គ្រោះ​ថ្នាក់​​ចរា​ចរ​​ថ្ងៃ​ទី​​២៥​​កុម្ភៈ​ ស្លាប់ ​១០​ នាក់ ​របួស​ធ្ងន់​​ស្រាល​ ៣​ នាក់​​

របាយ​ការណ៍​​ពី​​នា​យក​​សណ្តាប់​ធ្នាប់​​នៃ​​អគ្គ​ស្នងកា​រ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​បាន​​ឲ្យ​​ដឹ​ងថា​ នៅ​​ថ្ងៃ​ទី​​២៥ ​ខែ​កុ​​ម្ភៈ​ ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំង​ប្រ​ទេស​​ចំនួន ​៩​​លើក ​យប់ ​៦​​លើក ​បណ្តាល​អោយ​​មនុស្ស​​ស្លា​ប់​​ចំ​នួន ​១០ ​នាក់​ (​​ស្រី​​២​​នាក់​​) ​របួស​ធ្ងន់ ​៣​​នាក់​​(​​ប្រុស​​)​ និង​​របួស​ស្រាល ​១​​នាក់​​(​​ស្រី​​)​​។​​

11_pxក្នុង​​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​៨​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១២​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូតូ ​ចំ​នួន​ ៦​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​៤​​គ្រឿង​​,​​យាន​​ផ្សេងៗ​ ២​​គ្រឿង ​និង​​ថ្មើរ​ជើង ​២​​នាក់​​។​​

មូលហេ​តុ ​ដែល​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​គឺ​ ល្មើស​​ល្បឿន ​៦​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​១​​លើក​​,​​មនុស្ស​​រត់​​ឆ្លង​ផ្លូវ ​១​​លើក ​និង​​គោ​យន្ត​​ជាន់​ ១​​លើក ​។ ​ហើយ​​យាន​​ដែល​​បង្ក​ហេតុ​មា​ន ​ម៉ូតូ ​២​​លើក​​, រ​ថ​យន្ត​​តូច ​៥​​លើក​​,​​គោយ​ន្ត​​កន្ត្រៃ​​១​​លើក ​និង​ មនុស្ស​​រត់​​ឆ្លង​ផ្លូវ​ ១​​លើក ​ក្នុង​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព ​ចំនួន ​៩​​នាក់ ​(​​យប់​ ៦​​នាក់​​) ​។​​

រថ​យន្ត​​ពិ​ន័យ​​សរុប​ ចំនួ​ន ​៧៩​៧​​គ្រឿង​ (​​រថ​យន្ត​​ធំ ១​៧៣​​គ្រឿង​​)​ ស្មើ​​និង​​៨០៧​​ករណី ​,​​ករណី​​ល្មើស​​ក្រដាស​​ស្នាម ​៥២​៦​​គ្រឿង​ ស្មើ​​និ​ង​​៥៣​៦​​ករណីៈ ​រួម​មាន​​បណ្ណ​​បើក​បរ​​ហួស​​សុព​លភា​ព ​៤៧​​ករណី​​,​​ប័ណ្ណបើ​ក​បរ​​ខុស​​ប្រ​ភេទ​​យាន ​៤២​​ករណី​​,​​គ្មា​ន​​ប័ណ្ណ​​អាជី​វកម្ម​ ៤២​​ករណី​​,​​គ្មាន​​ឈៀក ​៣៣​​ករណី​​, ​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់ ​១៣៥​​ករណី​​,​​ឈៀក​​ហួស​​សុ​ព​ល​ភាព ​៨​​ករណី​​,​ បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់ ​២២០​​ករណី​​,​​បើក​បរ​​មិន​​គោរ​ព​​ច្បាប់​​ចរាច​រណ៍ ​៩​​ករណី ​,​​ករ​ណី​​ល្មើស​​បច្ចេក​ទេស​​មាន​ ២៧​១​​គ្រឿង​ ស្មើ​​និង ​២៧១​​ករណី ​រួម​​ន​​មានៈ ​ដឹក​​សំ​ពីង​សំពោ​ង ​២៤៤​​ករណី​​,​​ដឹក​​លើស​​ចំ​ណុះ ២​៥​​ករណី ​និង​ ផ្លាក​លេខ​​បាក់​​ឬ​​ខូច​ ២​​ករណី​​។

​ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​ ចំនួន​​១,​១១​៦​​គ្រឿង ​ក្នុង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពា​ក់​មួក ៦​៣៧​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​ ៤១​៦​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​ និង​​មួក ​៤​ក​រណី​​,​​មិន​​គោរ​ព​​សញ្ញាណ​​ចរា​ចរណ៍ ​៩​​ករណី​​,​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​ ៤៧​​ករណី​​,​​ដឹក​​លើស​​ចំ​ណុះ ៣​​​ករណី​​។​​

បញ្ជាក់​បន្ថែមថា រយៈពេល​៨​ថ្ងៃ​គិតពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សរុប​មាន​ចំនួន​៥១​នាក់ និង​រងរបួស​ចំនួន​២៥២​នាក់​ផងដែរ​៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative