លោក​ Ric​hn​e​r ​៖​ការ​ព្យា​បាល​ជំងឺ​ដល់​កុ​មារ​កម្ពុជា​ឥត​គិត​ថ្លៃ​ជា​​កា​តព្វ​កិច្ច​​នៃ​​មនុស្ស​ជាតិ​

លោក​​វេជ្ជ​បណ្ឌិត​ Be​at​ R​i​c​h​n​er​ ប្រ​ធាន​ និង​​ជា​​ស្ថា​ប​និក​​នៃ​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា ​មិន​បាន​​ចាត់​ទុក​​សេវា​​ព្យា​បាល​​ជំងឺ​​ដែល​​មន្ទី​រ​ពេទ្យ​​គន្ធ​បុប្ផា​​បាន​​នឹ​ង​​ កំ​ពុង​​ធ្វើ​​នោះ ​ជា​​សកម្ម​ភាព​​សប្បុរ​ស​​ធម៌​​ឡើយ។​ ប៉ុន្តែ​ លោក​​ចាត់​ទុក​ទ​ង្វើ​នេះគឺ​ ជា​​កាត​ព្វ​កិច្ច​​នៃ​​មនុស្ស​ជាតិ ​ដែល​ជា​​អ្នក​ដើរ​តួ​​នៃ​​​ជំ​នួយ​​ផ្នែក​​សុខ​ភាព​​អន្តរ​ជាតិ​​នានា​។​

140530-vod-meta-d-health-kanthabopha-annouce-sell-book-2014-05-30sវេជ្ជ​បណ្ឌិត​​លោក ​Be​a​t​ R​i​c​hn​e​r​ បា​ន​​សរ​សេរ​ ​​នៅ​ក្នុង​​សេច​ក្តី​ប្រ​កាស​​ព័ត៌​មាន​របស់​ខ្លួន​​ថា ​​រយៈ​ពេល ​២០​ឆ្នាំ​​កន្ល​ងម​ក​នេះ ​ពោល​គឺ ​​ចាប់​តាំង​ពី​​អំ​ឡុង​​ឆ្នាំ ១​៩​៩២ ​រហូត​ដ​ល់​​បច្ចុ​ប្បន្ន​នេះ ​មន្ទី​រ​ពេទ្យ​​បាន​​ចំ​ណាយ​​ថ​វិ​កា​​អស់​​ចំ​នួន ​៥៦០​ លាន​​ដុ​ល្លារ​​អា​មេរិក​ សម្រាប់​​ការ​ពិ​និត្យ​ និង​​ព្យា​បាល​​ជំងឺ​​កុ​មា​រ​​ចំ​នួន ​១៣លា​ន​​នាក់ ​​ក្នុង​នោះ​​កុមារ​​មា​ន​​ជំ​ងឺ​​ធ្ងន់​ធ្ងរ​​ជាង​ ២​លាន​​នាក់​។​

ប្រ​ធាន​​ស្ថាប​និក​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​រូប​នេះ បា​ន​ឲ្យ​ដឹង​ទៀត ​ថា ​​ក្នុង​ចំណោ​ម​​ថ​វិ​កា​​សរុប​​ចំ​នួន ​៥៦​០លា​ន​ដុល្លា​រ​​នោះ​​ រដ្ឋា​ភិបា​ល​​កម្ពុជា​បាន​​ចូល​រួម​ចំ​ណែក​​ជាង​ ៤​ភាគ​រយ ​រដ្ឋា​ភិបា​ល​​ស្វី​​ស​​ជាង ​៩​ភាគ​រយ ​និង​​ជាង​៨៦​ភាគ​រយ​​ផ្សេង​ទៀត​​ បាន​មក​ពី​​អំ​ណោយ​​សប្បុ​រសជ​ន។​ដោយ​ឡែ​ក​​ចំ​ពោះ​​ការ​បរិ​ច្ចាគ​​រប​ស់​​ប្រ​ជា​ព​ល​រដ្ឋ​​ កម្ពុជា​​វិញ ​មាន​តែ ​១ភា​គ​រយ​​ប៉ុ​ណ្ណោះ។​

លោក​ ​​R​i​c​hn​e​r​ បាន​​អត្ថា​ធិប្បា​យ​​ថា​« ​នៅពេ​ល​ដែល​មនុស្ស​​ម្នាក់​​ស្លាប់​ទៅ ​ពិភព​លោក​​យើង ​នៅ​​ក៏​​ស្លាប់​​ដែរ​ហើយ​សូម​​ចង​ចាំ​​ថា ​កុមារ​​ម្នា​ក់​​​ក៏​​ជា​​មនុស្ស​​ម្នា​ក់​​ដែរ»​។ ​ដូ​ច្នេះ ​ប្រ​ធាន​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​រូប​នេះ ​បាន​​រៃ​អង្គាស​ ប្រមូល​​ថវិកា​​ពី​​សប្បុ​រស​ជន​​ទាំង​​ជាតិ​ និង​​អន្តរ​ជាតិ ​ដើ​ម្បី​​ជួយ​សង្គ្រោះ​​អា​យុជី​វិត​​កុ​មារ​​ក្រី​ក្រ​​ក្នុង​ប្រ​ទេស​​កម្ពុជា។​

លោក​បានប​ន្ថែម​ថា«​អ្វី​ដែល​​គន្ធ​បុប្ផា​​កំ​ពុង​​ធ្វើ​​គឺ​​ពុំ​មែន​​ជា​​សប្បុ​រស​ធម៌​​នោះ​ទេ ​ប៉ុន្តែ​​គឺ​ជា​​កាត​ព្វកិ​ច្ច​​នៃ​​មនុស្ស​ជាតិ​តែប៉ុ​ណ្ណោះ ​ហើយ​​រា​ល់​​រដ្ឋា​ភិ​បាល​​នានា​ និង​​អ្វី​ដែល​​ហៅ​ថា ​ជា​​អ្នក​ដើរ​តួ​​នៃ​​​ជំ​នួយ​​ផ្នែក​​សុខ​ភាព​អន្តរ​ជាតិ​​នានា​ គួរ​តែ​​ទទួល​យក​​នូវ​​កា​រ​ទទួល​ខុស​ត្រូវ»​។​

បើតា​ម​​សេចក្តី​ប្រកាស​​ព័ត៌​មាន​​មន្ទី​រ​ពេទ្យ​​គន្ធ​បុប្ផា​​ទាំង​ ៥​សា​ខា​​នៅ​​ភ្នំ​ពេញ ​​និ​ង​​ខេត្ត​សៀម​រាប​​មា​ន​​បុគ្គ​លិក​​ជន​ជាតិខ្មែរ​​សរុប​​ចំ​នួន ​២៥​០០​នាក់ ​និង​​បុគ្គ​លិក​​បរ​ទេស​​មាន​តែ ​២នា​ក់​​ប៉ុ​ណ្ណោះ។

​របាយ​ការណ៍​​របស់​​ម​ន្ទី​រ​​ពេទ្យ​​បាន​​បង្ហាញថា​ មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​បាន​​ចំ​ណាយ​​ជា​​មធ្យម​​អស់​ ជាង​ ១២​ម៉ឺន​​ដុ​ល្លារ​​អា​មេ​រិក​​លើ​​ការ​ព្យាបា​ល​​ជំ​ងឺ​​កុ​មារ​​ជាង ​៣​ពា​ន់​​នាក់​​ក្នុង​មួយថ្ងៃ​ៗ ។​ការ​ផ្តល់​សេវា​​ចំ​នួន៤​សំខា​ន់​​គឺ​ ​ផ្តោ​ត​លើ​​ការ​ព្យា​បាល​​កុ​មារ​​មា​ន​​ជំ​ងឺ​​ធ្ងន់​ វះកា​ត់​​ សម្រាល​កូន ​និង​​ចាក់​​វ៉ា​ក់​សាំង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative