គ្រាន់​តែ​​មួយ​ថ្ងៃ​មាន​​កុមារ​​ជិ​ត​៣​ពាន់​​នាក់​មក​​ទទួល​​​ការ​ព្យា​បាល​​ជំងឺ​​នៅ​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា ​ទាំង​​នៅ​​ភ្នំពេញ ​និង​​ខេត្ត​សៀម​រាប​

យោង​តាម​របាយ​កា​រណ៍​​ខ្លី​មួយ ​ដែល​​បាន​​បង្ហោះ​​ក្នុង​​ទំ​ព័រ​​ហ្វេ​​ស​​ប៊ុ​ក​​របស់​លោក​​វេជ្ជ​បណ្ឌិត​ Bea​t ​Ri​c​h​ner ស្ថាប​និក​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា ​បាន​​បង្ហាញថា​ មាន​​កុ​មារ​​ចំ​នួន ​២៧​៩៧ ​នាក់ ​មកពី​​​ទូទាំ​ង​ប្រទេស​ ត្រូវ​បាន​​ពិនិត្យ​​ព្យា​បាល​​នៅក្នុង​​ផ្នែក​​ពិ​គ្រោះ​​ជំ​ងឺ​​ក្រៅ​នៅម​ន្ទី​ពេទ្យ​គន្ធ​ប្ផា​ទាំង​នៅ​ភ្នំ​ពេញនិ​ងខេ​ត្ត​សៀមរា​ប។​

5040_3sក្រៅ​ពី​នោះ ​មាន​​កុមារ​១០​៨​០​នាក់​​ផ្សេង​ទៀត ​បាន​​ចាក់​​ថ្នាំ​​បង្ការ​ ប្រ​ឆាំង​នឹង​​​ជំ​ងឺ​​រលាក​​ខួរ​ក្បាល​​ជប៉ុន ​(​J​EV​​)។ ​

នៅ​ក្នុង​​ថ្ងៃ​​​ទី​២៣​កម្ភៈ​​នោះ​ដែរ ​មាន​​កុមារ​​ឈឺ​​ធ្ង​ន់​​ចំនួន ​៤៣​៧នា​ក់ ​ហើយ​ក៏​​មាន​ការ​​វះ​កាត់​​បេះដូ​ង​​ដល់​​កុមា​រ​​ផ​ង​ដែរ។​ ដោយ​ឡែក​​ស្ត្រី​​ចំ​នួន ​៤៤​៣​នាក់ ​ទទួល​​ការ​ពិ​និត្យ ​តាម​ដាន​​ផ្ទៃពោះ​ និង​​មាន​ការ​​សម្រាល​​ចំ​នួន ​៥៣​កំ​ណើត។​

លោក ​Be​a​t​ R​i​c​h​n​er​ ​បាន​​កោត​សរ​សើរ​​ចំ​ពោះ​​សមិ​ទ្ធិ​ផល​​ទាំ​ង​នេះ ​ហើយ​​ថា​ នេះ​​សុទ្ធ​សឹង​​ជា​​ស្នា​ដៃ​​បុគ្គ​លិក​​ពេទ្យ​​ខ្មែ​រ​​ទាំង​ ២៥​០០​នាក់ ​ដែល​​កំពុង​ធ្វើកា​រ​​ក្នុង​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា ​គ្រ​ប់​​សា​ខា​​រាជ​ធានី ​និង​​ខេត្ត​សៀមរា​ប។​

គួរ​​បញ្ជាក់​ថា ​មន្ទីរ​​គន្ធ​បុប្ផា ​ដែល​​បម្រើសេ​វា​​សុ​ខា​ភិ​បាល​​ដល់​​ស្ត្រី​ និង​​កុមារ​ ដោយ​​ឥត​គិត​ថ្លៃ ​បាន​​ចំ​ណាយ​​ថវិ​កា​​ប្រ​មាណ​ ១២​ម៉ឺ​​ន​​ដុ​ល្លារ​​ក្នុ​ង​​មួយ​ថ្ងៃ។​ ហើយ​​ថវិ​កា​​ទាំង​អស់​​ភាគ​ច្រើ​ន​​បាន​​ពី​​សប្បុ​រសជ​ន​​ពី​​ប្រ​ទេស​​ស្វី​ស​ និង​​មួយ​ចំណែ​ក​​បា​ន​​ពី​​មូ​ល​​និ​​ធី​ និង​​សប្បុ​រសជ​ន​​ក្នុ​ង​ប្រ​ទេស​​កម្ពុជា​។

​ចាប់​តាំង​ពី​អំ​ឡុង​​ឆ្នាំ ​១៩​៩២ ​រហូត​ដ​ល់​​បច្ចុ​ប្បន្ន​នេះ ម​ន្ទីរ​ពេទ្យ​​បាន​​ចំ​ណាយ​​ថ​វិ​កា​​អស់​​ចំ​នួន ​៥៦​០ ​លាន​​ដុ​ល្លារ​​អា​មេរិ​ក ​សម្រាប់​​ការ​ពិ​និត្យ​ និង​​ព្យា​បាល​​ជំងឺ​​កុ​មារ​​ចំ​នួន ​១៣លា​ន​​នាក់​ ​ក្នុង​នោះ​​កុមា​រ​​មា​ន​​ជំ​ងឺ​​ធ្ងន់​ធ្ងរ​​ជាង​ ២លា​ន​​នាក់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative