ក្រ​សួង​​អ​ប់​រំ​​ដាក់​​ឲ្យ​​ប្រើ​​ជា​​ផ្លូវ​ការ​​សៀវ​ភៅ​​អនា​ម័យ​ និង​​សុខ​ភាព​

ក្រ​សួង​​អប់រំ ​យុវ​ជន ​និង​​កីឡា ​កាល​ពី​​ថ្ងៃ​ទី​២៤​ខែ​កុ​ម្ភៈ​​ឆ្នាំ​២០​១៥​បាន​ប្រ​កាស​​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​​ជា​​ផ្លូវ​ការ​​សៀវ​ភៅ​​ណែ​នាំ​​សម្រាប់​​សា​លា​រៀន ​និង​​សហ​គមន៍​​រប​ស់​​គម្រោង​«​អនា​ម័យ​​គំរូ​​តាម​​សា​លា​រៀ​ន​​ដើ​ម្បី​​លើក​កម្ពស់​​គុណភា​ព​​អប់​រំ ​អនា​ម័យ​ និង​​សុខ​ភាព​​តា​ម​​សា​លារៀន​ ឆ្លើយ​តប​​ទៅ​នឹង​​តម្រូវ​ការ​​ទី​ផ្សារ​ពល​កម្ម​​ក្នុង​ប្រ​ទេស ​តំបន់​ និង​​ពិ​ភព​លោក​។​

8702e7d210c15acbba0b2efb9ce6e1b0dពិធី​​នេះ​​ធ្វើ​ឡើង​​ដោយ​មាន​​ការ​ចូល​រួម​​ពី​ លោក ​ហង់​ ជួន​ណា​​រ៉ុ​ន​ រដ្ឋ​មន្ត្រី​ក្រ​សួង​​អប់​រំ​​រដ្ឋ​លេ​ខាធិ​ការ​ អនុរ​ដ្ឋ​លេ​ខា​ធិ​ការ​​ក្រ​សួង​ ពាក់​ព័ន្ធ​ និង​​មាន​ការ​​ចូល​រួម​​ពី​​អង្គ​ការ​​ដៃ​គូ​​ជាតិ​​អន្តរ​ជាតិ ​ព្រ​ម​​ទាំ​​ប្រ​ធាន​ អនុប្រ​ធាន ​មន្ទីរ​អប់​រំ​​យុវ​ជន​​គ្រប់​​ខេត្ត​​ក្រុង​​នៅ​​សណ្ឋា​គារ​ ភ្នំ​ពេញ។

​លោក​ ហង់ ​ជួនណា​​រ៉ុ​​ន​ មាន​ប្រ​សា​សន៍​ថា រា​ជ​រដ្ឋា​ភិ​បាល​​បាន​កំ​ណត់ ​លើក​កម្ពស់​​សុ​ខុ​មាល​ភាព​​តាម​​សា​លារៀ​ន​​ជា​ការ​​ងារ​​មួយ​​មិន​អាច​​ខ្វះ​​បាន​ ហើយ​​បាន​ដាក់​​បញ្ចូល​​ការ​ងារ​​នេះ​​ទៅ​ក្នុង​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​អប់​រំ​​សម្រាប់​​ឆ្នាំ​២០​១៤​-​២០​១៨ ​សំ​ដៅ​​បង្កើន​​ការ​ចូល​​រៀន ​និង​​លើក​កម្ពស់​​គុណ​ភា​ព​​អប់រំ ​សុខ​ភាព ​អនា​ម័យ​​នៅ​តា​ម​​សា​លារៀ​ន​​ឲ្យ​​បាន​សម្រេច​​នៅ​​ឆ្នាំ​២០​២០​។ ​លោក​​រដ្ឋ​មន្ត្រី​​បន្ត​ថា ​គោល​ដៅ ​ចម្បង​​របស់​​រាជ​រដ្ឋា​ភិ​បាល ​គឺ​​ការ​កសាង​​សង្គម​​កម្ពុជា​​ឲ្យ​​មា​ន​​ភាព​រឹង​មាំ​​ការ​ពង្រឹង ​សន្តិ​ភាព​ ស្ថិរ​ភាព ​និង​​សណ្តាប់​ធ្នាប់​​សង្គម​ ការ​បង្កើត​​លទ្ធិ​ប្រ​ជា​ធិ​ប​តេយ្យ​​លើក​កម្ពស់​​ការ​គោ​រព​​សិទ្ធ​មនុស្ស ​និង​​សេច​ក្តីថ្លៃ​ថ្នូរ​​ធា​នាបា​ន​​និរ​ន្តរ​ភាព ​និង​​ការ​អភិ​វ​ឌ្ឍន៍​​ប្រ​កប​ ដោយ​​ស​មធ​ម៌​ ព្រ​ម​ទាំង​​ពង្រឹង​​ចំ​ណង​​សាម​គ្គីភា​ព​​សង្គម ​ដើ​ម្បី​​ធា​នា​បា​ន​​ថា ​ប្រ​ជា​ជ​ន​​កម្ពុជា​​មា​ន​កា​​រ​​អ​ប់​រំ​​ល្អ ​វប្ប​ធម៌ ​ជឿនលឿ​ន​ ជីវ​ភាព​​សមរម្យ​ ថ្លៃ​ថ្នូ​​រស់​នៅ ​ក្នុង​​គ្រួ​សារ ​និង​​សង្គ​ម​​ប្រ​កប​ដោយ​​សុខ​សន្តិ​ភាព​។​

លោក ​ហង់​ ជួនណា​​រ៉ុ​​ន​ បញ្ជាក់​ថា«​ ដើ​ម្បី ​សម្រេច​​មហិ​ច្ឆ​តា​​ដ៏​​ធំ​ធេង​​នេះ ​ប្រ​ការ​​មួយ​​ដ៏​​សំ​ខាន់​​និង​​មិនអាច​​ភ្លេច​​បាន ​គឺ​​ការ​ផ្តល់​​ឲ្យ​​កុមារ​​កម្ពុជា​​នូវ​​ការ​អប់​រំ​​សុខ​ភាព ​ដើម្បី ​បង្ការ​​ពី​​ជំងឺ​​ដ​ង្កា​​​ត់​​នា​នា»​។​ កន្លង​មក​​អង្គ​ការ​​ដៃ​គូ​​អភិ​វឌ្ឍន៍​​ទាំង​អស់​​បាន​រួម​​ចំ​ណែក​​យ៉ាង​ស​កម្ម​​ក្នុ​ង​ការ​​អប់រំ​ និង​​ការ​ថែ​ទាំ​​សុខ​ភាព​​ការ​បង្ការ​​និ​ង​ការ​ព្យា​បាល​​ជំងឺ​​ដើ​ម្បី​​ឲ្យ​​ប្រ​ជា​ព​ល​រដ្ឋ​​ចាក​​ផុត​ពី​​កា​រឆ្លង​​រាល​ដាល​​នៃ​​ជំងឺ​ផ្សេងៗ​និ​ង​​ដើ​ម្បី​​សុខ​ភាព​​ល្អ។​ កុមា​រ​​មាន​​សុខ​ភា​ព​​ល្អ​​នឹង​​រៀន​សូត្រ​​បា​ន​​ពូ​កែ។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​អះ​អាង​ថា ​នៅ​​ឆ្នាំ​២០​២៥ ​សាលា​រៀន​​នឹង​​គ្រូ​បង្រៀន​​ទាំង​អស់​​នឹ​ង​មាន​​ស្តង់​ដារ ​ហើយ​​ចាប់​ផ្តើម​​ពី​​ពេល​នេះ​​ទៅ​ក្នុង​​នោះ​​គឺ​​បង្កើន​​គុណ​ភាព​​គ្រូ​បង្រៀន​​ឲ្យ​​ដល់​​កម្រិត​​តំ​បន់​​តាម​រយៈ​​ការ​បើក​​វគ្គ​​បំប៉​ន​​លើ​​មុខ​វិជ្ជា ​វិទ្យា​សាស្ត្រ​ មុខ​វិជ្ជា​​ខ្មែរ​​រៀប​ចំ ​ឲ្យ​​មាន​​អធិ​ការ​កិច្ច ​លើ​​ស្ថាន​ភាព​​សុខ​ភាព ​កុមារ​​នឹ​ង​​ដំ​ឡើង​​ប្រាក់​បៀវ​ត្សរ៍​​ជូន​​គ្រូ​បង្រៀន​​ទៅ​តាម​​លទ្ធ​ភាព ​និង​​ថវិកា​ជាតិ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative