ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិ​ត្ត​ ជន​ជាតិ​កូរ៉េ​ បាន​ចុះ ពិ​និត្យ​ព្យា​បាល​ជំងឺ​​ជួន​ប្រ​ជា​ពល​រដ្ឋ​នៅភូ​មិ​ប៉ោយ​ប៉ែត​

ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​កូរ៉េ​កាល​ពីថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០​១៥ បា​ន​ចុះពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ជួន​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ប៉ោយ​ប៉ែត​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ​។​

286sacលោក ​គិវ៉ន​ អ្ន​ក​គ្រប់​សមា​គម​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​កូរ៉េ ​បាន​ថ្លែ​ង​ថា​ដោយ​មើល​ឃើញនូ​វ​ការ​ប្រ​ឈម​ប្រ​ជាព​ល​រដ្ឋ​កម្ពុជា​ទៅ​លើ​បញ្ហា​សុខ​ភាព​ដោយ​សារ​តែ មា​នការ​ ខ្វះ​ធន​ធាន​មនុស្ស​និង​ថវិកា​ទើប​លោក​បាន​ដឹក​នាំ​គ្រូ​ពេទ្យ​ស្មគ្រ័​ចិត្ត​ចុះ​មក​ពិ​និត្យ​ព្យា​បាល​ជំងឺ​ជួន​ប្រ​ជា​ព​ល​រដ្ឋ​នៅ​ភូមិ​ប៉ោយ​ប៉ែត​។​លោក​បាន​បន្ត​ថា​នៅ​ក្នុង​ភូមិ​នេះ​ប្រ​ជា​ពល​រដ្ឋ ​ជួប​បញ្ហា​សុខ​ភាព​ហើយ​ឧស្សាហ៍​រ​ចូល​មន្ទី​រ​ពេទ្យ​ញឹក​ញាប់ ​។​ដូ​ច្នេះ​លោក​សូម​សំ​ណូម​ពរ​ដល់​ប្រ​ជា​ពល​រដ្ឋ​ ត្រូវ​ចេះ​រ​ស់​នៅ​ស្អាត​ រស់​នៅ​ក្នុង​បរិ​ស្ថាន​ល្អ ​ទើប​សុខ​ភាព​ស្រស់​ស្រាយ​។

​លោក​បាន​បន្តែម​ថា ​ការ​មក​បេស​​កម្ម​លើក​នេះ ​គឺមាន​ទាំង​លោក​គ្រូពេ​ទ្យ​ជំ​នាញ ​អ្ន​ក​គ្រូ​ពេទ្យ​ និង​គ្រូ​ពេទ្យ​ជន​ជាតិ​ចិន​ម្នាក់​ ជំ​នាញ​ផ្នែក​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​ គ្រូ​ពេទ្យ​ទាំង​នេះ ​គឺម​ក​ពី​មន្ទី​រ​ពេទ្យល្បី​ នៅ​ក្នុង​ប្រ​ទេស​កូរ៉េ​ធំ​ជាង​គេ ក្នុង​នោះ​គ្រូ​ពេទ្យ​ខាង​លើ​នេះ ​ក៏​បា​ន​នាំ​យក​ឱ​សថ​មក​ជា​មួយ​ផង​ដែរ​ ។​ចំ​ណែក​ឯ​ជន​ជាតិ​កូរ៉េ​២​៥​រូប​ទៀត​នោះ ​គឺ​មាន​លេង​ភ្លេង​តន្ត្រី​កម្សាន្ត​ និង​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ក្មេងៗ​ និង​ពល​រដ្ឋ​ជា​ច្រើន​នាក់ ​ដើ​ម្បី​បង្កើត​ការ​រាក់​ទាក់​ និង​ធ្វើ​ការ​ណែ​នាំពី​រ​ស់​នៅ​ស្អាត​ បរិ​ស្ថាន​ស្អាត​ ។​

សូម​បញ្ជាក់​ថា ​ការ​ព្យា​បាល​ជំងឺ​ក៏​មាន​ការ​ព្យា​បាល​ដោយ​ការ​ចាក់​ម្ជុល​តាម​បែប​បុរាណ​ផង​ដែរ​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative