ជប៉ុន​ផ្តល់​ថ​វិ​កា​ជាង​ ២៤​ម៉ឺន​ដុល្លារ​ ជួយ​ពង្រឹង​សមត្ថ​ភាព​កម្ចាត់​រោគ​របេង​

រដ្ឋា​ភិ​បាល ​នៃ​ប្រ​ទេស​ជប៉ុន ​តាម​រយៈ​ស្ថាន​ទូត​ជប៉ុន​ ប្រ​ចាំ​នៅ​ប្រ​ទេស ​កម្ពុជា​ បាន​ផ្តល់​ថវិ​កាឥ​ត​សំ​ណង​ចំ​នួន​ ២៤​០,​៦៤​៤​ដុល្លារ​ សម្រាប់​គម្រោង​ពង្រឹង​ សមត្ថ​ភាព ​កំ​ណត់​រោគ​វិនិ​ច្ឆ័យ​ជំ​ងឺរ​បេង​នៅ​ក្នុង​ស្រុក​ប្រ​តិ​បត្តិ​ពា​រាំង​ ខេត្ត​ព្រៃ​វែង​សម្រាប់​គម្រោង​ក្នុ​ងឆ្នាំ​២០​១៥​ ។​

7151d96336763fa9f4994b5d7242e389dថ្លែ​ង​នៅ​ក្នុង​កម្ម​វិធី​ចុះ​ហត្ថ​លេ​ខាលើ​កិច្ច​សន្យា​ផ្តល់​ជំ​នួយ​ឥត​សំ​ណង​ សម្រាប់​គម្រោ​ង​របស់​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ជប៉ុន​ នៅ​រ​​​សៀល​ថ្ងៃទី​២៥ ​ខែកុ​ម្ភៈ​ ឆ្នាំ​២០​១៥ ​នា​ស្ថាន​ទូត​ជប៉ុន ឯ​ក​អគ្គ​រាជ​ទូត​ជប៉ុន ​ប្រ​ចាំ​នៅ​កម្ពុជា​ លោក ​គូម៉ា​ម៉ារ៉ូ ​យូជិ ​បាន​មាន​​ប្រ​សា​សន៍​ថា ​តាម​រយៈកិ​ច្ច​ខិត​ខំ​ប្រឹ​ង​ប្រែង​រប​ស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​និង​ប្រ​ទេស​ផ្តល់​ជំ​នួយ ​រួម​ទាំង​ប្រ​ទេស​ជប៉ុន ​ផង​នោះ ​សង្កេត​ឃើញ​ថា ​ប៉ុ​ន្មា​ន​ឆ្នាំចុ​ង​ក្រោយ​នេះ​អត្រា​នៃ​ការ​ឆ្លង​រាល​ដាល ​នៃ​ជំងឺ​របេង ​មាន​ ការ​ថយ​ចុះ​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។​ ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ អត្រា​នៃ​ការ​ឆ្លង ​ជំងឺ ​របេង​ នៅ​កម្ពុជា​ នៅ​តែ​មាន​កម្រិ​ត​ខ្ពស់ ​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​បន្ត​ការ​ខិត​ខំ​ប្រឹ​ង​ប្រែង​បន្ថែម​ទៀត ​ដើ​ម្បី​កាត់​បន្ថយ​អត្រា​នៃ ​ការ​ឆ្លង​ជំ​ងឺ​នេះ។​

អង្គ​ការ​JA​T​A​បាន​ខិត​ខំ​បង្កើន​សកម្ម​ភាព​របស់​ខ្លួន​ដើ​ម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​របេង​នៅ​កម្ពុជា​សម្រាប់​រយៈ​ពេល​ដ៏​វែង​មួយ។​ ឆ្នាំ​មុន​នៅ​ក្នុង​ដំ​ណាក់​កាល​ទី១​ អង្គ​ការ​ នេះ​បាន​អនុ​វត្ត​គម្រោង​ពង្រឹង​សមត្ថ​ភាព​ការ​រក​ឃើញ​ជំ​ងឺ​របេង​ក្នុង​រយៈ​ពេល​ខ្លី​តាម​រយៈ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជា​ច្រើន​ដល់​ អ្នក​ស្ម័គ្រ​ចិត្ត​ និង​បុគ្គ​លិក​រ​បស់​មណ្ឌល ​សុខ​ភាព​នានា ​និង​ការ​កំ​ណត់​រោគ​វិនិ​ច្ឆ័យ​ ជំ​ងឺ​របេ​ង​តាម​រយៈ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំ​នាញ​ផ្សេងៗ​ដល់​គ្រូ​ពេទ្យ​ និង​គ្រូ​ពេទ្យ​ ផ្នែក​ វិទ្យុ​សកម្ម​។​

លោក​ឯក​អគ្គ​រាជ​ទូត​បាន​បន្ថែ​ម​ថា ​នៅ​ក្នុង​ដំ​ណាក់​កាលទី​២​នេះ​អង្គ​ការ​ J​A​TA​ មាន​គម្រោង​គាំ​ទ្រ​សកម្ម​ភាព​របស់​ខ្លួន​ជា​បន្ត​ទៅ​ទៀ​ត​ក្នុង​តំ​បន់​គោល​ដៅ​ហើយ​ដែល ​យើង​រំ​ពឹង​ថា​ នឹ​ង​រួម​ចំ​ណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​តាម​រយៈ​ការ​កាត់​បន្ថយ​ ចំ​នួន​អ្ន​ក​ជំ​ងឺ​របេង​នៅ​ក្នុង​ តំប​ន់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative