គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៤​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៥​​នាក់​និង​របួស​ធ្ងន់​ស្រាល​១២​នាក់​

របាយ​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ​ បង្ហាញ​ថា ​នៅ​​ថ្ងៃ​ទី​​២៤​ ខែ​​កុ​ម្ភះ​ ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​​​ទូទាំ​ង​ប្រ​ទេស​​ចំ​នួន ​៨ ​លើក ​(​​យប់​ ២​​លើក​​)​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​ ៥​​នាក់​ (​​ស្រី​ ៣​​នាក់​​)​ រង​របួស​​ធ្ងន់​ ១០​​នាក់ ​(​​ស្រី​ ២​​នាក់​​) ​និង​​រង​របួស​​ស្រាល​ ២​​នាក់​ (​​ស្រី​ ១​​នាក់11_px​​)​​។​​

ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ៨​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ១៤​ គ្រឿង​ ក្នុង​នោះ ​មាន​​ម៉ូតូ​​ចំ​នួន ​៩ ​គ្រឿង​​,​ រថ​​យន្ត​​ធុន​​តូ​ច​​ចំ​នួន​ ៣ ​គ្រឿង​ និង​​រថ​យន្ត​​ធុន​​ធំ​​ចំ​នួន ​២​ គ្រឿង​​។​​

មូល​ហេតុ ដែ​ល​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់ ​គឺ​​មក​ពី​​កត្តា​​ល្បឿន ១​ លើក​​, ​ស្រ​វឹង ​១ លើ​ក​​, ​មិន​​គោរ​ព​​សិទ្ធិ​ ១ ​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ ​១​​លើក​​, ​បត់​​គ្រោះថ្នាក់​ ៣​​លើក ​និង​​កត្តា​​ផ្លូវ​ ១​​លើក ​ក្នុង​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ​ដោយ​​មិ​នបាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំ​នួន ​១៧​​នាក់​ (​​យប់​ ៦​​នាក់​​)​ ​។​​

​រ​ថយ​ន្ត​​ពិន័​យ​​សរុប​​ចំ​នួន ​៧៤​០​ គ្រឿង​ (​​រថ​យន្ត​​ធុន​​ធំ ​១៨១​​គ្រឿង​​) ​ស្មើ​​និង​ ៧៤​២​​ករណី​​, ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម ​៤៧​៣​​គ្រឿង​ ស្មើ​​និង​ ៤៧​៥​​ករណីៈ ​រួមមា​ន ​បណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព ​១១​​ករណី​​,​ បណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន្ត​ ៩​​ករណី​​,​ គ្មាន​​បណ្ណ​​អាជីវ​កម្ម ​៣៧​​ករណី​​, ​គ្មាន​​ឈៀក ​៤៩​​ករណី​​, ​បើក​បរ​​លើ្ម​ស​​ល្បឿន​​កំ​ណត់ ​១៣០​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់ ​២៣៤​​​ករណី​​, ​បើក​បរ​​មិន​​គោរ​ព​​សញ្ញា​​ចរា​ចរណ៍​ ៥​​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន ​២៦​៧​​គ្រឿង​ ស្មើ​​និង​ ២៦៧​​ករណី ​រួមមា​ន ​ដឹក​​សំ​ពីង​សំ​ពោង ​២៤​០​​ករណី និ​ង​​ដឹក​​លើស​​ចំ​ណុះ ​២៧​​ករណី ​។​​

ដោយ​ឡែក​​ ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំ​នួន ​១,៥​៨៧​​គ្រឿង ​ក្នុង​នោះ​​មាន ​បើក​បរ​​ស្រ​វឹង ​៩​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៨៦១​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​ដា​ក់​​កញ្ចក់​ ៦៣​៥​​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​និង​​មួក ១​២​​ករណី​​, ​សញ្ញា​​ចរា​ចរណ៍ ​១៩​​ករណី​​, ​ដឹក​​លើស​​ចំ​ណុះ ​១​​ករណី​ និង​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ ៥​០​​ករណី ​។​​

បញ្ជាក់​​បន្ថែម​ថា ​រយៈពេ​ល​​៧​​ថ្ងៃ​​គិត​ពី​​ថ្ងៃ​ទី​​១៨ ​ដល់​​ថ្ងៃទី​​​២៤ ​ខែកុ​ម្ភៈ​​នេះ ​អ្នក​ស្លាប់​​ដោយ​សារ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​សរុប​​មាន​​ចំ​នួន​​៤​១​​នាក់ ​និង​​រ​ង​របួស​​ចំ​នួន​​២៤​៧​​នាក់​​ផ​ង​ដែរ​​ ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative