ទី​ប្រឹ​ក្សា​ឆ្នើម​ចំ​នួន​១៨​នាក់​ទទួល​បាន​ពាន​កិត្តិ​យស​

ក្នុង​ឱកាស​ប្រា​រព្ធ​​ពិធី​អប​អរ​ចំ​ពោះ​ស​មិទ្ធ​ផល​អា​ជី​វកម្ម​ដែល​សម្រេច​បាន​នៅ​ក្នុ​ង​ឆ្នាំ ​២០​១៤​ កន្ល​ង​ទៅ​កាល​ពីរ​សៀល​ថ្ងៃ​ទី ​២១ ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០​១៥ ​ក្រុម​ហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​បាន​ប្រ​គល់​ពាន​កិត្តិ​យស​ចំ​នួន ​១៨​ ពាន​ ជូន​ដល់​ទី​ប្រឹ​ក្សា​ធា​នា​រ៉ាប់​រង​របស់​ខ្លួន​ដើម្បី​ទទួ​ល​ស្គាល់​នូវ​សមត្ថ​ភាព​ផ្នែក​លក់​ឆ្នើម​របស់​ពួក​គេ។​

IMG_1607dជា​រៀង​រាល់​ឆ្នាំ ​ក្រុម​ហ៊ុន​ប្រា​រព្ធ​កម្ម​វិធី​ប្រ​គល់​ពាន​កិត្តិ​យស​សម្រា​ប់​ស្នា​ដៃ​ឆ្នើម​ ក្នុង​គោល​បំ​ណង​សំ​ដែង​នូវ​ការ​កោត​សរ​សើរ​ដល់​បណ្តា​ទី​ប្រឹ​ក្សា​ធានា​រ៉ាប់​រង​ទាំង​អស់​សម្រាប់​ការ​ខិត​ខំ​ប្រឹ​ង​ប្រែង​ និ​ង​ឆន្ទៈ​ការ​ងារ​របស់​ពួក​គេ ​ក្នុង​ការ​ផ្តល់​ជូន​អតិ​ថិជន​របស់​ក្រុម​ហ៊ុននូ​វ​សេ​វា​កម្ម​ប្រ​កប​ដោយ​គុណ​ភាព​ និង​ភាព​វិជ្ជា​ជីវៈ។​

ទី​ប្រឹ​ក្សា​ធា​នា​រ៉ាប់​រង​ និង​បុគ្គ​លិក​ដែល​ទទួល​បាន​ពាន​កិត្តិ​យស ​គឺ​សុ​ទ្ធ​សឹង​ជា​អ្ន​ក​ដែល​មាន​ស្នាដៃ​លេ​ចធ្លោ​ក្នុង​ការ​លក់​ប័ណ្ណ​សន្យា​ធា​នា​រ៉ាប់​រង​បាន​ចំនួន​សរុប​ច្រើន​ជាង​គេ​បំ​ផុត​សម្រា​ប់​ឆ្នាំ ​២០​១៤។​ រីឯ​ពាន​កិត្តិ​យស​គឺ​ត្រូវ​បាន​ផ្តល់​ទៅ​តាម​ប្រ​ភេទ​ស្នា​ដៃ​ឆ្នើ​​ម​ចំ​នួន​បី​ប្រ​ភេទ​៖ ​ទី​មួយ​គឺប្រ​ភេទ​ទី​ប្រឹ​ក្សា​ធា​នារ៉ា​ប់​រង​ឆ្នើម​ ទី​ពីរ​គឺ​ប្រ​ភេទ​ប្រ​ធាន​ក្រុម​លក់​ឆ្នើម ​និង​ទី​បី​គឺ​ប្រ​ភេទ​ប្រ​ធាន​ផ្នែក​លក់​ឆ្នើ​ម​។​

លោក​​ Rob​ert​ El​li​ot​t ​ជា​នា​យក​ប្រតិ​បត្តិ ​និង​នា​យក​ចាត់​ការ​ទូ​ទៅ​នៃ​ក្រុ​ម​ហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​ បាន​ថ្លែ​ង​នៅ​ក្នុង​សនិ្ន​សិទ​សារ​ព័ត៌​មាន​ស្តី​អំពី​ពិធី​ប្រ​គល់​ពាន​កិត្តិ​យស​នេះ​ថា ​ធន​ធា​ន​មនុស្ស​គឺ​ជា​ធាតុដ៏​សំ​ខាន់​សម្រាប់​ក្រុ​ម​ហ៊ុន​មេ​នូ​ឡា​យហ្វ៍​ហើយ​ថា ​ក្រុម​ហ៊ុន​បាន​ទទួល​ស្គាល់​នូវការ​ខិត​ខំ​ប្រឹ​ង​ប្រែ​ង​រប​ស់​បុគ្គ​លិក​របស់​ខ្លួន​ រួម​ទាំង​ស្នា​ដៃ​ដែល​ពួក​គេ​សម្រេ​ច​បាន​ដើ​ម្បី​ជា​ការ​រួម​ចំ​ណែក​ធ្វើ​ឲ្យ​ក្រុ​ម​ហ៊ុន​ទទួល​បាន​លទ្ធ​ផល​ល្អ ​និង​ភាពជោ​គ​ជ័យ​លើ​អាជី​វកម្ម​។​

លោក​ Ro​b​ert​ បាន​មាន​ប្រសា​ស​ន៍​ថា៖​ ​​«​ខ្ញុំ​សូម​អប​អរ​សាទ​រ​ចំ​ពោះ​អ្ន​ក​មាន​ស្នា​ដៃ​ឆ្នើម​ទាំង​អស់ ​និង​សូម​អរគុណ​ជា​ខ្លាំង​ចំ​ពោះ​ទី​ប្រឹ​ក្សា​ធា​នា​រ៉ាប់​រង ​និង​បុគ្គ​លិក​ផ្នែក​លក់​ទាំង​អស់​សម្រាប់​ឆន្ទៈ​កា​​រ​ងារ ​និងកា​រ​ខិត​ខំ​បំ​ពេញ​ការ​ងារ​របស់​ខ្លួន​បាន​ល្អ។​ លទ្ធ​ផល​នៃ​ការ​ខិត​ខំ​ទាំ​ង​នេះ​ពិ​​ត​ជា​បាន​រួម​ចំ​ណែក​ធ្វើ​ឲ្យ​អា​ជី​វកម្ម​របស់​ក្រុម​ហ៊ុន​មេ​នូ​ឡា​យហ្វ៍​ទទួ​ល​បាន​នូវ​លទ្ធ​ផល​ប្រ​សើរ​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​។»​

លោក​ Ro​bert​ បាន​និ​យាយ​ថា៖​ ​«​ជោគ​ជ័យ​ទាំង​អស់​មក​ទល់​ថ្ងៃ​នេះ ​គឺ​ជា​ល​ទ្ធ​ផល​នៃ​កា​រ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ ក្រុម​ហ៊ុន​ចាប់​តាំង​ពី​ពេល​ដែល​ក្រុម​ហ៊ុន​បា​ន​ចាប់​ផ្តើម​អាជី​វកម្ម​របស់​ខ្លួន​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ផ្តល់​ព៌ត​មាន​ដល់​ប្រ​ជាជ​ន​កម្ពុជា​ អំពី​អ​ត្ថ​ន័យ​ និង​សារៈ​សំ​ខាន់​នៃ​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត ​និង​ក្នុង​ការ​បញ្ជ្រៀ​ប​ការ​យល់​ដឹង​របស់​អតិ​ថិជ​ន​អំ​ពី​អត្ថ​ប្រ​យោ​ជ​ន៍​ដែល​អតិ​ថិ​ជន​នឹង​ទទួល​បា​ន​នៅ​ពេល​មាន​កា​រ​ធា​នា​រ៉ាប់​រង​អា​យុជី​វិ​ត​។​»

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative