អ្នក​ជំ​នាញ​អប់​រំ​ជាង​ ១៦​០០ ​នាក់​​ម​ក​ពី​​ ៣០​ ប្រ​ទេស ​នឹង​ចូល​រួម​ក្នុង​​សន្និ​សីទ​​Ca​m​TE​S​O​L​ ប្រ​ចាំ​ឆ្នាំ​លើ​ក​ទី​ ១​១ ​នៅ​​ ភ្នំ​ពេញ​

អ្នក​ជំ​នាញ​ផ្នែក​អប់​រំ​ជាង ​១,៦​០០​ នាក់​ មកពី​​ប្រ​ទេស​ជាង​៣០​ នឹង​​ម​ក​ជួបជុំ​គ្នា​នៅ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​​ចូល​រួម​​សន្និ​សីទ ​Ca​m​T​E​S​OL​ ប្រ​ចាំ​ឆ្នាំ​លើកទី ​១១​ ស្តីពី​ការ​បង្រៀន​ភា​សា​អង់​គ្លេស​ (​E​L​T​) ​នៅ​ថ្ងៃ​ទី​២៨​ ខែ​​កុម្ភៈ ​ដល់​ថ្ងៃទី​០១​ ខែ​មីនា​ឆ្នាំ​២​០​១៥​ខាង​មុខ។​

CamTESOLpic_editeddសន្និ​សីទ ​Cam​TES​O​L ត្រូ​វ​បាន​រៀប​ចំ​ឡើង​ដោ​យ​ I​D​P​ Ed​u​c​at​i​o​n និង​​​ប្រារព្វ​ធ្វើ​ឡើង ​នៅ ​វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា​កម្ពុជា​ ​(​I​T​C​)​ និង​ត្រូវ​បាន​ចា​ត់​ទុក​ថា​ជា​​សន្និ​សីទ ​E​LT​ ​​ដែល​ធំ​ជាង​គេ ​និង​អស្ចារ្យ​​ជា​ង​គេ​​ នៅ​អា​ស៊ីអា​គ្នេយ៍​។​

ប្រ​ធាន​បទ​សម្រាប់​សន្និ​សីទ​ឆ្នាំ​២០​១៥​ នេះ​គឺ ​ភាសា​អ​ង់​គ្លេស៖​ ក​សាង​ជំ​នាញ​​សម្រាប់​​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​​ និង​បម្លាស់​ទី​​ ក្នុង​តំ​បន់​ ដែល​​មាន​ទំ​នាក់​ទំ​នង​ពិ​សេស​​​​នៅ​ក្នុង​​បរិ​បទ​នៃ​​សហ​គមន៍​អា​ស៊ាន ​ដែល​​នឹង​ចូល​​ជា​ធរ​មាន​​នៅ​ឆ្នាំ២​០​១៥ ​ដែល​នឹង​​បង្កើត​ឱ្យ​មាន​នូវ​ឱ​កាស​​សម្រាប់​​អ្ន​ក​និ​យាយ​ភា​សា​អង់​គ្លេស ​នៅ​ក្នុ​ង​វិ​ស័យ​សេដ្ឋ​កិច្ច ​នយោ​បាយ ​និង​វប្បធម៌​ ព្រម​ទាំង​ឆ្លើយ​តប​ទៅ​នឹង​​​កំ​ណើន​នៃ​ភាព​ចាំ​បាច់ ​ប្រជា​ប្រិយ​ភាព​ និង​​ភា​ព​ប៉ិន​ប្រ​សព្វ​​នៃ​ភាសា​អង់​គ្លេស​នៅ​ក្នុង​តំ​បន់។​

លោក​ ហង់ ​ជួន​ណា​រ៉ុន ​រដ្ឋ​មន្ត្រី​​ក្រ​សួង​អប់​រំ ​យុវ​ជន​ និង​កី​ឡា លោ​ក​ស្រី ​A​li​s​o​n​ ​B​ur​ro​w​s ​ឯ​ក​អគ្គ​រាជ​ទូត​​នៃ​​ប្រទេស​អូស្ត្រាលី​ និង​លោក​ស្រី ​Ju​l​i​e​ C​h​u​n​g​ អនុ​ប្រ​ធាន​បេស​ក​កម្ម​ការ​ទូត​​​នៃ​ស្ថាន​ទូត​អា​មេ​រិក​ នឹ​ង​ចូល​រួម​​បើក​​​ក​ម្ម​វិធី​នេះ​​ផង​ដែរ។​

លោក​​ ហ​ង់​ ជួន​ណា​រ៉ុន ​រដ្ឋ​មន្ត្រី​​ក្រ​សួង​អ​ប់​រំ ​យុវ​ជន​ និង​កី​ឡា​ចា​ត់​ទុក​ថា ​“សន្និ​សីទ ​Ca​m​T​E​SO​L​ ​ជួយ​​យើ​ង​​​ឱ្យ​ចូល​រួម​សមា​ហរ​ណកម្ម​​ជា​មួ​យ​​នឹង​អ្ន​ក​ជំ​នាញ​​មក​ពី​​បរ​ទេស”​។​ លោក​រដ្ឋ​មន្ត្រី​បាន​ប​ន្ថែម​​ទៀត​ថា ​“​​ក្រ​សួង​​ខិត​ខំ​​ប្រឹង​​ប្រែ​ង​​គាំ​ទ្រ​​ដល់​​ឱ​កាស​នៃកា​រអភិ​វឌ្ឍ​ជំ​នាញ​​ ដើ​ម្បី​​​ពង្រឹ​ង​គុណ​ភាព​​គ្រូ​បង្រៀន​ភា​សា​អ​ង់​គ្លេស​ ដើ​ម្បី​ឱ្យ​​ពួក​គេ​​អាច​ផ្តល់​នូ​វ​​ការ​បង្រៀន​ភា​សា​ស្រ​បតា​ម​ស្តង់​ដា​អន្ត​រ​ជាតិ”​។

​លោក​Wa​r​wi​k​ ​F​r​e​e​l​a​n​d​ ​ប្រ​ធាន​​ផ្នែក​យុទ្ធ​សាស្ត្រ​​រប​ស់​​ ID​P​ Ed​u​c​atio​n ​បាន​​កត់ស​ម្គាល់​ថា​​សន្និសី​ទ ​Ca​m​T​ES​O​L​ ប្រ​ចាំ​ឆ្នាំ ​លើកទី​ ១១​នេះ​​ ក៏​ចំពេ​ល​ជា​មួ​យ​នឹង​​ខួប​លើក​ទី ​៤៥​ I​D​P​ Ed​u​ca​ti​on​ ដែល​ទទួល​សិស្ស​ឱ្យ​ចូល​រៀន ​និង​ខួប​ទី ​២៥ ​នៃ​កា​​រ​បង្កើត​ឱ្យ​មាន​​កា​រធ្វើ​តេស្ត​ I​E​L​T​S ​ផង​ដែរ។​ គាត់​បាន​​មាន​ប្រ​សា​ស​ន៍​ថា ​“​​ខ្ញុំ​ដឹង​ពី​តួនាទី​របស់​គ្រូ​បង្រៀន​ទាំង​អស់ ​ដែល​ដើរ​តួ​យ៉ា​ង​សំ​ខាន់​ក្នុង​ការ​​ជួយ​​សិស្ស​​ឱ្យ​​រៀន​ភា​សាអ​ង់គ្លេស ​ដើម្បី​ជួយ​ពួក​គេ​​ឱ្យ​​សម្រេច​បាន​​នូវ​​សុ​បិន្ត​របស់​ពួក​គេ”។​

លោក​ ម៉ៅ ​ស្រេង ​ស្ថាបនិក​សន្និសី​ទ ​និង​អគ្គ​នា​យក​​ ​I​DP​ ​Edu​ca​tion ​ប្រ​ចាំ​នៅ​កម្ពុជា​បាន​​មាន​ប្រ​សា​សន៍​ថា ​ “​សន្និ​សីទ ​Cam​TE​SO​L​ បាន​ធ្វើ​ឱ្យ​​កម្ពុជា​ក្លាយ​ជា​​ចំ​ណុច​ប្រ​សព្វ​យ៉ាង​​សំ​ខាន់​​បំ​ផុត​​មួយ​​នៅ​ក្នុង​តំ​បន់​ និង​នៅ​លើ​ឆាក​​អន្តរ​ជាតិ ​សម្រាប់​​ការ​បង្រៀន​​ភា​សា​​អង់​គ្លេស ​ការ​សិក្សា ​និង​ស្រា​វ​ជ្រាវ​ និង​​​កា​រ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​​​ ស្តី​ពី​​ការ​អនុវ​ត្ត​ដ៏​ល្អ​បំ​ផុត​​ក្នុ​ង​វិ​ស័យ ​E​L​T”​ ។​ លោក​បាន​បន្ថែម​ថា ​“​Ca​m​TE​SOL​ បាន​​ពង្រឹង​​ទំ​នាក់​ទំ​នង​​រវាង​សហ​គមន៍ ​EL​T​ នៅ​​អា​ស៊ី​អា​គ្នេយ៍ ​និង​អន្តរ​ជាតិ ​ហើយ​​ទទួល​បាន​​ការ​គាំទ្រ​​ពី​​ស្ថា​ប័ន​ និង​​សារ​ជីវ​កម្ម​ក្នុង​វិស័យ​អប់រំ​ល្បី​​ៗ​នៅ​ទូ​ទាំង​សក​ល​លោក។​

ជាង​មួយ​ទស្ស​វត្ស​​បន្ទាប់​ពី​​ចាប់​ផ្តើម ​Ca​m​TESOL​ ID​P​ Edu​ca​tion​ បន្ត​​ទទួល​ស្គាល់ ​និង​​អប​អរ​​សា​ទរ​​ចំ​ពោះ​​ការ​គាំ​ទ្រ​​ដ៏​មុះ​មុ​ត​​ពី​សំ​ណាក់​ក្រ​សួង​អប់​រំ ​យុវ​ជន ​និង​កី​ឡា ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា ​ស្ថាន​ទូត​អូស្ត្រាលី​ ស្ថាន​ទូត​អា​មេ​រិក ​រួម​ទាំង​​ស្ថា​ប័ន​អប់រំ​ និង​​បុគ្គល​​គ្រប់​លំ​ដាក់​ថ្នាក់​ដែល​ពាក់​ព័ន្ធ​​នឹ​ង​​ E​L​T ​នៅ​កម្ពុជា​ តំ​បន់​អាស៊ី​អា​គ្នេយ៍ ​និង​​អន្តរ​ជាតិ។​ កា​រ​គាំទ្រ​ជា​បន្ត​បន្ទាប់​របស់​ពួក​គេ​​បាន​ចូល​រួម​ចំ​ណែក​​យ៉ា​ង​​ធំ​ធេ​ង​​ទៅ​ក្នុង​ការ​រីក​លូត​លាស់ ​និង​ប្រជា​ប្រិយ​ភាព​​នៃ​សន្និ​សីទ​នេះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative