គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២២​កម្ភៈ​បណ្តា​ល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​និង​របួស​៣៣​នាក់​

យោង​តាម​រ​បាយ​​ការ​​ណ៍​របស់​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្ក​ស្នង​ការ​ដ្ឋាន​​នគ​​​រ​​បាល​​ជាតិ​បាន​ឲ្យ​ដឹង​ថា ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ថ្ងៃទី​២២​ខែ​កម្ភៈ​ឆ្នាំ​២០​១៥​នៅ​​​ទូ​ទាំង​​ប្រ​ទេស​បាន​កើត​ឡើង​​ចំនួន​ ១៥​​លើក ​(​​យប់ ​០៧​​លើក​​),​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​ ០៣​​នាក់​ (​​ស្រី​ ០២​​នាក់​​) ​រង​របួស​​ធ្ងន់​ ២៣​​នាក់ ​(​​ស្រី ​១០​​នាក់​)​ និង​​រង​​របួស​ស្រាល​ ១០​​នាក់​ (​​ស្រី ​០១​​នាក់​​) ​។​​

trក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១៥​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ២៦​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំ​នួ​ន​ ១២​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០៩​​គ្រឿង​​,​ រថ​យន្ត​​ធុន​​ធំ​​ចំ​នួន ​០៣​​គ្រឿង​​, ​យាន​​ផ្សេងៗ​​ចំ​នួន ​០២​​គ្រឿង ​និង​​អ្នក​​ថ្មើរ​ជើង ​ម្នាក់​ ។​​

មូល​ហេតុ ដែ​ល​​បណ្តាល​ឲ្យ​​មា​ន​​គ្រោះ​ថ្នាក់​ គឺ​​មក​ពី​​កត្តា​​ល្បឿន ​០៤​​លើក​​, ​ស្រ​វឹង ​០២​​លើក​​, ​មិន​​គោ​រព​​សិទ្ធ ​០៣​​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ ​០១​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់ ​០២​​លើក​​, ​បត់​​គ្រោះ​ថ្នាក់​ ០១​​លើក​​, ​កត្តា​​យាន​យន្ត ​០១​​លើក ​និង​​មនុស្ស​​ដើរ​​ឆ្ល​ង​ផ្លូវ ​០១​​លើក​ ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ​ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ​១៥​​នាក់​ (​​យប់​ ០៨​​នាក់​​) ​។​​

រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន ​៨៤៧​​គ្រឿង ​(​​រ​ថ​យន្ត​​ធុន​​ធំ ​៧៣​​គ្រឿង​) ​ស្មើ​​និង​ ៨៥​៣​ករណី​​, ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នា​ម​ ៥៣៨​​គ្រឿង ​ស្មើ​​និង ​៥៤៤​​ករណីៈ រួ​ម​​មាន​​បណ្ណ​​បើក​បរ​​ហួស​​សុព​លភា​ព ​០៦​​ករណី​​,​ គ្មាន​​បណ្ណ​​អា​ជី​វកម្ម​ ០៦​​ករណី​​, ​គ្មាន​​ឈៀក ​៤៨​​ករណី​​, ​បើក​បរ​​លើ្មស​​ល្បឿន​​កំណត់ ១​១៩​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់ ​៣៦៥​​ករណី​​, ​ករណី​​ល្មើស​​ប​ច្ចេក​ទេស​​មាន ​៣០៩​​គ្រឿង ​ស្មើ​​និង​ ៣០៩​​ករណី ​រួម​មាន ​ដឹក​​សំពីង​សំពោង​ ២៨​០​​ករណី​​,​ ដឹក​​លើស​​​ចំ​ណុះ ២​៩​​ករណី ​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ​២,៨០៥​​គ្រឿង ​ក្នុង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​១,៨៥​២​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​ដាក់​​កញ្ចក់​ ៨៤៨​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​និ​ង​មួក ​១៨​​ករណី​,​ ស​ញ្ញា​​ចរា​ចរណ៍ ​៤០​​ករណី​​, ​ផ្លាក​លេខ ​ខូច ​ឬ​​បាក់ ​០១​​ករណី ​និង​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​ ៤៦​​ករណី ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative