តាម​ការ​សិក្សា​បង្ហាញ​ថា​អ្នក​រស់​នៅទី​ក្រុង​មានកា​រ​ប្រ​ឈម​ខ្ពស់​នឹង​ជំ​ងឺ​ទឹ​ក​នោម​ផ្អែម​ជាង​អ្នក​ជន​បទ​

តាម​​ការ​សិក្សា​​ស្តី​អំពី​​កត្តា​​ហា​និ​ភ័យ​​នៃ​​​ជំ​ងឺ​មិន​ឆ្លង​​រប​ស់​​ប្រ​ទេស​​កម្ពុជា​​ នៅ​​ឆ្នាំ​​២០​១០ ​បាន​បង្ហាញ​​ថា​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​​កើត​​ជំងឺ​​ទឹ​ក​នោម​ផ្អែម​​មា​ន​​ចំ​នួន ​២,៩%​ ដែល​​ក្នុង​នោះ​​អ្នក​រស់​នៅ​​ក្នុង​​​ទី​ក្រុង​​មាន​ ៥,៦%​ ចំ​ណែក​ឯ​​អ្ន​ក​រស់​នៅ​​ជន​បទ​​មាន​ ២,៣%​​ប៉ុ​ណ្ណោះ។​

M11-02-15-fzការ​សិ​ក្សា​​ក៏​បាន​​បង្ហាញ​​ដែរ​​ថា​ មួយ​​ភាគ​​ប្រាំ​​នៃ​​អ្នក​​ដែល​​ម​ក​​ចូល​រួម​​ធ្វើ​ការ​​សិក្សា ​មាន​​អត្រា​​កូ​​លេស​​ស្តេ​​រុល​​ខ្ពស់ ​ជា​ពិ​សេស​​ស្ត្រី​​មា​ន​​​ចំ​នួន​​ច្រើ​ន​ជាង​​បុរស។ ​ការ​សិក្សា​​បញ្ជាក់​​បង្ហាញ​​ទៀត​​ថា​ ក្នុង​ចំ​ណោម​​ប្រ​ជា​ជន ​៨​​នា​ក់​​នៃ​​១០​​នាក់​ ដែល​មាន​​កត្តា​​ហា​និ​ភ័យ ​១​​ឬ​​២​ ​ហើយ​​មួយ​​នាក់​​ក្នុង​ចំ​ណោម​​១​០​​នាក់​​មាន​​ហា​និ​ភ័យ​​៣ ​ឬ​​ច្រើន​ជាង​​៣​​។​ ក្នុង​ចំ​ណោម​​អ្នក​​ម​ក​​ចូល​រួម ​ហើយ​​ជា​​អ្នក​​ដែល​​ត្រូវ​បានធ្វើ​​រោគ​វិនិ​ច្ឆ័យ​​កាល​​ពី​មុនមក​ ថា​​កើត​​ជំ​ងឺ​​ទឹ​ក​នោម​ផ្អែម​​បាន​ទទួល​​ការ​ព្យា​បាល​​ដោយ​​ថ្នាំ​​ចាក់​​អាំង​​សុ​​យ​​លីន​​ មាន​​​ចំ​នួន ​១៤,៥%​ និង​​ដោយ​​ថ្នាំ​​គ្រាប់​​មាន​​ចំនួន ​៥៨,២%​​​។​

ការ​សិក្សា​​នេះ​​បង្ហាញ​​ទៀត​​ថា​ នៅ​​ក្នុង​​ឆ្នាំ​​២០​០៨​ អត្រា​​អ្នក​​ស្លាប់​​ដោយ​សារ​​ជំងឺ​​មិន​​ឆ្លង​​ទាំង​​៤​​មាន​​ចំ​នួន ​៤៦% ​ហើយ​ ​គេ​​ជឿ​​ថា​​អត្រា​​នេះ​​នឹង​​កើន​​ឡើង​។ ​ជំងឺ​​សរសៃ​​ឈាម​​បេះដូ​ង​​ជា​​ជំ​ងឺ​​ដើរ​តួ​ច្រើន​ជាង​គេ​​ក្នុង​ចំ​ណោម​​ជំងឺ​មិន​ឆ្លង​​នៅ​ ​ប្រ​ទេស​​កម្ពុជា ​បង្ក​​ឲ្យ​​មា​ន​​អ្ន​ក​​ស្លាប់​​ចំនួន​​២១%​ ចំ​ណែក​​អ្នក​​ស្លាប់​​ដោយ​​ផ្ទាល់​​នឹង​​ជំងឺ​​ទឹក​នោមផ្អែម​​វិញ​មា​ន​​ចំនួន​​តែ​​៣%​​ប៉ុ​ណ្ណោះ។​

តាម​​ សៀវ​ភៅ​ស្តី​ពី​​ការ​គ្រប់​គ្រង​​ជំងឺ​​ទឹក​នោមផ្អែម​ និង​​ជំងឺ​​សម្ពាធ​​ឈាម​​បោះ​ពុម្ព​ផ្សាយ​​លើក​​ទី​២​​ បាន​​បង្ហាញថា​ កត្តា​​នាំ​​ឲ្យ​​មាន​​ជំងឺ​លើសឈា​ម​​បណ្តាល​​ម​កពី​​​កត្តា​​តំណ​ពូជ ​និង​​កត្តា​​បរិយា​កាស​​ដូច​ជា ​ជក់​បារី​ ផឹក​ស្រា ​ភាព​​តាន​តឹង​​ផ្លូ​វ​ចិត្ត​ ទទួល​ទាន​​មិន​​ទៀងពេ​ល ​កង្វះ​​កា​រ​ទទួល​​ទាន​​អា​ហារ​​ជាតិ​​សរសៃ ​ធាត់ ​មាន​គភ៌ ​ហាត់​ប្រាណ​​តិច​​ពេក​​។​ ចំ​ណែក​​កត្តា​​បង្ក​​ឲ្យ​​មាន​​ជំងឺ​លើស​ឈា​ម​​បណ្តាល​​មក​ពី​​កត្តា​​តំណ​ពូជ ​សេព​សុរា​​ច្រើន​ ជក់​បារី ​ទទួល​ទាន​​អា​ហារ​​មា​ន​​ជាតិ​​ប្រៃ​​ច្រើ​ន​ពេក ​ធាត់​​។ ​ចំ​ពោះ​​រោគ​ស​ញ្ញា​​ឈឺ​ក្បាល​ ធ្ងន់​​ក្បាល​​ផ្នែក​​ខាង​ក្រោយ​ ឆាប់​​អស់​​កម្លាំង​ ស្រ​វាំង​ភ្នែក​ តែ​​ពេល​ខ្លះ​​គ្មា​ន​​រោគ​សញ្ញា ​ឬ​​អា​ការ​​អ្វី​​ប្រា​ប់​​ឲ្យ​​ដឹង​​មុន​​នោះ​​ទេ​​(​​គ្មាន​​រោ​គ​សញ្ញា ​ឃា​តក​​​ស្ងប់​ស្ងាត់​​)​​។​ វិធី​​ នៃ​​ការ​​ព្យា​បាល​​គឺ​​ការ​​ព្យា​បាល​​ដោយ​​ថ្នាំ ​និង​​ដោយ​​ការ​អប់​រំ ​ដូច​ជា​​ការ​កំណត់​​បរិ​មាណ​​អា​ហារ ​ទទួល​ទាន​​ទៀង​ពេល ​តុល្យ​ភាព​​នៃ​​របប​​អា​ហារ ​កំណ​ត់​​ជាតិ​​ស្ករ​ ហូប​​អា​ហារ​​ជាតិ​​ខ្លាញ់​​មាន​​កំ​ណត់​ ទទួល​ទាន​​ជាតិ​​ប្រៃ​​តិច​ ហូប​​អា​ហារ​​មាន​​ជាតិ​​សរ​សៃ ញ៉ាំ​​យឺ​តៗ​ គ្មាន​​ជក់​បារី​ ហើយ​​ហាត់​ប្រាណ​​ប្រើ​​កម្លាំង​​ល្មម​​១៥​០​​នាទី​​ក្នុង​​មួយ​​សប្ដាហ៍៕​

លោក​ស្រី​​សាស្ត្រា​ចារ្យ​​ វេជ្ជ​​បណ្ឌិត​គ្រុយ ​លាង​​ស៊ីម ​អនុរ​ដ្ឋ​លេ​ខា​ធិ​ការ​​ក្រ​សួង​សុខាភិ​បាល​​ថ្លែង​​នៅ​​ក្នុង​​សិក្ខា​សាលា​​ផ្សព្វ​ផ្សាយ​​សៀវ​ភៅ​​មគ្គុ​ទ្ទេស​ក៍​​គ្លី​និក​​ ស្តី​ពី​​ការ​​ទទួល​​បន្ទុក​​ព្យា​បាល​​ជំងឺ​​ទឹក​នោម​ផ្អែម​​ប្រ​ភេទ​​២​ និង​​លើស​​សម្ពាធ​​ឈាម​​លើ​​មនុស្ស​​ពេញ​វ័យ​ កាល​ពីពេ​ល​ថ្មីៗ​នេះ ​នៅ​​សណ្ឋា​គារ​​សាន់​វ៉េ ​​បានឲ្យ​ដឹង​ថា ​​ សព្វ​​ថ្ងៃ​​នេះ​​នៅ​​លើ​​ពិភ​ពលោ​ក​​ អត្រា​​អ្នក​​កើ​ត​​ជំងឺ​​ទឹក​នោម​ផ្អែម ​និង​​ជំងឺ​​លើស​​សម្ពាធ​​ឈាម​​កំ​ពុង​​កើន​​ឡើងជា​​លំដាប់​​ ជា​ពិសេ​ស​នៅ​​​ក្នុង​​ប្រ​ទេស​​ដែល​​ស្ថិត​នៅ​​តំប​ន់​​អាស៊ី​​ប៉ា​ស៊ី​ហ្វិក​​ខា​ងលិច​។​

លោក​ស្រី ​​សាស្ត្រា​ចារ្យ​​បន្តថា ​នៅ​​ឆ្នាំ​​១៩៩​៥ ​មាន​​អ្នក​​កើត​​ជំងឺ​​ទឹក​នោម​ផ្អែម​​ទូទាំ​ង​​ពិ​ភព​លោក​​មាន​​ចំនួន ​១៣​៥​​លាន​​នាក់​ ហើយ​នឹង​​កើន​​ដល់​ ៣៣​០​​លាន​​នាក់​​នៅ​​ឆ្នាំ​​២០​២៥ ​ដែល​​ភាគ​ច្រើន​​ជា​​ជំ​ងឺ​​ទឹ​កនោម​ផ្អែម​​ប្រភេទ​​២​​។​ លោក​ស្រី​​បន្ថែម​ថា ​គេ​​បាន​​រំពឹង​ទុក​​ថា​​ប្រ​ទេស​​កំ​ពុង​អភិ​វឌ្ឍន៍​​មាន​ការ​​កើន​ឡើង​​រហូត​​ដល់ ​១៧​០% ​បើ​​ប្រៀប​ធៀប​​ទៅនឹ​ង​​ប្រ​ទេស​​អភិ​វឌ្ឍន៍​​តែ ​៤២%​​។ អ្នក​​កើត​​ជំងឺ​​ទឹក​នោម​ផ្អែម​​មាន​ ៦០%​ រស់​នៅ​ក្នុង ​​តំ​បន់​​អា​ស៊ី​​ប៉ា​ស៊ី​ហ្វិ​ក​​ខា​ង​លិច​ ដោយ​សារ​​ទម្លាប់​​នៃ​​ការ​រស់​នៅ ​និង​​កា​រ​​ហូប​ចុ​ក​​របស់​​ប្រ​ជាជ​ន​មាន​​ភា​ព​ខុស​គ្នា​​ពី​​ប្រ​ជាជ​ន​​អឺ​រ៉ុប ​និង​​តំប​ន់​​ដទៃទៀ​ត​​។​​

លោក​​ ស្រី​​សាស្ត្រា​ចារ្យ​​បញ្ជាក់​​ថា​ សិក្ខា​សា​លា​​ផ្សព្វ​ផ្សាយ​​នេះ​​ក្នុង​​គោល​បំ​ណង​​ចម្បង​​ ​សម្រាប់​​ការ​ប្រើ​ប្រាស់​​របស់​​អ្ន​ក​មាន​​វិជ្ជា​ជីវៈ​​ព្យា​បាល​​ដែ​ល​​បម្រើ​ការ​​នៅ​​ គ្លី​និក​​ជំ​ងឺ​​មិ​ន​​ឆ្លង​ ឬ​​នៅ​​ផ្នែក​​ពិ​គ្រោះ​​ជំ​ងឺ​​ក្រៅ​​របស់​​មន្ទីរ​ពេទ្យ​​បង្អែក ​ដែល​​មាន​​ភារ​កិច្ច​​ផ្តល់​​ការ​​ព្យា​បាល​​ជាប់​​បន្ត​​ជូន​​អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម​​ ប្រ​ភេទ​​២​ និង​​ជំ​ងឺ​​លើស​​សំពា​ធ​​ឈាម​​លើ​​មនុស្ស​​ពេញវ័​យ ​ដើ​ម្បី​​មាន​ការ​​យល់​ដឹង​​ពី​​​រ​បៀប​​គ្រប់​គ្រង​​ព្យា​បាល​​បញ្ហា​​សុខ​ភាព​​សា​មញ្ញ​​មួយ​​ ចំ​នួន​ធំ​​របស់​​អ្ន​ក​ជំ​ងឺ​​ទឹ​ក​នោម​ផ្អែម ​និង​​លើស​​សំ​ពាធ​​ឈាម​ ទាំង​​ការ​​ព្យា​បាល​​ដោយ​​ថ្នាំ ​និង​​ការ​អប់រំ​ ដូច​ជា​​របប​ហូបចុ​ក​​មិន​មាន​​សុខ​ភាព ​ការ​ជក់​បារី ​កង្វះ​​កាយ​​វប្ប​កម្ម​ និង​​ជា​ពិ​សេស​​ការ​ធ្វេស​ប្រ​ហែស​​លើ​​ការ​ថែ​ទាំ​​ជើង​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative