ប្រជា​ពល​រដ្ឋ​កម្ពុជា​ទទួល​បាន​សេ​វា​ទឹក​ស្អាត​ប្រើ​ប្រាស់​ទាប​ជាង​គេ​នៅ​ក្នុង​តំ​បន់​

ប្រ​ទេសក​ម្ពុជា​ជា​ប្រ​ទេស​មួយ​ដែល​មាន​អត្រា​ប្រ​ជាជ​ន​ទទួលបា​ន​សេ​វា​ទឹក​ស្អាត​សំ​រាប់​ប្រើ​ប្រាស់​ទាប​ជាង​គេនៅ​ក្នុងតំ​បន់​អាស៊ី​អា​គ្នេយ៍។​

IMG_1601xលោកស្រី​ មាន​​សំ​អាន​ប្រ​ធាន​​គណៈក​ម្មកា​​ទី៨​នៃ ​ព្រឹទ្ធ​សភា​​និង​​ជា​​អនុ​ប្រ​ធាន​​សមា​គម​នារី​​កម្ពុជា​​ដើម្បី​​សន្តិ​ភាព​​និង​​អភិ​វឌ្ឍន៍​បាន​មាន​ប្រ​សាស​ន៍​បែប​នេះនៅ​ក្នុង​ពិធី​​បើក​សម្ពោធ​​ ​​ជា​​ផ្លូវ​ការ​នូវកា​រ​តប​ណ្តាញទឹ​កស្អាត​កាល​ពី​ថ្ងៃ​ទី​២០​ខែកុ​ម្ភៈ​​ឆ្នាំ​២០​១៥ ​​នៅ​ក្នុ​ង​​វត្ត​​ទេព​​ធិ​​តា​រា​ម ​ស្ថិត​នៅ​​សង្កា​​ត​​​ផ្សារ​ឆ្នាំង​ ក្រុងកំ​ពង់​ឆ្នាំង​ដែល​មូលនិ​ធិ​ក្រុម​ហ៊ុនកូ​កា​កូឡាជា​អ្នក​ជួយ​ឧបត្ថម​ថវិកា ​តាម​រយៈស​មាគ​មនា​រី​កម្ពុជា​ដើម្បី​សន្តិ​ភាព​និង​អភិ​វឌ្ឍន៍​ជាអ្ន​ក​អនុវត្ត​គំ​រោង។​

​លោក​ស្រី​បាន​មាន​ប្រ​សា​សន៍​បន្ត​ទៀត​ថាដោ​យ​មើល​ឃើញពី​បញ្ហា​នេះហើ​យ​ទើប​បាន​ជា​រាជ​រដ្ឋា​ភិ​បាល​និង​ក្រ​សួង​អភិ​វឌ្ឍន៍​ជន​បទ​បាន​ដាក់​ចេញ​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​សំ​រាប់​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​អនាម័យ​ជន​បទ​ដោយ​សំរេច​ឲ្យបា​ន​ការ​ផ្គត់​ផ្គ​ង់​ទឹក​ស្អាត​៥០​ភាគ​រយ​និង​អនា​ម័យ​៣០​ភាគ​រយ​នៅ​ឆ្នាំ​២០​១៥​នេះនិ​ង​សំ​រេច​ឲ្យ​បាន​១០​០ភា​គ​រយនៅ​ឆ្នាំ២​០​២៥​ខាង​មុខ​។​

លោក​​ជា​​សុ​ផា​រ៉ា​​រដ្ឋ​មន្ត្រី​ក្រសួ​ង​​អភិ​វឌ្ឍន៍​ជន​បទ​​បាន​​មាន​ប្រ​សាស​ន៍​​ឲ្យ​​ដឹ​ងថា​​កម្ពុជា​​សម្រេច​​បាន​កា​​រ​​ផ្គត់​ផ្គង់​​ទឹក​ស្អាត​​ចំ​នួន ​៤៩​ ភាគ​រយ ​នៅក្នុ​ង​​ឆ្នាំ​ ២០​១៥​នេះ​​បើ​​ប្រៀបធៀ​ប​​គោល​ដៅ​​អភិ​វឌ្ឍន៍ សហ​ស្ស​​វត្សរ៍​​គឺ​​នៅ​សល់​តែ ​១ ​ភាគ​រយ​ ប៉ុណ្ណោះ​ ។​

លោក​​រដ្ឋ​មន្ត្រី​​បា​ន​​ឲ្យ​​ដឹង​ថាចំ​ពោះ​​អនា​ម័យ​​ជ​ន​បទ​​វិញ​​សម្រេច​បាន​​ជិត​៣៩​ភាគ​រយ​​នៅ​​ឆ្នាំ​២០​១៥​នេះ​​គឺ​​លើ ផែ​ន​ការ​​គោល​ដៅ​​សហស្ស​​វត្សរ៍​​ដែល​​បាន​កំ​ណត់​​ឲ្យ​​បាន​៣០​ភាគ​រយ​​នៅ​​ឆ្នាំ២​០​១៥ ​។​

លោក​ស្រីមា​ន​សំ​អាន​បាន​មាន​ប្រ​សាស​ន៍​ថាទឹ​កគឺ​ជា​ជីវិ​ត​គ្មាន​ទឹក​មនុស្ស​សត្វ​និង​រុក្ខ​ជាតិ​មិន​អាច​រស់​រានបា​ន​ឡើយ។កា​រ​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត​ដូច​ជាទឹក​បឹង​ត្រ​ពាំងដែ​ល​មាន​នៅក្នុង​មូន​ដ្ឋាន​វា​អាចប​ណ្តាល​ឲ្យ​មនុស្ស​ពិ​សេស​កុមារ​កើត​នូវ​ជំ​ងឺ​ផ្សេងៗ​ដូច​ចាជំ​ងឺ​រាក​​គ្រុន​ពោះ​វៀន​​ឈឺ​ក្រពះ​និង​រមាស់​ជា​ដើម។​លោក​ស្រី​បន្ត​ថាក​ក្តានេះ​ហើយ​វាអា​ចធ្វើ​ឲ្យ​ជី​វ​ភាព​បង​ប្អូន​ទ្រុឌ​ទ្រោ​ម​ឬបណ្តាល​ឲ្យ​ស្លា​ប់​បាន​ដែល​បញ្ហា​នេះវា​បាន​ជះឥ​ទ្ធិព​លដ​ល់​ការ​រីកចំ​​រើន​ផ្នែក​សេដ្ឋកិ​ច្ច​ប្រ​ទេស​ជាតិ​ផង​និង​គ្រួ​សារផ​ងដែរ​។

​តាម​​កា​រ​សិ​ក្សា​​ស្រា​វ​ជ្រា​វ​​របស់​ អង្គ​ការ​​ភ្លែ​​ន បាន​​បង្ហាញថា​ កុមារ​​រស់​នៅ​​តំប​ន់​​ជន​បទ​​ដែ​ល​មាន​​អាយុ​​ក្រោម​ ៥​ ឆ្នាំ​ ប្រ​មាណ​​ជា ​៤០​ %​ មាន​ការ​​លូត​លាស់​​មិន​ល្អ ​និង​ បណ្ដាល​ឱ្យ​​កុមារ​​ក្រិន ​ដោយ​សារ​ តែ​​កង្វះ​​អនា​ម័យ ​និង​ ការ​​បន្ទោ​​រ​បង់​​ពា​ស​វាល​​ពាស​កាល​​គ្មា​ន​​បង្គន់​​អ​នា​ម័យ​​ប្រើ​ប្រាស់ ​។​

លោក​ ជ្រាយ​ ​ប៉ុ​ម​ ប្រ​ធាន​​នាយ​កដ្ឋាន​​ថែ​ទាំ ​សុខភា​ព​​ជន​បទ​​នៃ​​ក្រ​សួង​​អភិ​វឌ្ឍន៍​ជន​បទ បាន​​ឲ្យ​​ដឹ​ង​ថា ​ក្រ​សួង​​អភិ​វឌ្ឍន៍​ជនប​ទ​​បាននឹ​ង​​កំ​ពុងប​ន្ត​​ជម្រុញ​​ឲ្យ​ ប្រ​ជាព​ល​រដ្ឋ​​រស់​នៅជ​ន​បទ​មាន​ការ​​យល់​ដឹង​​កាន់តែ​ច្រើន​​ថែម​ទៀត​​អំពី​​បញ្ហា​​អនាម័​យ ​ប្រ​យោ​ជ​​ន៍​ដើ​ម្បីកា​រ​ពារ​សុខភាព​ឲ្យ​បានប្រ​សើរ ​។​

លោក ​ជ្រាយ ​ប៉ុ​ម​ បាន​​បន្តថា​ ​ក្នុង​​រយ​​:​​ពេល​​បួន​​ប្រាំ​​ឆ្នាំ​​ចុង​ក្រោយ​​នេះ ​ការ ​ផ្លាស់​ប្តូ​រ​​ឥរិ​យា​បទ​​របស់​​ប្រ​ជាព​ល​រដ្ឋ​​ដែល​​ងាក​​មក​​ប្រ​កាន់​ខ្ជាប់​​នូវ​​អនា​ម័យ ​មាន​​ភាព​ប្រ​សើរ ​ឡើង​​ច្រើន​ ដែល​ ពីមុន ​ប្រ​ជាព​លរដ្ឋ​​មួយ​ចំ​នួន​​គិ​ត​ថា ​ការ​ បត់ជើ​ង​​ខាង​ក្រៅ​​បង្គន់​ គឺ​ជា​​រឿង​​ធម្មតា ​ក៏ប៉ុន្តែ​​ក្រោយ​​ពេល​ដែល​​ក្រុ​ម​មន្ត្រី​​បាន​​ចុះ ​ផ្សព្វ​ផ្សាយ​ ក៏​ដូច​ជា​​បើក​​វគ្គ​​បណ្តុះ​បណ្តាល​ និង​ កា​រណែនាំ​​ដើ​ម្បី​​ឲ្យ​​ពួក​គាត់​​យល់​ថា ​អនាម័​យ​​ល្អ ​មាន​​ប្រ​យោជ​ន៍​​សម្រា​ប់​​ក្រុម​គ្រួ​សារ ​សហ​គមន៍​ និង​ កូន​ចៅ​​ពួក​គាត់​​ជំ​នាន់​ ក្រោ​យ​​រួច​មក​ ពួក​គាត់​​ក៏​មាន​​ការ​ផ្លាស់​ប្តូរ​​ទម្លាប់​​បែប​​នោះ​​តែ​ម្តង​ ។​

លោក​​បញ្ជាក់​ថា« ​ដើម្បី​​ធ្វើ​​ឲ្យ​​ពួក​គាត់​​មានកា​រ​ផ្លាស់​ប្តូរ​​ទម្លាប់​​បែប​​នោះ ​គឺ​​ទាម​ទារ​​នូវ ​ពេល​វេលា​ រួម​ទាំង​​កិច្ច​ខិត​ខំ​​ប្រឹ​ង​ប្រែង​​រប​​​ស់​​ក្រុម​ការ​ងារ​​ផង​ដែរ»​ ។​​

ក្នុងកា​រ​ចូលរួ​ម​ចំណែ​ក​ជា​មួយរា​ជរ​ដ្ឋា​ភិបា​លក​ម្ពុជា​ក្រុម​ហ៊ុនកូ​កាកូ​ឡា​ដែល​មាន​មូល​និ​ធិកូ​កា​កូ​ឡាបា​នជួ​យ​ផ្តល់​ទឹក​ស្អាត​នៅ​តាម​ខេត្ត​ចំនួន​២​គឺ​ខេត្ត​កំព​​ង់​ឆ្នាំង​និង​ខេត្ត​កំ​ពង់​ស្ពឺ។​

តាម​របាយ​កា​រណ៍​របស់​សមា​គម​នារី​កម្ពុជា​ដើ​ម្បី​សន្តិ​ភាព​និង​អភិ​ឌ្ឍន៍​សហ​ការ​ជា​មួយ ​ក្រុម​ហ៊ុន​កូកា​កូឡាក​ម្ពុជា​បាន​ឲ្យ​ដឹង​ថាតាំ​ង​ពី​ឆ្នាំ​២០​០៩​រហូត​មក​ដល់​បច្ចុ​ប្បន្ន​ក្រុម​ហ៊ុន​បាន​ជួយ​ឧបត្ថម្ភ​ដល់ខេ​ត្ត​កំ​ពង់​ស្ពឺ ​និង​ខេត្ត​កំ​ពង់​ឆ្នាំង​នូវ​អណ្តូង​ទឹក​ស្អាត​សរុបចំ​នួន​៦២ ​និង​ផ្តល់​ ធុង​ទឹក​ចំ​រោះចំនួ​​​ន៥៤០​ ​,​ផ្តល់ ​រទេះ​ដឹក​ទឹក​ចំនួន​២២ ​ដោយ​មាន​ធុង​ទឹក​ ចំ​នួន​២០០​ លីត្រ​ចំ​នួន​១​ធុង​។​ដោយ​ឡែក​នៅ​​ឆ្នាំ​២០​១៤​បាន​ជួយ​ត​បណ្តាញទឹ​ក​ស្អាត​ជូន​ប្រ​ជា​ព​ល​រដ្ឋ​ចំ​នួន​៥៨៥​គ្រួ​សារ​ក្នុង​សង្កាត់​ផ្សា​រ​ឆ្នាំង​ក្រុង​កំ​ពង់​ឆ្នាំង​ខេត្ត​កំ​ពង់​ឆ្នាំង​ដែល​គំ​រោង​នេះ​បាន​ចាប់​ផ្តើ​ម​អនុ​វត្ត​ពីខែ​មិនា​ឆ្នាំ​២០​១៤​ដល់​ខែ​កម្ភៈ​ឆ្នាំ​២០​១៥​។​

លោក​ស្រីមា​ន​សំ​អាន​បាន​ឲ្យ​ដឹង​ទៀតថា​«​ការ​ចូល​រួម​វិ​ភាគ​ទាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​ហ៊ុន​កូកា​កូឡា​ក្នុ​ង​ការ​ផ្គត់​ផ្គ​ង់​ទឹ​ក​ស្អាត​ជួន​ប្រ​ជាព​ល​រដ្ឋ​ក្រី​ក្រ​កន្លង​មក​ពិត​ជាបា​ន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ធ្វើ​ឲ្យសំ​រេច​ជោគ​ជ័យ​ផែន​ការ​យុទ្ធ​សាស្ត្រ​រប​ស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ហើយ​យើង​ទាំង​អស់​គ្នា​ពិ​ជា​ត្រូ​វ​ការ​ឲ្យ​ក្រុម​ហ៊ុន​បន្ត​ជួយ​ឧបត្ថម្ភ​ជា​ប​ន្ត​ទៀត»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៥

 

Google Analytics Alternative