បុណ្យ​ចូល​ឆ្នាំ​ចិន​ថ្ងៃ​ទី១​មាន​អ្នក​ស្លាប់​ចំនួន​៩​នាក់​និង​របួស​៨១​នាក់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

យោង​​តាម​​របាយ​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ​​ប្រា​ប់​​ថា​ កាល​ពី​​ថ្ងៃទី​​១៩​ ខែ​កុម្ភៈ​ ឆ្នាំ​​២​០​១៥​​នេះ ​មាន​​ករណី​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​​នៅ​​ទូ​ទាំង​​ប្រ​ទេស​​កើត​ឡើង​​ចំ​នួន​​៣៤​​លើក​ បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លា​ប់​​ចំ​នួន​​០៩​​នាក់ ​របួស​ធ្ងន់​​៥៧​​នាក់​ និង​​របួស​ស្រា​ល​​២​៤​​នាក់​​។​

937222013n_1ddបើ​​ប្រៀប​ធៀប​​ជា​មួយ​​បុណ្យ​ចូ​ល​ឆ្នាំ​​ចិ​ន​​ឆ្នាំ​​២០​១៤​ អ្នក​​ស្លាប់​​មាន​ការ​​ថយ​​ចុះ​​ចំ​នួន​​០៦​​នាក់​ ស្មើនឹ​ង​​២១​%។​​

នៅ​ក្នុង​​ហេតុកា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំ​ង​​៣៤​​លើក​​នេះ ​បណ្ដាល​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​រួមមា​ន ​ម៉ូតូ​​៤២​​គ្រឿង​​,​​រថ​យន្ត​​តូច​​១៥​​គ្រឿង​​,​​រថ​យន្ត​​ធំ​​១​​គ្រឿង​​,​យាន​យន្ត​​ផ្សេង​ៗ​​៣​​គ្រឿង​​,​ថ្មើរ​ជើង​​១​​នាក់​ ហើយ​​អ្នក​​មិ​ន​​ពាក់​មួក​​ពេល​​បើក​បរ​​៦៧​​នាក់​។​​

ប្រ​ភព​​ ព័ត៌​មាន​​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បា​ល​​ជាតិ​​ប្រា​ប់​​បន្ត​​ថា ​មូល​​ហេតុ​​ដែល​​បណ្ដា​ល​​ឲ្យ​​កើត​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្ដាល​​មក​​ពី​​ល្មើស​​ល្បឿន​​០​៧​​លើក​​, ​ប្រ​ជែង​​គ្រោះថ្នាក់​​​០​២​​លើក​​, ​ស្រ​វឹង​​១១​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​៨​​លើក​​,​​បត់​​គ្រោះ​ថ្នាក់​​២​​លើក​​,​​មិន​​គោ​រព​​សិទ្ធ​​៤​​លើក​​,​​កត្តា​​យាន​យន្ត​​២​​លើក​​។​​

គួរ​​កត់​​សម្គាល់​​ថា ​ខេត្ត​​ដែល​​មាន​​គ្រោះ​ថ្នាក់​​ និង​​ស្លាប់​​ច្រើន​​ជាង​​គេ ​រាជ​ធា​នី​​ភ្នំ​ពេញ​​ស្លាប់​​៤​​នាក់​​,​​កណ្ដាល​​ស្លាប់​​២​​នាក់​​,​​ពោធិ៍​សាត់​​ស្លាប់​​១​​នាក់​​,​​កំពង់​ចាម​​១​នា​ក់​​,​ព្រៃ​វែង​​១​នា​ក់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative