មន្ទីរពេទ្យ​កាល់​ម៉ែត​បណ្តុះ​បណ្តាល​មូល​ដ្ឋាន​នៃ​ការ​ចុះ​បញ្ជីរ​ការ​ជំងឺ​មហា​រីក​

មន្ទីរ​ពេទ្យ​​កា​ល់​​ម៉ែត​ ​សហ​​ការ​​ជា​​មួយ​​វិទ្យា​​ស្ថា​ន​​ជាតិ​​​ជំងឺ​​មហា​​រីក​​នៃ​​ប្រ​​ទេស​​ថៃ ​​និង​​ក្រ​​សួង​​សុខា​​ភិ​បា​ល​​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​មូល​ដ្ឋាន​នៃ​ការ​ចុះប​ញ្ជី​រ​ការ​ជំងឺ​មហារី​ក​ជា​លើក​តំបូង​នៅ​ក​​ម្ពុជា​។

IMG_1789x​លោក​ស្រី​ប្រាក់​ ពិសិដ្ឋ​រង្សី​ប្រ​ធាន​នា​យក​ដ្ឋាន​ការពា​រ​សុខ​ភាព​នៃ​ក្រ​សួង​សុខា​ភិ​បាល​បាន​ថ្លែង​ក្នុង​សិក្ខា​សាលា ​ដែល​ប្រា​រព​ធ្វើ​រយៈ​ពេ​ល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៥ ​ដល់២​៧ ​កុម្ភៈ​ខាង​មុខ ​ដោយ​បាន​ថ្លែង​អំ​ណរ​គុណ​ដល់​វិ​ទ្យា​ស្ថាន​ជាតិ​ជំងឺ​មហា​​រីក​ក្រ​សួង​សុខ​ភាព​សាធា​រណៈ​នៃ​ប្រ​ទេស​ថៃ ​ដែល​បាន​បញ្ជូន​អ្នក​ជំ​នាញ​ម​ក​ជួយ​បណ្តុះ​បណ្តាល​ដល់​គ្រូ​ពេទ្យ​កម្ពុជា​នា​ពេល​នេះ។​លោក​ស្រី​បន្ត​ថា​វគ្គ​បណ្តុះ​បណ្តាល​នេះ​ពិ​ត​ជា​មា​​ន​សារៈ​សំ​​ខាន់ ​ក្នុង​ការ​ទប់​ស្កាត់​ជំ​ងឺ​មហា​រីក​នៅ​កម្ពុ​ជា​ ខណៈពេ​ល​ជំងឺ​មហា​រីក​បាន​ក្លាយ​ជា​ឃាត​ករ​នាំ​មុខ​គេ​នៅ​កម្ពុជា ​និង​លើ​ពិ​ភព​លោក។​

លោក​ស្រី​ស៊ូលេ​ផន​ សាង​រ៉ាជ​រ៉ាង​(S​u​l​e​e​po​r​n​ ​S​a​ng​r​a​j​ra​n​g​)​ ​សាស្រ្តា​ចារ្យ​ជំ​នាញ​ផ្នែក​ចុះ​ប​ញ្ជីរ​ការ​ជំងឺ​មហា​រីក​ នៃ​វិទ្យា​ស្ថាន​ជាតិ​ជំងឺ​មហា​រីក​ប្រ​ទេស​​ថៃ​បាន​មាន​ប្រ​សាស​ន៍​ថា ​ជំងឺ​មហា​រីក​បាន​ក្លាយ​ជា​ជំងឺ​ឈាន​មុខ​គេ​នៅ​គ្រប់​បណ្តា​ប្រ​ទេស​ទាំង​អស់​ ដែល​ជា​បញ្ហា​ប្រ​ឈម​សំ​រាប់​យើង​ទាំង​អស់​គ្នា ​ដូច្នេះ​ស្រ​បពេ​ល​កម្ពុជា​ និង​ប្រ​ទេស​ថៃ​នឹង​ចូល​រួម​សហ​គមន៍ ​សេដ្ឋ​កិច្ច​អា​​ស៊ាន​នៅ​ចុង​ឆ្នាំ​នេះ ​យើង​គិត​ថា​យើ​ង​ត្រូវ​តែ​ធ្វើ​ការ​ងារ​រួម​គ្នា ​និង​ជួយ​ចែក​រំ​លែ​​ក​បទ​ពិ​សោធ​ន៍​ដល់​គ្រូ​ពេទ្យ​កម្ពុជា​ ដើ​ម្បី​ប្រ​យុទ្ឋ​ប្រ​ឆាំង​ជំងឺ​មហា​រីក​។

​លោក​ស្រី​​បន្ត​ថា ​“​យើង​រីក​រាយ​ណាស់​ដែល​មាន​គ្រូពេ​ទ្យ​កម្ពុជា​មក​ពី​មន្ទីរ​ពេទ្យ​​ជា​ច្រើន​ចូលរួ​ម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ ​យើង​ពិត​ជា​រីក​រាយ​ក្នុង​ការ​ចូល​រួម​​ចែក​រំ​លែក​បទ​ពិ​សោធន៍​ ព្រោះ​យើង​មិន​អាច​នៅ​តែ​ម្នាក់​ឯង​ទេ”​។​លោក​ស្រី​បន្ត​ថា ​“​ខ្ញុំ​សង្ឃឹម​ថា​ក​ម្ម​វិធី​បណ្តុះ​បណ្តាល​ដ៏​ល្អ​នេះ ​នឹង​ជួយ​រឹត​ចំ​ណង​មិត្ត​ភាព​និង​ស​ហ​ប្រតិ​បត្តិ​ការ​កាន់​តែ​ល្អ​រវាង​ប្រ​ទេស​យើង​ទាំង​ពីរ​”​។​

លោក​ស្រី ​S​u​l​ee​p​o​r​n​ ​Sa​n​g​r​a​j​r​a​ng​ប​ន្ត​ថា ​ការ​រៀប​ចំ​ចុះ​ប​ញ្ជីរ​ការ​និង​រៀប​ចំ​ផែ​ន​ការ​ប្រ​យុទ្ឋ​ប្រ​ឆាំង​ជំងឺ​មហា​រីក ​គឺ​ត្រូវ​ប្រើ​ពេល​យូរ​ណាស់ ​ឧទា​ហរ​ណ៍​ដូច​ជា​នៅ​ប្រ​ទេស​ថៃ ​បាន​ធ្វើ​​ការ​ងារ​នេះ​រ​យៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។​ហេតុ​អី​បាន​ជា​ការ​រៀប​ចំ​នេះ​ត្រូ​វ​ចំ​ណាយ​ពេល​យូរ ​ព្រោះ​ថា​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​គ្រ​ប់​មន្ទីរ​ពេ​ទ្យ​ដែល​ព្យា​បាល​ជំងឺ​មហារី​ នៅ​ក្នុង​ប្រ​ទេស​ថៃ​ត្រូវ​សហ​ការ​គ្នា ​ដូ​ច្នេះ​ដើ​ម្បី​មន្ទីរ​​ពេទ្យ​ទាំង​នោះ​សហ​ការ​គ្នា​គឺ​ត្រូវ​ការ​រយៈពេ​ល​យូ​រ​ ព្រោះ​ប្រ​ទេស​ថៃធំ ​ហើយ​បញ្ហា​លំបាក​ គឺ​ការ​ជំ​រុញ​ឲ្យ​មន្ទីរ​ពេទ្យទាង​នោះ​ចុះ​​បញ្ជីរ​ការ​ តែ​នៅ​ប្រ​ទេស​ថៃ​មិន​ទាន់​មាន​ច្បាប់​ដាក់​កម្រិត​ឲ្យ ​មន្ទីរ​ពេទ្យ​ទាំង​នោះ​​ត្រូវ​តែ​ចុះ​ប​ញ្ជី​រ​ការ​ទេ ​ដូ​ច្នេះ​យើង​បង្ខំ​គេ​មិន​បាន ​ទើប​បាន​ត្រឹម​ស្នើ​សុំ​ឲ្យ​គេស​ហ​ការ​។​ ការ​ស្នើ​សុំ​បែប​នេះ​វា​ត្រូវ​ការ​រយៈ​ពេល​យូរ។​

លោក​សាស្រ្តា​ចារ្យ​គង់ ​សន្យា​អគ្គ​នាយ​ករ​ង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​ថ្លែង​ថា ​នេះ​ជា​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​លើក​ទី១​ នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ក្នុង​គោល​បំ​ណង​ឲ្យ​មន្រ្តី​សុខា​ភិបាល​ ដែល​បម្រើ​ការ​នៅ​ផ្នែក​ព្យា​បាល​ជំងឺ​មហា​​រី​ក​អាច​ស្វែង​យល់​ និង​មាន​វិធី​សាស្រ្ត​ចុះ​បញ្ជីរ​ការ​ជំងឺ​មហា​រីក​។ ​លោក​បន្ត​ថា ​ដោ​​យ​មើល​ឃើញ​នូ​វ​អត្រា​កើត​ និង​ស្លាប់​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​របស់​ជំ​ងឺ​មហា​រីក​ ដែល​ ជាជំងឺ​ដ៏​កាច​សា​ហាវ​មួយ ​ដែល​មាន​កំ​ណើន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ពិ​សេស​ក្នុង​ឆ្នាំ​២០​១៣ ​តួលេ​ខ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​មាន​អ្នក​ជំងឺ​មហា​រីក​មក​សំរាក​ព្យា​​បា​ល​​ចំ​នួន​៧២​៧០​នាក់ ​ហើយ​ក្នុង​ចំ​ណោមនេះ​មាន​ស្រ្តី​៦១​ភាគ​រយ។​

IMG_1785sលោក​បន្ត​ថា ​“​វគ្គ​បណ្តុះ​បណ្តាល​នេះ ​ជាកា​រ​រួម​ចំ​ណែក​មួយ​យ៉ាង​សំ​ខាន់​ក្នុង​យុទ្ឋ​នា​ការ​ប្រ​យុទ្ឋ​ប្រ​ឆាំង​ជំ​ងឺ​មហា​រីក ​ដែល​មាន​ការ​គាំទ្រ​យ៉ាង​ពេញទំ​ហឹង​ពី​​ក្រ​សួងសុ​ខា​ភិ​បាល ​ពិ​សេស​នា​យក​ដ្ឋាន​ការ​ពារ​សុខភា​ព ​អគ្គ​នាយ​ក​ដ្ឋាន​បច្ចេ​​ក​ទេស​សុ​ខា​ភិ​បាល​កម្ពុជា”​។​លោក​បន្ត​ថា ​“​ការ​គាំ​ទ្រ​នូវ​យុទ្ឋ​នា​ការ​នេះ ​ស្រប​នឹង​​កា​​រ​​បង្កើត​ឲ្យ​មាន​នូវ​មជ្ឈ​ម​ណ្ឌល​ជាតិ​ជំងឺ​មហា​រីក​ទី១ ​និង​ជា​ប្រវត្តិ​សា​ស្រ្ត​នៅម​ន្ទីរ​ពេទ្យ​កាល់​ម៉ែត ​ដែល​ជា​កា​រ​ឆ្លុះ​ប​ញ្ចាំង​ឲ្យ​ឃើញ​នូ​វ​ឆន្ទៈ​ ចូល​រួម​របស់​ក្រ​សួង​​សុ​ខា​ភិ​បាល​​ ក៏​ដូច​ជា​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​អត្រា​កើត ​និង​ស្លាប់​​ដោយ​សារ​ជំងឺ​មហា​រីក​នៅ​កម្ពុជា”​។​

លោកសាស្រ្តា​ចារ្យ​គង់ ​សន្យា​បាន​បន្ត​ថា ​ការ​ចុះ​ប​ញ្ជីរ​ការ​ជំងឺ​មហា​រីក​គឺ​ដូច​ជា​ការ​ធ្វើកា​រ​អង្កេត​រក​ជំងឺ​មហា​រីក​ដូច​គ្នា​ មាន​ន័យ​ថា​គ្រប់​ជំងឺ​មហា​រីក​ដែល​បាន​ធ្វើ​រោគ​វិនិ​ច្ឆ័យ ​ត្រូវ​តែ​រាប់​បញ្ចូល​នៅ​ក្នុង​បញ្ជីរ​ ហើយ​ពេល​នេះ​យើង​ចាប់​ផ្តើម​ធ្វើ​នៅ​​រាជ​ធានី​ភ្នំ​ពេញ ​នៅ​ថ្ងៃ​មុខ​យើង​នឹ​ង​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត ​ដើម្បី​ ក​សាង​នូវ​ប្រ​ព័ន្ឋ​ចុះ​បញ្ជីរ​ការ​មួយ ​ដែល​មាន​វិ​សាល​ភាព​ទូ​ទាំ​ង​កម្ពុជា​។​វគ្គ​បណ្តុះ​បណ្តាល​នេះ ​យើង​បាន​អញ្ជើញ​មន្រ្តី​មក​ពី​មន្ទី​រ​ពេទ្យ​ចំនួ​ន​៦ ​និង​មន្រ្តី​មក​ពី​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិ​បាល​ចូល​រួម ​និង​មាន​ការ​ចូល​រួម​ពី​នាយក​ដ្ឋាន​ការ ​ពារ​សុខ​ភាព​នៃ​ក្រ​សួង​សុខា​ភិបាល​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative