រដ្ន​មន្ត្រី​សុខា​ភិ​បាល៖​ការ​សំរាល​កូន​ដោយ​ឆ្មប​ជំ​នាញ​បាន​កើន​ឡើងដ​ល់​៨៩​ភាគ​រយ​

អត្រា​ការ​សំរាល​កូន​ដោយឆ្មប​ក៏​មាន​ការកើ​ន​ឡើង​ដែរ​ពោល​គឺ​មាន​រហូត​ដល់​ទៅ​៨៩​ភាគ​រយ​នៅ​ឆ្នាំ​២០​១៤​កន្ល​ង​ទៅ​នេះ​ដោយ​សារ​តែ​ប្រ​ជា​ពល​រដ្ឋ​យើង​មាន​ជំនឿ​ជឿ​ជា​ក់​ច្រើ​ន​លើស​លប់​មក​លើសេ​វា​សុខាភិ​បា​លសា​ធារ​ណៈ។​

IMG_158a4លោក​វេជ្ជ​បណ្ឌិ​ត​ម៉ម​ប៊ុន​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុខា​ភិបាល​បាន​មាន​ប្រ​សាន៍ ​ក្នុង​​​ពិ​ធី​​បើក​​ទិ​វា​​ជា​តិ​​សុខ​ភាព​​មាតា​ ទារក​​និង​​កុមារ​​កាល​ពី​​ថ្ងៃទី​១៩ ​កុម្ភៈ​​​​ថាកា​រ​សំរាល​កូន​ដោយ​ឆ្មប​ដែល​មាន​ការ​ បណ្តុះ​បណ្តាល​បាន​កើន​ឡើងជា​បន្ត​បន្ទាប់​គឺនៅ​ឆ្នាំ​២០​០០​មាន​៣២​ភាគ​រយ​ឆ្នាំ២​០០៥​មាន​៤៤​ភាគ​រយ​ឆ្នាំ​២០​១០​មាន​៧១​ភាគ​រយនិ​ងឆ្នាំ​២០​១៤​មាន​៨៩​ភាគ​រយ។លោ​ក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថាកា​រកើន​ឡើង​នៃកា​រ​សំ​រាល​កូនដោ​យឆ្មប​ជំ​នាញ​នេះ​គឺដោ​យ​សារ​តែ​មាន​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិ​បាល​បាន​បង្កើន​ការ​បណ្តុះ​បណ្តា​ល​ឆ្មប​បាន​ច្រើន​ហើយ​បាន​បញ្ជួ​ន​ទៅកា​ន់ម​ណ្ឌល​សុខ​ភាព​និង​ប៉ុស្តិ៍​សុខ​ភា​ព​នៅទូ​ទាំង​ប្រ​ទេស​។​ម្យ៉ា​ង​វិញទៀ​ត​រាជ​រដ្ឋា​ភិ​បាល​មាន​គោល​នយោ​បាយ​លើក​ទឹក​ចិត្ត​ដល់​ឆ្មប​ដែល​បាន​សំ​រាល​កូន​រស់​បាន​ម្នាក់​នឹង​ទទួល​បាន​ថវិ​កា៦​ម៉ឺន​រៀលសំ​រាប់​នៅ​ជន​បទ​និង​៤​ម៉ឺន​រៀល​សំ​រាប់​នៅ​ទី​ក្រុង​។​ជាង​នេះ​ទៅ​ទៀត​ដោយ​សារ​តែ​ឆ្មប​ជំ​នាញ​យើង​បាន​សហ​ការ​ជាមួយ​ឆ្ម​ប​បុ​រាណ​ធ្វើ​ឲ្យ​ការ​សំ​រាល​កូន​មាន​សុវត្តិ​ភាព​បាន​ច្រើន​គួរ​ឲ្យ​គត់​សំ​គាល់។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថាចំ​ណែក​ការ​សំរា​ល​កូន​នៅតា​ម​មូល​ដ្ឋាន​សេ​វា​សុខា​ភិបា​លរួ​មមា​ន​មន្ទីរ​ពេទ្យ​បង្អែក​មន្ទី​រ​ពេទ្យ​ខេត្ត​និងម​ណ្ឌល​សុខ​ភាព​ក៏​មាន​ការ​កើន​ឡើងផ​ង​ដែរ​គឺ​នៅ​ឆ្នាំ​២០​​០០​មាន​១០​ភាគ​រយ​នៅ​ឆ្នាំ​២២​ភាគ​រយ​ឆ្នាំ​២០​១០​មាន​៥៤​ភាគ​រយ​និង​ឆ្នាំ២​០១​៤​មាន​៨៣​ភាគ​រយ​។​

កក្តា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប្រ​ទេស​កម្ពុជា​សំ​រេច​បាន​មុន​គោល​ដៅ​អភិ​វឌ្ឍ​ន៍ស​ហ​សវត្ស​ក្នុង​ការ​កាត់​បន្ថ​យ​អត្រា​ស្លាប់​របស់​មា​តា​ទា​​រក​និង​កុ​មារ​។​

យោង​តាម​​ល​ទ្ឋ​​ផល​​អង្កេត​​ថ្នាក់​ជាតិ​​បឋម​​របស់​​វិ​ទ្យា​ស្ថាន​​ជាតិ​​ស្ថិតិ​​នៃ​​​ក្រ​សួងផែ​​នការ​ ដែល​​ធ្វើ​​ជា​មួយ​​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន​១៦​៣៥​៦​គ្រួ​សារ​ នៅ​​ទូ​ទាំង​ប្រ​ទេស​​បាន​ចេញ​​កាល​ពី​ពេល​ថ្មីៗ​នេះ​​បាន​​បង្ហាញ​ថា​ អត្រា​​មរណៈ​​របស់​​មាតា​​បាន​​ថយ​ចុះ​​ពី​២០​៦​នៅ​​ឆ្នាំ២​០១០​ មក​​នៅ​ត្រឹម​១៧០នា​ក់​​នៅ​​ឆ្នាំ​២០​១៤​ក្នុង​ចំ​ណោម​១០​ម៉ឺន​​កំ​ណើត​​រស់​។​អត្រា​​មរណៈ​​របស់​​ទា​រក​​ទើប​នឹង​​កើត​​បាន​​កាត់​បន្ថយ​​ពី​២៨​នាក់​​ក្នុង​​ឆ្នាំ២​០០​៥ ​មក​​នៅ​ត្រឹម​២៧​នាក់​​នៅ​​ឆ្នាំ​២០​១០​ និង​​ធ្លាក់​​ចុះម​ក​​​នៅ​ត្រឹម​១៨​នាក់​​ក្នុ​ង​​ឆ្នាំ​២០​១៤​ក្នុង​ចំ​ណោម​១០​០០​កំ​ណើត​​រ​ស់។​ អត្រា​​មរណៈ​​របស់​​កុមា​រ​​អាយុ​​ក្រោម​១ឆ្នាំ​​បាន​​កាត់​បន្ថយ​​ពី​៦៥​នាក់​​នៅ​​ឆ្នាំ​២០​០៥​ មក​​​នៅត្រឹម​៤៥​នាក់​​នៅ​​ឆ្នាំ​២០​១០ ​និង​​ធ្លាក់​​ចុះ​មក​​នៅត្រឹម​២៨​នាក់​​ក្នុង​ចំណោ​ម​១០​០០​កំ​ណើត​​រស់។​

ល​ទ្ឋ​​ផល​​អង្កេត​​ដដែល​​បាន​​រ​ក​ឃើញ​​ផងដែ​រ​​ថា ​អត្រា​​មរណៈ​​របស់​​កុមារ​ អា​យុ​​ក្រោម​៥​ឆ្នាំ​​បា​ន​​ធ្លា​ក់​ចុះ​​ពី​៨៣នា​​ក់​​នៅ​​ឆ្នាំ​២០​០៥​ មក​​នៅ​ត្រឹម​៤៥​នាក់​​នៅ​​ឆ្នាំ​២០​១០​ និង​​ធ្លាក់​​ចុះ​ម​ក​​នៅ​ត្រឹម​៣៥​នាក់​​នៅ​​ឆ្នាំ​២០​១៤​ ក្នុង​ចំណោម​១០​០០​កំ​ណើត​​រស់​។​អត្រា​​នៃ​​ការ​​មាន​កូន​​សរុប​​ក្នុង​​ស្ត្រី​​ម្នាក់​ បាន​​ថយ​ចុះ​​ពី​៣.៤​នៅ​​ឆ្នាំ​២០​០៥​ មក​​នៅ​ត្រឹម​៣.០​នៅ​​ឆ្នាំ​២០​១០​ និង​​ធ្លាក់​​មក​ដល់​២.៧​នៅ​ឆ្នាំ​២០​១៤​នេះ។​

លោក​វេជ្ជបណ្ឌិ​ត​ម៉ម​ប៊ុន​ហេង​បាន​បញ្ជា​ក់​ថាថ្វី​ត្បិត​តែអត្រា​មរណ​ភាព​មាតា​ទារ​ក​និង​កុមារ​បាន​ថយ​ចុះក៏​ពិ​ត​មែន​តែយើ​ង​នៅ​មាន​កិច្ច​ការ​ងារ​ជា​ច្រើ​ន​ទៀត​ដែល​ត្រូ​វ​ខិត​ខំ​ប្រឹ​ង​ធ្វើ។​យើង​ត្រូវ​ធានា​ថា​គ្រប់​ការ​មាន​គភ៌​ទាំង​អស់​ជា​គភ៌​ដែល​ប្រាថ្នា​ចង់បា​ន​ហើយ​គ្រ​ប់​ការ​មាន​គភ៌​ទាំង​អស់​ត្រូវ​តែទ​ទួល​បាន​ការ​ពិនិត្យ​ថែទាំ​យ៉ាង​តិ​ច​បួន​ដង​គ្រប់​ការ​សំ​រាល​កូនទាំ​ង​អស់​ត្រូវ​តែ​ធ្វើ​នៅ​មូ​​​​លដ្ឋាន​សុខា​ភិបាល​ស្រ្តី​និង​ទា​រក​ទាំង​អស់​ត្រូវ​តែទ​ទួល​ការ​ថែ​ទាំពី​ឆ្មប​ជំ​នាញ​ឬគ្រូ​ពេទ្យ​ជំ​នាញ។​លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា«​កាងារ​ទាំង​អស់​នេះអាច​សំរេ​ច​បាន​លុះ​ត្រា​តែយើ​ង​ទាំង​អស់​គ្នា​រួម​កំ​លាំង​ពួត​ដៃ​គ្នា​យ៉ាង​សកម្ម​ដើម្បី​ផ្តល់​នូវ​ព័ត៌​មាន​ជូន​ប្រ​ជាព​ល​រដ្ឋ​ទាំង​អស់​ឲ្យ​បាន​ជា្រ​ប​ថា​សុខ​ភាព​​រប​ស់​ស្ត្រី​ជា​សុខ​ភាព​របស់​គ្រួ​សារ​ទាំង​មូល​ភូមិ‑​ឃុំទាំ​ង​មូល​ដែរ»​។​

លោ​ក​រដ្ឋ​មន្ត្រី​បាន​អះអា​ង​ថាកា​រងារ​ទាំង​នេះទ​ទួលបា​ន​ជោគ​ជ័យ​គឺដោយ​សារ​មាន​ការ​គាំ​ទ្រ​យ៉ាង​ពេញទំ​ហឹ​ង​ពី​សំណា​ក់​សម្តេច​តេ​ជោ​​ហ៊ុន​សែន​និង​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន​សែន​ដែល​លោក​ទាំង​ពី​តែង​តែ​គិត​គូរ​និង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះជា​ចំ​បង​ពិសេស​លោក​ជំ​ទាវ​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សា​យ​អប់​រំ​ដល់​បង​ប្អូន​ស្ត្រី​ឲ្យ​មាន​ការ​យល់​ដឹង​ពីកា​រ​មិន​ទាន់​មាន​គភ៌​រហូតដ​ល់សំ​រាល​កូន។​កត្តា​ទាំង​នេះហើ​យ​​ទើប​ធ្វើ​ឲ្យ​អត្រា​ស្លាប់​របស់​កុមារ​និង​មាតា​មាន​ការ​ថយ​ចុះជា​បន្ត​បន្ទា​ប់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative