អត្រា​ពិ​និត្យ​ផ្ទៃ​ពោះ​របស់​ស្រ្តី​បាន​យ៉ាង​តិច​ម្តង​កើន​ដល់​៩៥​ភាគ​រយ​

ដោយ​សារ​ការ​ទ្បើង​នូវ​ការ​ផ្តល់​សេ​វា​អប់​រំ ​និង​ផ្សព្វ​ផ្សាយ​បាន​កាន់​តែ​ទូ​លំ​ទូ​​លាយ ​បាន​ធ្វើ​ឲ្យ​ចំ​​នួ​ន​ស្រ្តី​ដែល​មក​ពិ​និត្យ​ផ្ទៃ​ពោះ​យ៉ាង​តិច​ម្តង ​បាន​កើន​ទ្បើង​ដល់​​៩​៥​ភាគ​រយ​នៅ​ទូទាំ​ង​ប្រ​ទេស។​

009sយោង​តាម​លទ្ឋ​ផល​នៃ​ការ​អង្កេត​ប្រ​ជា​សាស្រ្ត​ និង​សុខ​ភាព​ថ្នាក់​ជាតិ​ឆ្នាំ​២០​១៤ ​ដែល​បាន​ចេញល​ទ្ឋ​ផល​បឋម​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ឲ្យ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ដឹង​ថា ​អត្រា​ស្រ្តី​ដែល​ទ​ទួល​បា​​ន​ការ​ពិ​និត្យ​ផ្ទៃ​ពោះ​យ៉ាង​តិច​ម្តង​ បាន​​កើន​ពី​៣៨​ភាគ​រយ​នៅ​ឆ្នាំ​២០​០០​ ដល់​៦៩​ភាគ​រយ​នៅ​ឆ្នាំ​២០​០៥​ ដល់​៨៩​ភាគ​រយ​​នៅ​ឆ្នាំ​២០​១០ ​និង​កើន​ទ្បើង​ដល់៩​៥​ភាគ​រយ​នៅ​ឆ្នាំ​២០​១៤​កន្លង​មក​នេះ។​ស្រ្តី​ពិ​និត្យ​ផ្ទៃពោះ​ចំ​នួន​៤​ដង​បាន​កើន​ពី​៩​ភាគ​រយ​នៅ​ឆ្នាំ​២០​០០​ ដ​ល់​២៧​ភាគ​រ​យ​នៅ​ឆ្នាំ​​២​០​០៥​ កើន​ដល់​៥៩​ភាគ​រយ​នៅ​ឆ្នាំ​២០​១០​ និង​កើន​ដល់​៧៥​ភាគ​រយ​នៅឆ្នាំ​២០​១៤។​

ការ​អង្កេត​នេះ​បាន​ធ្វើ​ទ្បើ​ង​នៅ​ទូ​ទាំ​ង​ប្រ​ទេស​ និង​ធ្វើ​ទ្បើង​រៀង​រាល់​៥​ឆ្នាំ​​ម្តង​ ដែល​រៀប​ចំ​ធ្វើ​ទ្បើង​ដោយ​នាយ​ក​ដ្ឋាន​ស្ថិតិ​នៃ​ក្រ​សួង​ផែន​ការ ​និង​មាន​ការ​គាំ​ទ្រ​បច្ចេក​ទេស ​និង​ថវិ​កា​ពី​ដៃ​គូអ​ភិ​វឌ្ឈ​ន៍​នា​នា ​ដូច​ជា ​ទី​ភ្នាក់​ងារ​សហ​រដ្ឋអា​មេ​រិក​សម្រាប់​សហ​ប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ​(U​S​A​I​D)​ ​ទី​ភ្នាក់​ងារ​អូសា​ស្រ្តា​លីស​ម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​(A​u​s​a​id​) ​ទី​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ​នៃ​ប្រ​ទេស​ជប៉ុន(​J​I​C​A)​ ​អង្គ​ការ​UN​F​P​A,​ ​U​N​I​C​EF​,​ ទី​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ​នៃ​ប្រ​ទេស​កូរ៉េ​(​K​O​I​C​A​)​ ​និង​អ​ង្គ​ការ​សុខ​ភា​ព​ពិ​ភព​លោក​(W​H​O​)​​ជា​ដើម​។​

សម្តេ​ច​កិត្តិ​ព្រឹទ្ឋ​ប​ណ្ឌិត​ប៊ុន​ រ៉ា​នី​ហ៊ុន ​សែន​ប្រ​ធាន​កាក​បាត​ក្រ​ហម​កម្ពុជា​ឥស្ស​រ​ជន​ឆ្នើម​ថ្នាក់​ជាតិ ​នៃផែ​ន​ការ​សកម្ម​ភាព​រួម​ អគ្គ​លេ​ខា​ធិ​ការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ដើ​ម្បី​សុខ​ភាព​ស្រ្តី ​បាន​មាន​ប្រ​សា​សន៍​ក្នុង​សារ​លិ​ខិ​ត​របស់​សម្តេច​ផ្ញើរ​ជូន​ជន​រួម​ជាតិ​ក្នុ​ង​ “ទិ​វា​សុខ​ភាព​មាតា ​ទារ​ក​និង​កុមារ”​កាលពី​ថ្ងៃ​ទី​២១ ​កុម្ភៈ​ក​ន្លង​មក​ថា “​ការ​គាំ​ពារ​សុខ​ភាព​មាតា ​ទារ​ក​និង​កុមារ​ជា​កាត​ព្វកិច្ច​និង​ការទទួល​ខុ​ស​ត្រូវ​របស់​យើង​ទាំង​អស់​គ្នា”​។​

07sសម្តេច​បាន​បន្ត​ថា ​បទ​ពិសោ​ធន៍​និង​ភស្តុ​តាង​ជាក់​លាក់​ជា​ច្រើន​បាន​បង្ហាញ​​ថា ​ការ​ស្លាប់​របស់​ស្រ្តី​ជា​មា​តា​ក្នុងពេ​ល​មាន​គ៌ភ​ ពេល​សម្រា​ល​កូន ​និង​ក្រោយ​ពេល​សម្រា​ល​អា​ច​ទប់​ស្កាត់​បាន​ ប្រ​សិន​បើ​ស្រ្តី​ទទួល​បា​ន​ចំ​ណេះ​ដឹង ​ទទួល​បា​ន​​កា​រ​អប់​រំ​ពិ​និត្យ​សុខ​ភាព​ជា​ប្រ​ចាំ ​និង​ទទួល​បាន​សេ​វា​កម្ម​ដែល​ផ្តល់​ដោយ​ឆ្មប​ជំ​នាញ​នៅ​នឹង​មូល​ដ្ឋាន​សុ​ខា​ភិ​បាល ​ដែល​មាន​ឧប​ករណ៍​ សម្ភារៈ​បរិ​ក្ខា​ពេទ្យ​ចាំ​បាច់ ​គ្រប់​គ្រាន់។​ ​ការ​ទប់​ស្កាត់​មិន​ឲ្យ​ឆ្លង​រោគ​ពេល​ស្រ្តី​មាន​គ៌ភ ​ដូច​ជា​មេ​រោគ​នៃ​ជំងឺ​​ឆ្លង​នានា ​រួម​ទាំង​មេ​រោគ​អេដស៍​ គ្រុន​ចាញ់ ​របេង​នឹង​ជួយ​ដល់​ការ​រស់​រាន​របស់​ស្រ្តី ​និង​ទា​រក​ផង​ដែរ​។​ការ​ទទួល​បា​ន​នូវ​សេ​វា​ពន្យា​កំណើត​តាម​តម្រូវ​ការ ​ដើ​ម្បី​ស្រ្តី​អាច​មាន​កូន​តាម​ប្រា​ថ្នា ​ក៏​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ថែម​ទៀត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative