គណៈកម្ម​ការ​ប្រ​លង​ថ្នាក់​ជាតិ​ជា​អ្ន​ក​ប្រ​មូល​ប្រាក់​ពី​និ​ស្សិ​ត​សាលា​ក្រម​ហម​

មន្រ្តី​ជាន់​ខ្ពស់​សា​កល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល​(​សា​លា​ក្រ​ហម​)​​បានឲ្យដឹង​ថា​កា​រ​ប្រ​មូលប្រាក់​ពី​និ​ស្សិ​ត​ពេទ្យ​ដែល​ត្រូវ​ប្រ​លង​ចេញ​ប្រ​ចាំ​ឆ្នាំ ​ធ្វើ​​ទ្បើ​ង​ដោយ​គណៈក​ម្មា​ធិ​ការ​ប្រ​លង​ថ្នាក់​ជាតិ ​មិន​មែន​សាក​ល​វិទ្យា​ល័យ​ជា​អ្នក​​ប្រ​​មូល​ទ្បើយ​។

009 (1)sdប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ម​ជ្ឈ​ដ្ឋាន​អ្នក​លេង​បណ្តាញទំ​នាក់​ទំ​នង​សង្គ​ម​បាន​​បង្ហោះ​ព៌ត​មាន​មិន​ច្បាស់​លាស់​ថា សា​លា​ក្រ​ហម​ធំ ​ដែល​គេសំ​ដៅ​ដល់​សា​កល​វិ​ទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិ​បាល ​ជា​អ្នក​ប្រ​មូល​ប្រា​ក់​ពី​និ​ស្សិត​ក្នុង​ម្នាក់​១២៥​ដុល្លារ​សម្រា​ប់​រៀប​ចំការ​ប្រ​លង​ចេញ ​ដោយ​ប្រមូល​បាន​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​ អា​មេរិក​ ប៉ុន្តែ​បែរ​ជា​ឲ្យ​គ្រូ​ដែល​ជា​អ្ន​ក​ធ្វើ​កំ​ណែកា​រ​ប្រ​លង​ ក្នុ​ង​មួយ​ថ្ងៃ​តែ១​៥​ដុល្លា​រ​ប៉ុ​ណ្ណោះ​។​

មន្រ្តី​ជាន់​ខ្ពស់​ម្នា​ក់​នៃ​សា​កល​វិទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល​ ដែល​បាន​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​តាម​ទូរ​ស័ព្ទ​ កាល​ពី​ល្ងា​ច​ថ្ងៃ​ទី​២៥ ​កុម្ភៈ​នេះថា​ គណៈ​កម្មា​ធិ​ការ​ប្រ​លង​ថ្នាក់​ជាតិ ​ជា​អ្ន​ក​ប្រ​មូល​ប្រា​ក់​ពី​និស្សិត​ទាំង​អស់ ​មិន​មែន​ជា​​សា​លាជា​អ្នក​យក​នោះទេ ​ហើយ​ក៏​មិន​មែន​រ​ដ្ឋ​មន្រ្តី​សុខា​ភិ​បាល​នៅ​ពី​ក្រោ​យ​រឿងនេះ​ដែរ។​ ការ​ពិត​គឺ​គណៈក​​ម្មា​ធិ​ការ​ថ្នាក់​ជាតិ​ជា​អ្នក​ប្រ​មូល ​ហើយ​ដោយ​​សារ​គ្មាន​ទី​តាំង​ប្រ​លង ​ និង​ប្រ​មូលប្រា​ក់ ​ទើប​គណៈ​កម្មា​ធិ​ការ​នេះ​ខ្ចី​ទី​តាំង​សាក​​​ល​​​វិទ្យា​ល័យ​នេះ​ធ្វើ​ជា​មណ្ឌល​ប្រ​លង​ជា​រៀង​រាល់​ឆ្នាំ។​

dប្រ​ធាន​គណៈ​ក​ម្មា​ធិ​ការ​ប្រ​លង​ថ្នាក់​ជាតិ ​គឺ​លោក​សេង ​លឹម​នៅរ​ដ្ឋលេ​ខា​​ធិ​ការ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ និង​អនុ​ប្រ​ធាន​ពីរ​រូប​ទី១ ​គឺ​លោក​ធា គ្រុ​យ​រដ្ឋ​​លេ​ខា​​ធិកា​រ​ក្រ​សួងសុ​ខា​ភិ​បាល ​និង​ទី​២​លោក​យក់​ ង៉ុយ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​អប់​រំ​យុវ​ជន​ និ​ង​កី​ទ្បា​ ហើយ​មាន​នាយ​ក​ដ្ឋាន​ជំ​នាញ​ចំ​នួ​ន​ពី​រ​ជា​អ្ន​ក​ធ្វើ​ការ​ងារ​នេះ ​គឺ​នា​យ​​ក​ដ្ឋា​ន​ធន​ធាន​មនុស្ស ​នៃ​ក្រ​សួងសុ​ខា​ភិបា​ល ​និង​នា​យក​ដ្ឋាន​ឧត្តម​សិ​ក្សា​នៃ​ក្រ​​សួង​អប់​រំ​ យុវ​ជន​និង​កីទ្បា​ជាសេ​នា​ធិ​ការ​។

​មន្រ្តី​ដដែល​បាន​បន្ត​ថា ​ដូច្នេះ​បាន​ជា​មា​ន​ការ​យល់​ច្រ​ទ្បំ​ថា​សា​កល​វិទ្យា​ល័​​យ​នេះ​ជា​អ្ន​ក​ប្រ​មូល​ប្រាក់​ពី​និស្សិត​ទាំង​នោះ ​តែ​តា​ម​ពិត​សាក​ល​វិទ្យា​ល័យ​គ្រាន់​តែ​ជួ​យ​ផ្ត​ល់​ទី​តាំង​ប្រ​លង​ និង​ជួយ​ប្រ​មូល​ប្រា​ក់​ពី​និ​ស្សិ​ត​ប្រ​លង​ចេញទាំ​ង​នោះប៉ុ​ណ្ណោះ ​ហើយ​រឿង​បាន​ប្រាក់​ប៉ុន្មា​ន ​ថ្នាក់​ដឹក​នាំសា​កល​វិទ្យា​ល័យ​នេះមិនបាន​ដឹង​​នោះ​ទេ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative