អត្រា​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ពន្យា​កំ​ណើត​ទំ​នើប​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​

នៅ​ឆ្នាំ​២០​១៤​កន្លង​ទៅ​នេះអ​ត្រា​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ពន្យាកំ​ណើត​បែប​ទំ​នើប​នៅ​ប្រ​ទេស​កម្ពុជា​បាន​ការ​កើន​ឡើង​ដល់​៣៩​ភាគ​រយ។​

៧sយោង​តាម​របាយ​ការណ៍​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​ឲ្យ​ដឹង​ថា​អត្រា​ប្រើ​ប្រាស់​មធ្យោ​បាយ​ពន្យា​កំ​ណើត​តាម​បែប​ទំ​នើប​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែល​ការ​កើន​ឡើង​នេះ​គឺ​ដោយ​សារ​តែ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យើង​បាន​យល់​ដឹង​ពី​សា​​រៈ​សំ​ខាន់​នៃ​ការ​ពន្យា​កំ​ណើត​នេះ។​

របាយ​ការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀតថា​ការ​ប្រើ​មធ្យោបា​យ​ព​ន្យា​កំ​ណើត​បាន​កើន​ឡើងពី​១៩​ភាគ​រយ​នៅ​ឆ្នាំ​២០​០០​ដល់​២៧​ភាគ​រយ​នៅឆ្នាំ២០​០៥​ដល់​៣៥​ភាគ​រយ​នៅ​ឆ្នាំ​២០​១០​និង​កើន​ដល់​៣៩​ភាគ​រយ​នៅ​ឆ្នាំ​២០​១៤​កន្ល​ង​ទៅ​ថ្មី​ៗ​នេះ។​

របាយ​ការណ៍​ដដែល​នៅ​បាន​លើក​ឡើង​ពី​​ការ​មិន​ទទួល​បាន​សេ​វា​ពន្យា​គំ​ណើត​តាម​តំរូវ​ការ​ផង​ដែរ​ដោយ​បាន​កាត់​បន្ថ​យ​ពី​៣៣​ភាគ​រយ​នៅ​ឆ្នាំ​២០​០០​មក​នៅ​២៥​ភាគ​រយ​នៅ​ឆ្នាំ​២០​០៥​មក​១៧​ភាគ​រយ​នៅ​ឆ្នាំ​២០​១០​និង​១៣​ភាគ​រយ​នៅ​ឆ្នាំ​២០​១៤​កន្ល​ង​ទៅ។​

លោ​ក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុ​ខា​ភិ​បា​ល​បាន​មាន​ប្រ​សាស​ន៍​ពី​សារៈ​សំ​ខាន់​នៃ​ការ​ប្រើ​ប្រា​ស់​មធ្យោ​បាយ​ពន្យា​កំ​ណើត​ឲ្យ​ដឹង​ថា«​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ពន្យា​កំណើត​គឺ​ជា​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុងការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រ​ជាព​លរដ្ឋ​។លោ​ក​រដ្ឋ​មន្ត្​រីបន្ត​ថា​បើ​គ្រួ​សារ​នី​មួយៗ​ចេះ​រៀប​ចំ​ផែន​ការ​គ្រួ​សារ​នោះពិត​ជា​ការ​ប្រ​សើរ​ណាស់​ពិ​សេសការ​ប្រើ​ប្រា​ស់​មធ្យោ​បាយ​ពន្យា​កំ​ណើត​ដែល​ជា​មធ្យោ​បាយ​មួយ​ដ៏​សំ​ខាន់​ក្នុ​ង​ការ​ជួយ​ព​ន្យា​កុំ​មាន​កូន​ច្រើន​ពេក​»​។​លោក​រដ្ឋ​មន្ត្រី​បន្ត​ថា«​ការ​មាន​កូន​ច្រើ​ន​មិន​ត្រឹម​​តែ​ធ្វើ​ឲ្យ​ប៉ះ​ពា​ល់​ដល់​សុ​ខ​ភាព​របស់​មាតា​​ប៉ុ​ណ្ណោះទេ​វា​ក៏​ប៉ះ​ពាល់​ដល់​ជីវ​ភាព​គ្រួ​សារ​ផង​ដែរ​ព្រោះ​គ្រួ​សារ​នោះមិ​នមា​ន​ពេល​វា​លា​គ្រ​ប់​គ្រាន់​ក្នុ​ង​ការ​រក​ទទួល​ទាន​ចិញ្ចឹ​ម​ជីវិត​ប្រ​ចាំ​ថ្ងៃ​ដោយ​សារ​ជាប់​រវល់​តែ​មើល​កូន​ចៅ​តែ​បើ​យើង​ប្រើ​ប្រាស់​មធ្យោ​បាយ​ពន្យា​កំណើ​ត​វិញ​នោះ​ធ្វើ​ឲ្យ​សុខ​ភាព​មាតា​ល្អ​ប្រ​សើរ​ហើយ​ពួក​គាត់​មាន​ពេល​វា​លា​គ្រប់​គ្រា​ន់​ក្នុ​ង​ការ​ប្រ​កប​មុខ​របរ​រក​ស៊ី​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ក្នុ​ង​គួ្រ​សារ​រីក​ចំ​រើន​ទៀតផ​ង»​។

​លោ​ក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​បា​​ន​ធ្វើ​ការ​អំ​ពាវ​នាវ​ដល់​ស្ត្រី​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជសូ​ម​ទៅ​ប្រើ​ប្រាស់​ម​ធ្យោ​បាយ​ពន្យា​កំ​ណើត​ដើ​ម្បី​លើក​កំ​ពស់​ជីវ​ភាព​គ្រួ​សារ​ហើយ​ចំ​ពោះ​ស្ត្រី​មា​ន​ផ្ទៃ​ពោះ​ត្រូ​វ​មក​ពិ​និត្យ​ពោះ​ឲ្យ​បាន​យ៉ាង​តិច​៤​ដង​ដើ​ម្បី​សុខ​ភាព​ខ្លួន​ឯង​ផង​និង​ដើ​ម្បី​ទា​រក​ក្នុង​ផ្ទៃ​ផង​​។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេ​ង​បាន​ឲ្យ​ដឹង​ថា«ដើ​ម្បី​បង្កើន​ការ​មក​ទទួល​សេ​វា​មធ្យោ​បាយ​ពន្យា​កំ​ណើត​ឲ្យ​បាន​ច្រើ​ន​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០​១២​នោះ​យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ពល​រដ្ឋ​ពិ​សេស​ស្រ្តី​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ឲ្យ​បាន​យល់​ដឹង​ពី​សារៈ​សំ​ខាន់​នៃ​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ពន្យា​កំ​ណើត​និង​ធ្វើ​ការ​បណ្តុះ​បណ្តា​ល​ស្តី​អំ​ពី​ការ​ដាក់​កង​ក្នុង​ស្បូន​ដាក់​កង​ក្រោម​ស្បែក​ការ​ពន្យា​កំ​ណើត​ការ​ថែ​ទាំ​មា​តា​ទា​រ​ក​តាម​សហ​គមន៍​ជា​ដើម»​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative