ក្រ​សួង​ការ​ងារ​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​រុក​រក​ប្រេង​កាត​ធ្វើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​លើវិស័យប្រេងជាលើកដំបូង    

ក្រ​សួង​​ការ​ងារ ​និង​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ​ស​ហ​ការ​ជាមួ​យ​ក្រុម​ហ៊ុន ​Kr​i​s​ ​En​e​r​gy​ ជា​ក្រុម​ហ៊ុន​រុ​ករ​កប្រេ​ង​កាត ​និង​ឧស្ម័ន​​ក្នុង​​តំ​បន់​​អា​ស៊ីអា​គ្នេយ៏​នឹង​ធ្វើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​លើ​វិ​ស័យ​ប្រេង ​ព្រោះ​ថា​វា​ជា​វិ​ស័យ​ថ្មី​មួយ​រ​បស់​កម្ពុជា​។

IMG_1617dsការ​សហ​ការ​គ្នា​នេះបា​ន​ធ្វើ​ឡើង​នៅ​ក្នុង​ជំ​នួប​ពិ​ភា​ក្សា​ការ​ងារ​មួយរ​វា​ង​លោក​ អ៊ិត​ សំ​ហេង​ រដ្ឋ​មន្ត្រី​​ក្រ​សួង​​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ជា​មួយ​លោក ​ខេន​វិន​ តាំង​ ប្រ​ធាន​ក្រុម​ហ៊ុន ​Kri​s ​En​er​g​y​ដែល​ជា​ក្រុម​ហ៊ុន​រុក​រក​ប្រេង​កាត ​និង​ឧស្ម័ន​​ក្នុ​ង​​តំ​បន់​​អា​ស៊ីអា​គ្នេយ៏​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​កម្ភៈ​ឆ្នា​២០​១៥​នៅ​ទី​ស្តី​ការ​ក្រ​សួង។​

​គោល​បំណង​នៃ​ជំនួ​ប​ពិ​ភា​ក្សានេះ​ ​គឺ​ដើ​ម្បី​ស្វែង​យល់​បន្ថែម​អំពី​ផែ​ន​ការ​បណ្តុះ​​បណ្តា​ល​វិជ្ជា​ជីវៈ​ និ​ង​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​ជំ​នាញទូ​ទៅ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​ដែល​អាច​​គាំ​ទ្រ​​ដ​ល់​គម្រោង​អភិ​វឌ្ឍន៏​ធន​ធាន​មនុស្ស​សម្រា​ប់​គម្រោង​រុក​រក​ប្រេង​ក្នុ​ង​តំប​ន់A ​រប​ស់ដែន​​សមុទ្រ​​ព្រះ​រា​​​ជា​ណា​ចក្រ​កម្ពុជា។​

លោក​ អ៊ិត​ សំ​ហេង​ មាន​ប្រ​សាស​ន៏ថា ​វិ​ស័យ​ថាម​​ពល​​ប្រេង​​កាត​​នេះ​​ជា​វិ​ស័យ​ដែល​មាន​សក្តា​នុ​ពល​មួយ ​ប៉ុន្តែម​កដ​ល់ពេ​​ល​នេះក​ម្ពុ​ជា​នៅ​តែ​មិន​​ទាន់​​ប្រើ​ប្រា​ស់​​វា​​បា​ន​​នៅ​ឡើយ ​រី​ឯ​កំ​ណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ក៏​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​នេះ​ផង​ដែរ ​។​លោក​​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា«​ខ្ញុំ ​សូម​ស្វាគ​មន៏​ក្នុង​ការ​សហ​ប្រតិ​បត្តិ​ការ​ជា​មួ​យ​ក្រុម​ហ៊ុន ​Kri​s​ ​E​n​er​g​y ​ក្នុង​ការ​បណ្តុះ​​បណ្តា​ល​​ធ​នធា​ន​មនុស្ស​សម្រាប់​បំរើ​លើវិ​ស័យ​នេះ ​ព្រោះវា​ជា​វិស័យ​ថ្មីរ​បស់​កម្ពុជា ​ការ​បណ្តុះ​​បណ្តា​ល​​​គឺ​ចាំបា​ច់ត្រូ​វត្រៀម​លក្ខណៈ​រៀប​ចំ​តាំង​ពី​ពេល​នេះ​ទៅ»​។​

លោក​ ខេន​វិន​ តាំង​បាន​សំដែ​ងនូវ​ការ​ រី​ក​រាយ​​​​ដែល​​ក្រ​សួង​​ចង់​ធ្វើ​ជាដៃ​គូរ​សហ​ប្រតិប​ត្តិកា​រ​ជា​មួយ​ក្រុម​ហ៊ុន ​ដូ​ច្នេះ​ការ​សហ​ការ​នេះ​នឹង​ធ្វើ​​អោយ​​ក្រុ​ម​ហ៊ុន​​​មា​ន​លទ្ធ​ភាព​ដើម្បី​បណ្តុះប​​ណ្តាលធ​ន​ធាន​មនុស្ស​រប​ស់ក​ម្ពុជា​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​​នា​​ពេ​ល​​​​​​ខាង​មុខ។

លោក​ប្រ​ធាន​ក្រុម​ហ៊ុន មា​ន​ប្រ​សា​សន៏​បន្ត​ថា ​«​ដោយ​សារ​តែ​វិស័យ​នេះ ​នៅ​​កម្ពុជា​​ជា​​វិ​ស័យ​មួយ​ថ្មី​ ត្រូវ​ការ​កំ​លាំ​ង​ពល​កម្ម​ថ្មី ​ភាគ​ច្រើន​ពួក​គេ​ធ្វើ​ការ​នៅ​លើស​មុទ្រ ​ពួក​គេ​ត្រូ​វ​មា​ន​​វិ​ន័យ​ និង​វិជ្ជា​ជីវៈ​សម​ស្រ​ប ដូ​ច្នេះ​យើង​ត្រូវ​មាន​ការ​បណ្តុះ​បណ្តាល​ពួក​គេ​អោយ​បាន​ម៉ត់​ចត់»​។​

លោក​រដ្ឋ​មន្ត្រី​ មាន​ប្រ​សា​សន៏​លើក​ឡើង​ថា ​បច្ចុ​ប្បន្ន​នេះ​ក្រ​សួង​មា​ន​សា​លាប​ណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ​ចំ​នួន​៤០ ​ក្នុង​នោះ​មាន​វិទ្យា​ស្ថាន​ចំ​នួន ​០៣​ ដែល​ទទួល​បាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ពី ​គុណ​ភាព​កម្រិត​​ស្តង់​ដា​​អន្តរ​ជាតិ​ IS​O​ ដូ​ច្នេះ​ក្រុម​ហ៊ុន​អាច​រៀប​ចំ​កម្ម​វិធី​បណ្តុះប​ណ្តាល​នេះ ​ចាប់​ពីក​ម្រិត​កម្ម​ករ​ជំ​នាញ​ រហូត​ដល់​កម្រិត​វិស្វក​រ​បាន ​។​ ម្យ៉ា​ង​វិញ​ទៀត​ក្រុម​ហ៊ុន​ ក៏​ត្រូ​វគិត​អំ​ពី​តុល្យ​ភាព​​នៃ​តម្រូវ​​កា​រ​កំ​លាំ​ង​​ពល​កម្ម​លើ​ផ្នែក​នេះ​ដែរ ​ថា​តើ​ខាង​ក្រុម​ហ៊ុន​ប្រើ​ប្រាស់​កំ​លាំង​ពល​កម្ម​ប៉ុ​ន្មា​ន​ពាន់​នាក់​ក្នុ​ង​១​ឆ្នាំៗ​ ​។

IMG_1610xsលោករដ្ឋ​មន្ត្រី​បាន​បន្ថែ​ម​ថា​ក្រុម​ហ៊ុន​ក៏​ត្រូវ​គិត​គូ​នៃកា​រ​បណ្តុះ​ប​ណ្តា​ល​នេះ​នៅ​ក្នុ​​ង​ក្រ​បខណ្ឌ​មួយ​ដែល​​អាច​ផ្គត់​ផ្គង់​​ទី​ផ្សារ​​​កំ​លាំង​​​​​​​ពល​កម្ម ​ក្រោយ​ពី​បណ្តុះ​បណ្តាល​បាន​ហើយ​  អ្ន​ក​ទំាង​អស់​នោះ​​នឹង​មាន​ជំ​នាញ​​ច្បាស់​​លាស់​ ទទួល​បាន​ប្រាក់​ខែ​សម​រម្យ​។​

គូស​បញ្ជាក់​ថា ​ក្រុម​ហ៊ុន ​Kri​s​ E​n​e​r​g​y ជា​ក្រុម​ហ៊ុន​​រុក​រក​​ប្រេង​​កាត​ និង​ឧស្ម័ន​ ផ្តោត​សកម្មភា​ព​ក្នុង​ការ​រុក​រក​ អភិ​វឌ្ឍ​ និង​ផលិត​ប្រេ​ង​កាត​ និង​ឧស្ម័ន​​ក្នុង​​តំ​បន់​​អាស៊ី​អា​គ្នេយ៏​ និង​បាន​ចាប់​ផ្តើម​រុក​រក​ប្រេង​នៅ​កម្ពុជា​ក្នុ​ង​ឆ្នាំ ​២០​០២។​ ​ក្រុម​ហ៊ុន​​បាន​ទិញ​​ភាគ​ហ៊ុន​​មូល​ធន​ទាំង​មូលរ​បស់​ក្រុម​ហ៊ុន ​ឈេហ្វ​រ៉ុន ​និង​បាន​ទទួល​ស្គាល់​ពី​រដ្ឋា​ភិ​បាល​កម្ពុជា​​ចំ​ពោះ​​ការ​​ផ្ទេរ​​សិទ្ធិ​គ្រ​ប់​គ្រង​ កាល​ពី​ថ្ងៃទី​ ១៧​ ខែ​កញ្ញា​ ឆ្នាំ​ ២០​១៤​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative