​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៣​កម្ភៈ​បណ្តាល​ឲ្យ​មនុស្ស​ស្លា​ប់​៤នា​ក់​និង​របួស​ធ្ងន់​ស្រា​ល​១៩​នាក់​

យោ​ង​តាម ​របាយកា​រណ៍​​ពី​​ប៉ូ​លិស​​នា​យក​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​ នៃ​​អគ្គ​ស្នង​​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​​បង្ហាញ​ថា ​គ្រោះ​ថ្នាក់​​ចរាច​រណ៍​​នៅ​​ទូ​ទាំ​ង​ប្រ​ទេស​កាល​ពី​​ថ្ងៃទី​​២៣​ ​ខែ​កុម្ភៈ ​ឆ្នាំ​​២​០​១៥​​នេះបា​ន​​ កើត​ឡើង​​ចំនួន ​១០​ លើក​ ក្នុ​ង​នោះ​​យប់​ ៥ ​លើក ​បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​ ចំ​នួន ​៤ ​នាក់ ​(​ស្រី​​១​​នាក់​​)​ របួស​ធ្ងន់​ ៨​ នាក់​ (​​ប្រុស​​)​ និង​​របួសស្រា​ល ​១១ ​នាក់​ (​​ប្រុស​​)​​​។​​

Traffic-accident-10-sept-2014fនៅ​ក្នុង​​ហេតុកា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​​១០​​លើក​​ នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១៧​​គ្រឿង ​ក្នុ​ង​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១៣​​គ្រឿង​​,​​រ​ថ​យន្ត​​ធុន​​តូច​​ចំ​នួន​​២​​គ្រឿង​​,​​ រថ​យន្ត​​ធុន​​ធំ​​​១​គ្រឿង​​,​​​យាន​​ផ្សេងៗ​​១​​គ្រឿង ​និង​​ថ្មើរ​ជើង​​១​​នាក់​​។​​

របាយកា​រណ៍​​ខាង​លើ​​ប្រាប់​​បន្ត​ថា ​មូល​​ហេតុដែ​ល​​បណ្ដាល​​ឲ្យ​​មា​ន​​គ្រោះ​ថ្នាក់​​គឺ​ ល្មើស​​ល្បឿន ​៥​​លើក​​, ​មិន​​គោ​រព​​សិទ្ធ​​​១​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​៣​​លើក​ និង​​ស្រ​វឹង​​២​​លើក​​។​ ហើយ​​យាន​​ដែ​ល​​បង្ក​ហេតុ​​មាន​ ម៉ូតូ​​៨​​លើក ​និង​​រថ​យន្ត​​២​​លើក ​ក្នុង​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិ​ន​បាន​​ពាក់​មួក​​សុវ​ត្ថិ​ភាព​​ចំ​នួន​​ ២​០​​នាក់​​(​​យប់​​១១​​នាក់​​)​​។​​

រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន​​៤៧៨​​គ្រឿង​​(​​ រថ​យន្ត​​ធំ​​១៣៣​​គ្រឿង​​)​​ស្មើ​​និង​​៥​០​០​​ករណី ​,​​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​​២២៦​​គ្រឿង​ ស្មើ​​និង​​២២​៩​​ករណី ​រួមមា​ន ​ប័ណ្ណបើ​កប​រ​​ហួស​​សុព​ល​​ភាព​​៧​​ករណី​​,​​ប័ណ្ណបើ​កប​រ​​ខុស​​ប្រ​ភេទ​​យាន​​១​​ករណី​​,​​ គ្មាន​​ប័ណ្ណ​​អា​ជីវក​ម្ម​​១៣​​ករណី​​,​​គ្មា​ន​​ឆៀក​​១៦​​ករណី​​, ​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​​៣៣​​ករណី​​,​ បើក​ប​រ​​មិ​ន​​ពាក់​​ខ្សែ​ក្រ​វាត់​​១៥​៨​​ករណី​​,​​បើក​បរ​​មិន​​គោរ​ព​​ច្បាប់​​ចរា​ចរណ៍​​១​​ ករណី​ ,​​ករណី​​ល្មើស​​បច្ចេក​ទេស​​មា​ន​​២៥​២​​គ្រឿង​ ស្មើ​​និង​​២៧១​​ករណី​​រួម​មាន​ ដឹក​​សំ​ពីង​សំពោ​ង​​១៩៨​​ករណី​​,​​ដឹក​​លើស​​ចំ​ណុះ​​២០​​ករណី​​,​​កង់​​សឹក​​រិ​ច​​រិល​​១​៥​​ ករណី​​,​​ភ្លើង​​​បំ​ភ្លឺ​​មិន​​គ្រប់​គ្រាន់​​១៨​​ករណី​​,​​បា​​ឡុង​​តា​​កេរ​​១១​​ករណី​​,​​ ខូច​​គន្លឹះ​​សុវត្ថិ​ភាព​​៦​​ករណី ​និង​​គ្មាន​​ឬ​​ខូច​​របាំង​ភក់​​៣​​ករណី​​។​​

ដោយឡែ​ក​​ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំនួន​​១,​១​៥៦​​គ្រឿង​ ក្នុ​ង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៦៩​១​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៣៩​៨​​ករណី​​,​​ជិះ​​ ម៉ូតូ​​អត់​​កញ្ចក់ ​និង​​មួក​​៥​​ករណី​​,​​មិន​​គោរ​ព​​សញ្ញា​​ចរា​ចរណ៍​​២១​​ករណី​​,​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ ថ្ងៃ​​២៣​​ករណី​​,​​ស្លា​ក​​លេខ​​បាក់​​ឬ​​ខូច​​១៦​​ករណី​ និង​​ស្រវឹ​ង​​២​ករណី​​។​​

បញ្ជាក់​​បន្ថែម​ថា រ​យៈពេល​​៦​​ថ្ងៃ​​គិ​ត​ពី​​ថ្ងៃទី​​១៨ ​ដល់​​ថ្ងៃទី​​​២៣ ​ខែកុ​ម្ភៈ​​នេះ ​អ្នក​ស្លាប់​​ដោយ​សារ​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​​សរុប​​មា​ន​​ចំនួ​ន​​៣៦​​នាក់​ និង​​រង​របួស​​ចំនួន​​២​៣​៥​​នាក់​​ផង​ដែរ​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative