បើក​វគ្គ​បណ្តុះ​បណ្តាល​ថ្មី​ស្រប​ពេល​ចំ​នួន​អ្នក​សិ​ក្សា​កើន​ទ្បើង​

សមា​គម​អ្នក​វាយ​តំ​លៃ​និ​ង​ភ្នាក់​ងារ​អច​លន​វត្ថុ​កម្ពុជា ​បាន​និង​កំ​ពុង​​ត្រៀម​ចាប់​ផ្តើម​បើក​វគ្គ​បណ្តុះ​បណ្តាល​ថ្មី​ ទាក់​ទង​ជំ​នាញ​ពា​ក់​ព័ន្ឋ​វិស័យ​អច​លន​ទ្រព្យ​ និ​ងដើ​ម្បី​ឆ្លើយ​តប​តម្រូវ​ការ​នៃ​ចំ​នួន​អ្នក​សិ​ក្សា​កំ​ពុង​កើន​ទ្បើ​ង​ផង​ដែរ​។​

IMG_1091sដោយ​​ទទួល​​បាន​ជោគ​​ជ័យ​​ ក្នុ​ង​​វគ្គ​​​បណ្តុះ​​បណ្តាល​​ចំ​នួន​៥​​លើក​​កន្លង​​មក​ ស្រប​​ពេល​​​កា​រ​​ចង់​​ចេះ​ដឹ​ង​​ជំ​នាញ ​​ទាក់​​ទង​​នឹង​​វិ​ស័យ​​អច​លន​​ទ្រព្យ​​មាន​​ការ​​កើន​​ឡើង​​ជា​​លំ​ដាប់​​នោះ បា​ន​​ជំ​រុញ​​ឲ្យ​​សមា​គម​​អ្នក​​វាយ​​តម្លៃ ​និង​​ភ្នាក់​ងារ​​អច​លន​​វត្ថុ​​កម្ពុជា​សម្រេច​​បើក​​វគ្គ​​សិក្សា​​ថ្មី​​មួយ​​ទៀត​​ ដែល​​នឹង​​គ្រោង​​នឹ​ង​​បើក​​វគ្គ​​បណ្តុះ​​បណ្តាល​​ថ្មី​​មួយ​​ទៀត​​នៅ​​ថ្ងៃ ​ទី២​ ខែ​​មីនា ​ឆ្នាំ​​២០​១៥​ ខាង​​មុខ​​នេះ។​

លោ​កសួន ​សូលេ​ញ​នា​យក​​​​លេ​ខា​ធិ​ការ​ដ្ឋាន​​នៃ​​សមា​គម​​អ្ន​ក​​វា​យ​តម្លៃ​ និង​​ភ្នាក់​ងារ​​អច​លន​​វត្ថុ​​កម្ពុជា ​បាន​​មាន​ប្រ​សាស​ន៍​ឲ្យ​គេហ​ទំព័​រសុ​ខ​ភាពក​ម្ពុជា​ដឹង​នៅ​ថ្ងៃ​ទី២៥​ កុម្ភៈ​កន្លង​មក​ថា ​ខណៈ​​វិស័យ​​សំ​ណង់ ​និង​​អច​លន​​វត្ថុ​​នៅ​​កម្ពុជា ​រីក​​ចម្រើន​​ខ្លាំ​ង​​គេ​​សង្កេត​​ឃើញ​​ថា ក​ម្ពុជា​​កំ​ពុង​​ជួប​​ប្រ​ទះ​​នឹង​​កង្វះ​​ធន​ធាន​​មនុស្ស​​យ៉ាង​​ច្រើន​។ ​ហេតុ​​នេះ​​ទើប​​សមា​គម​​ សម្រេច​​បើក​​វគ្គ​​សិ​ក្សា​​ជា​​បន្ត​​បន្ទាប់​​នេះ​​ឡើង ​​ដើ​ម្បី​​ឆ្លើយ​​តប​​នឹង​​បញ្ហា​​កង្វះ​​ខាត​​ទាំង​​នោះ។​លោកប​ន្ត​ថា ​វគ្គ​​សិ​ក្សា​​ទាក់​​ទ​ង​​នឹង​​​ជំ​នាញ​​អច​លន​​វត្ថុ​​ដែល​​សមា​គម​​រៀបចំ​ ​ពិ​ត​​ជា​​មាន​​សារៈ​​សំ​ខាន់​​ណាស់​​ សម្រាប់​​អ្នក​​ដែល​​ចង់​​យល់​​ដឹង​​ពី​​វិស័យ​​អច​លន​​វត្ថុ។​

លោក​​បាន​​បញ្ជាក់​​ថា ​“​បន្ទាប់​​ពី​​បញ្ចប់​​ការ​​សិ​ក្សា ​សិក្ខា​កាម​​នឹង​​ទទួល​​បាន​​នូវ​​ចំ​ណេះ​​ដឹង​​ដ៏​​ទូ​លំ​​ទូ​លាយ​ ព្រោះ​​សមា​គម​​បាន​​អញ្ជើញ​​វា​គ្មិន​​ ដែល​​មាន​​ជំ​នាញ ​និង​​បទ​​ពិ​សោធ​​ជា​ច្រើន​​ឆ្នាំ​​មក​​បង្រៀន​​ក្នុង​​វគ្គ​​សិ​ក្សា​​នេះ ​ព្រម​​ទាំង​​មាន​​ចេញ​​វិញ្ញា​​បន​​បត្រ​​បញ្ជាក់​​ការ​​សិ​ក្សា​​ជូន​​ទៀត​​ផង។​ នៅ​​ពេល​​អនា​គត​​អ្នក​​រ​ក​​ស៊ី​​ក្នុង​​វិស័យ​​អចលន​​វត្ថុ​​ទាំង​​អស់​ ​ត្រូ​វ​​តែ​​ឆ្លង​​កាត់​​ការ​​បណ្តុះ​​បណ្តាល​ ទើប​​មាន​​សិទ្ធិ​​ទទួល​​បាន​​អាជ្ញា​ប័ណ្ណ​​ប្រ​កប​​អា​ជីវ​កម្ម”​។​

​វគ្គ​​ថ្មី​​នេះ​​មាន​​រយៈ​​ពេល​ ៣​​ខែ ​និង​​មាន​​មុខ​​ជំ​នាញ​​ចំនួន ​២ ​ទី១​ ជំ​នាញ​​វាយ​តម្លៃ​​អច​លន​​វត្ថុ​​បឋម​ និង​ មធ្យម​ និង​ទី២-​ ជំ​នាញ​​គ្រប់​​គ្រង​​អច​លន​​វត្ថុ​​​។

​លោកសួ​ន ​សូលេ​ញបា​ន​បន្ត​ថា ​វគ្គ​​បណ្តុះ​​បណ្តាល​​ខាង​​លើ​​នឹង​​បើក​​ទូ​លាយ​​ដល់​​សា​ធារ​ណ​​ជន​​ទាំង​​អស់ ​​ដែល​​មាន​​បំ​ណង​​ចង់​​ទទួល​​បាន​​ចំ​ណេះ​​ដឹង​ និង​​ជំ​នា​ញ​​ពាក់​​ព័ន្ធ​​វិស័យ​​អចលន​​វត្ថុ។​ ជំ​នាញ​​វាយ​តម្លៃ​​អច​លន​​វត្ថុ​​បឋម ​និងម​ធ្យ​ម​មាន​​តម្លៃ​២២​០​ដុល្លារ​ និង​​ជំ​នាញ​​គ្រប់​​គ្រង​​អចល​ន​​វត្ថុ​​មាន​​តម្លៃ​​៣៥​០​​ដុល្លារ​ សម្រាប់​​សា​ធារណ​​ជន​​ទូទៅ​​។​ចំណែក​​បុគ្គ​លិក​​របស់​​ក្រុម​​ហ៊ុន​​ ដែល​​ជា​​សមា​ជិក​​របស់​​ស​មា​គម​​អ្នក​​វាយ​​តម្លៃ ​និង​​ភ្នាក់​ងារ​​អចល​ន​​វត្ថុ​​កម្ពុជា ​​នឹង​​ទទួល​​បាន​​នូវ​​ការ​​បញ្ចុះ​​តម្លៃ​២០​​ភាគ​​រយ​​។​

​លោក​​សាំង​ ភារិន​គ្រូ​​បង្គោល​​ក្នុង​​វគ្គ​​បណ្តុះ​​បណ្តាល ​​លើ​​ជំ​នាញ​​វាយត​ម្លៃ​​ ដែល​​កំ​ពុង​​បម្រើ​​ការ​​នៅ​​ក្រុម​ហ៊ុនអេ​ស៊ា ​រៀល​អេ​ស្ទេត​បាន​​និយាយ​​ថា​ ការ​​រីក​​ចម្រើ​​ន​​នៃ​​វិស័យ​​អច​លន​​វត្ថុ​​ បាន​​ធ្វើ​​ឲ្យ​​កម្ពុជា​​ត្រូវ​​ការ​​នូវ​​ធន​ធាន​​មនុស្ស​ ​ដែល​​មាន​​ចំ​ណេះ​​ដឹង​​ផ្នែក​​នេះ​​វាយ​​តម្លៃ​​ជា​​ច្រើន​។​​ នៅ​​កម្ពុជា​​​បច្ចុ​ប្បន្ន​​មា​ន​អ្ន​ក​វា​យ​​តម្លៃ​​ច្រើន​​ តែ​​កា​​រចេះ​​ដឹង​​របស់​​ពួក​​គាត់​​ភាគ​​ច្រើន​​ សុទ្ធ​​តែ​​ធ្វើ​​ឡើង​​​ដោយ​​គ្មា​ន​​ជំ​នាញ ​គ្មាន​​ការ​​បណ្តុះ​​បណ្តាល​ និង​​គ្មាន​​ក្រម​​សីល​ធ​ម៌​​វិជ្ជា​​ជីវៈ​​ច្បាស់​​លាស់​​នោះ​​ទេ​​។ ​លោក​​បាន​​បន្ត​​ថា ​​វគ្គ​​សិក្សា​​នេះ​​នឹង​​ផ្តល់​​ឲ្យ​​សិក្ខា​កាម​​នូវ​​ចំណេះ​​ដឹង​​មួយ​​ច្បាស់​​លាស់ ​និង​​មាន​​វិជ្ជា​​ជីវៈ​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative