អត្រាមាន​កូន​របស់​ស្រ្តី​កម្ពុ​ជា​បន្ត​ដាំ​ក្បាល​ចុះ​

បើ​ទោះ​ជា​ប្រ​ជា​ជន​ប្រ​ទេស​នេះ​មាន​ចំ​នួន​នៅ​មាន​កម្រិ​ត​ក៏​ដោយ ​ក៏​អត្រា​នៃកា​រមាន​កូន​របស់​ស្រ្តី​កម្ពុជា​ បាន​បន្ត​ធ្លាក់​ចុះគួ​រ​ឲ្យ​កត់​សំ​គាល់​ក្នុ​ង​ប៉ុន្មា​ន​ឆ្នាំ​ចុង​ក្រោ​យ​នេះ ​ដោយ​សារ​តែ​គោលនយោ​បាយ​ពន្យា​កំ​ណើត ​របស់​ក្រ​សួង​សុខា​ភិ​បាល​។​

xយោង​តាម​លទ្ឋ​ផល​នៃកា​រ​អង្កេត​ប្រ​ជាសា​ស្រ្ត​ និង​សុខ​ភាព​រៀប​ចំ​ដោយ​ក្រ​​សួង​ផែន​ការ ​និង​សហ​ការ​ជា​មួយ​ដៃ​គូអ​ភិវ​ឌ្ឈន៍​នានា​ ដែល​ទើប​ចេញ​ផ្សាយ​លទ្ឋ​ផល​អង្កេត​បឋម​កាល​ពី​ដើម​សប្តាហ៍​នេះ ​ហើយ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ទើប​ទទួល​បាន​ឲ្យ​ដឹង​ថា ​អត្រា​នៃ​ការ​មាន​កូនស​រុប​​ក្នុង​ស្រ្តី​ម្នា​ក់​ បាន​ធ្លាក់​ចុះ​ពី​៤​នាក់​កាល​ពី​ឆ្នាំ​២០​០០​ មក​នៅ​ត្រឹ​ម​៣.៤​នាក់​នៅ​ឆ្នាំ​២០​០៥​ និង​បន្ត​ធ្លាក់​ចុះ​មក​នៅ​ត្រឹ​ម​៣.០​នាក់​នៅ​ឆ្នាំ​២០​១០​ និង​ធ្លាក់​ចុះ​ម​ក​នៅ​ត្រឹម​២.៧​នាក់​នៅ​ឆ្នាំ​២០​១៤​កន្ល​ង​មក​នេះ។​

ការ​អង្កេត​ដដែល​បាន​រក​ឃើញ​ថា ​អត្រា​នៃ​ការ​សម្រាល​កូន​ដោយ​បុគ្គ​លិក​​ដែ​ល​បាន​ទទួល​ការ​បណ្តុះប​ណ្តាល ​មាន​ការ​កើន​ទ្បើង​ពី​៣២​ភាគ​រយ​នៅ​ឆ្នាំ​២០​០០​ កើន​ដល់​៤៤​ភាគ​រយ​នៅ​ឆ្នាំ​២០​០៥​ ដល់​៧១​ភាគ​រយ​នៅ​ឆ្នាំ​២០​១០​ និង​កើន​ទ្បើង​ដល់​៨៩​ភាគ​រយ​នៅ​ឆ្នាំ​២០​១៤​។​

008xលោក​វេជ្ជ​បណ្ឌិ​ត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រ​សួងសុ​ខា​ភិបា​ល​បាន​មាន​ប្រ​សា​សន៍​ថា ​លទ្ឋ​ផល​នេះ​ដ៏​ល្អ​នេះបា​ន​មក​ពី​ភាព​ជា​អ្ន​ក​​ដឹក​នាំរ​បស់ស​ម្តេច​អគ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ហ៊ុន ​សែន​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និ​ង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ប៊ុន ​រ៉ានី​ហ៊ុន សែ​ន​ប្រ​ធាន​កាក​បាត​ក្រ​ហម​កម្ពុជា​ ជា​ឥស្ស​រ​ជន​ថ្នាក់​ជាតិ​នៃ​ផែ​ន​ការ​សកម្ម​ភាព​រួម ​អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ដើម្បី​សុខ​ភាព​ស្រ្តី ​​និង​កុមារ​ ដែល​បាន​ធ្វើ​ជា​គំរូ​និ​​ង​តែង​តែ​បាន​ចុះអ​ប់​រំ​ស្រ្តី​ឲ្យ​មាន​​កា​រ​យល់​ដឹង​ពី​ការ​ពន្យា​កំ​ណើត ​និង​ការ​ទៅ​ពិ​និត្យ​ផ្ទៃ​ពោះនៅ​តាម​បណ្ឌល​សុខ​ភាព ​មន្ទីរ​ពេទ្យ​នានា។​

លោក​បន្ត​ថា ​“​ភាព​ជោគ​ជ័យ​នេះ ​មិន​មែន​ធ្វើ​ទ្បើង​ដោយ​ស្ថា​ប័ន​ជំ​នាញរ​បស់​រដ្ឋា​ភិ​បាល​តែ​ម្នា​ក់​ឯង​នោះទេ​ តែ​វា​ជា​ការ​អង្កេត​ដែល​មាន​លក្ខណៈ​វិ​ទ្យា​សាស្រ្ត​និង​​មាន​ការ​ចូល​រួម​ពី​ដៃ​គូ​អ​ភិវឌ្ឈ​ន៍​នានា ​ដូច​ជា​អង្គ​ការ ​U​S​A​I​D,​ ​A​us​A​I​D​S​, ​U​N​F​P​A​, U​N​I​CE​F​,​ J​I​C​A​,​ K​O​I​C​A,​និ​ង​អ​ង្គ​​ការ​ W​H​O​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative