រំ​បច្ចេក​ទេស​នៅ​ក្នុ​ង​វិទ្យា​ល័យ​និង​អនុវិ​ទ្យា​ល័យ។​ទ​ន្ទឹម​នឹង​នេះ​យើង​ក៏​ចង់​ពង្រឹង​វិទ្យា​ល័យ​បច្ចេក​ទេស​ដែល​មាន​ស្រាប់​និង​បន្ថែម​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​ដើម្បី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដែល​មាន​ជំនាញ​ខ្ព​ស់​ផ្នែក​វិស្វរ​កម្ម​និង​បច្ចេក​វិទ្យា​ដែល​អនុ​ញ្ញាតិ​ប្រ​ទេស​កម្ពុជា​យើង​ធ្វើ​ពិធ​កម្ម​សេដ្ឋ​កិច្ច​បង្កើ​ត​នូវ​វិស័យ​សេដ្ឋ​កិច្ច​ថ្មីៗ​ទៅ​តាម​ទឹស​ដៅ​ការ​អភិ​វឌ្ឍន៍​ប្រ​ទេស​កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ក៏​ដូច​ជា​ការ​បង្កើត​នូវ​ឧស្សាហ៍​កម្ម​ថ្មីៗ​ដូច​ជា​​ឧស្សាហ៍​កម្ម​អេ​ឡេច​ត្រូវ​និច​​កម្ម​មន្ត​សា​ល​​ក​សិ​ឧស្សា​ហកម្ម​ការ​បំ​លែង​កសិ​ផល​ផ្សេងៗ​ដើ​ម្បី​ឲ្យ​បង្កើត​ការ​ងារ​ ថ្មីៗ​ឲ្យ​បាន​ច្រើន​សំរា​ប់​យុវ​ជន​យើង»​។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា​ដូចនេះ​ហើយ​ទើប​បាន​ជា​ក្រ​សួង​សហ​ការ​ជា​មួយ​អង្ក​ការ​កូយ​កា​និង​ដៃ​គូ​អភិ​វឌ្ឍ​ផ្សេង​ទៀត​ក្នុង​ការ​រៀប​ចំ​ផែន​ការ​មេស្តី​ពី​ការ​បណ្តុះ​បណ្តាល​ការ​អប់រំ​បច្ចេក​ទេស។​ព្រោះ​ថា​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព​ច្បាស់​លាស់​គឺ​ជា​អា​ទិភាព​មួយ​ដ៏​សំ​ខាន់​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative