ប្រ​ជា​ព​ល​រដ្ឋ​ក្រី​ក្រ​​ចំនួ​ន​៥៨៥​គ្រួ​សារ​​នៅ​​សង្កា​ត់​​ផ្សា​រ​ឆ្នាំង​​ទទួល​​ណ្តា​ញ​​ទឹក​ស្អាត​​ប្រើ​ប្រាស់

ប្រជា​ពល​រដ្ឋ​​ក្រីក្រ​ចំ​នួន​៥៨៥​ គ្រូ​សារ ​រស់​នៅ​​សង្កាត់​​ផ្សា​រ​ឆ្នាំង​​ក្រុង​​កំ​ពុង​ឆ្នាំង​​បាន​​ទទួល​បា​ន​​បណ្តាញ​ទឹក​​ស្អាត​​ប្រើ​ប្រាស់​​ពី​​ក្រុម​ហ៊ុន​ភេ​ស​ជ្ជៈ​​កម្ពុជា​​កូ​កា​កូ​ឡា​​តាម​រយៈស​មាគម​នា​រី​កម្ពុជា​ដើ​​​ម្បី​​សន្តិ​ភាព​​និង​​អភិ​វឌ្ឍន៍​។​

IMG_1595fបណ្តាញ​ទឹក​​ស្អា​ត​នេះ​ត្រូវ​បាន​សមា​គម​នារី​​កម្ពុជា​​ដើ​ម្បី​​សន្តិ​ភាព​​និង​​អភិ​វឌ្ឍន៍​​និ​ង​​ក្រុម​ហ៊ុន​​កូកា​កូឡា​​​ប្រា​រព្វ​​ពិធី​​បើក​សម្ពោធ​​ ​ជា​​ផ្លូវ​ការ​កាល​ពី​​ថ្ងៃទី​២​០ខែ​កុម្ភៈ​​ឆ្នាំ២​០១​៥ ​​នៅក្នុង​​​វត្ត​​ទេព​​ធិ​​តា​​រាម​ ស្ថិត​នៅ​​សង្កា​​ត​សង្កាត់​​ផ្សារ​ឆ្នាំង​ ក្រុង​​កំ​ពង់ ​ឆ្នាំង​ ក្រោម​​អធិ​បតី​ភា​ព​​លោក​ស្រី ​មាន​​សំ​អាន​​ប្រ​​ធាន​​គណៈក​ម្មកា​​ទី៨​នៃ ​ព្រឹទ្ធ​សភា​​និង​​ជា​​អនុប្រ​ធាន​​សមា​គ​ម​នារី​​កម្ពុជា​​ដើ​ម្បី​​សន្តិ​ភាព​​និង​​អភិ​វឌ្ឍន៍ ​លោក​ស្រី​​ប៉ាល់​យឿនអ​ភិ​បាល​រង​​ខេត្ត​កំពង់​ឆ្នាំង​​និង​​លោក ​Pau​l​ p​o​p​e​l​i​er​ ​នា​យក​​ក្រុម​ហ៊ុនភេសជ្ជៈ​​កម្ពុជា​​កូ​កា​កូ​​ឡា។

​លោក​ស្រី​មាន​​សំ​អាន​បាន​សំដែង​នូវ​ការ​រីក​រាយ​ដែល ​មូលនិ​ធិ ​ក្រុម​ហ៊ុន ​កូកា​កូឡា ​បាន​​ចូល​រួម​​ ឧបត្ថម្ភ​គាំ​ទ្រ​ជា​បន្ត​បន្ទាប់​និង​​បាន​​រួម​ចំ​ណែក​​ឲ្យ​​សំ​រេច​​បា​ន ​នូវ​​ទិ​ស​ដៅ ​របស់​​សមា​គម​នារី ​កម្ពុជាដើ​ម្បី​​សន្តិ​ភាព​​និង​​អភិ​វឌ្ឍន៍ ​ឆ្នាំ​២០១​១ ​ដល់​ឆ្នាំ២​០​១៥​ គឺ​កសា​ង​ គ្រួ​សារនិ​ង ​សហ​គមន៍មា​ន​សុភ​ម​ង្គល​និ​ង​រួមចំ​នែក​ធ្វើ​ឲ្យ​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​សម្រាប់​ ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ បាន​១០០​%​នៅឆ្នាំ​២០​២៥​ខាង​មុខ។​លោក​ស្រី​បាន​មាន​ប្រ​សាស​ន៍​ថា«​ការ​ចូលរួ​ម​វិភាគ​ទាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធា​ប់​របស់​ក្រុម​ហ៊ុន​កូកា​កូឡា​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹ​ក​ស្អាត​ជួន​ប្រ​ជាព​​ល​រដ្ឋ​ក្រី​ក្រ​កន្លង​មក​ពិត​ជាបា​ន​រួមចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​សំ​រេច​ជោគ​ជ័យ​ផែន​ការ​យុទ្ធ​សាស្ត្រ​រប​ស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ហើ​យយើ​​​​ង​ទាំង​អស់​គ្នាពិ​ជា​ត្រូវ​ការ​ឲ្យ​ក្រុម​ហ៊ុន​បន្ត​ជួយឧ​បត្ថ​ម្ភ​ជាប​ន្ត​ទៀត»​។

លោក​ Pa​u​l​ p​o​p​e​l​i​e​r​ នាយ​ក​ក្រុ​ម​ហ៊ុន ភេ​សជ្ជៈ​កម្ពុជា ​មាន​ប្រ​សា​សន៍​បញ្ជាក់​ ថា​ក្រុម​ហ៊ុន​ភេសជ្ជៈ​កម្ពុជា​បាន​ចូល​រួម​ចំ​នែក​ធ្វើ​ឲ្យ​ប្រ​សើរឡើ​ងនូ​វស្ថា​ន​ភាព​សុខ​ភា​ព​ និង​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​មួយ​ភា​គ​បាន​ប្រ​សើរ​ឡើងតា​ម​រយៈ​ប្រើ​ប្រាស់​ទឹក​ស្អាត​ដែល​ឧបត្ថ​ម្ភ​ដោយ​មូល​និធិ​ កូកា​កូឡា។​លោក​បានបន្ត​ថា​ក្រុម​ហ៊ុន​នឹង​ពិ​ចារ​ណា​ក្នុង​ការ​ជួយ​ឧបត្ថម្ភទៀ​តនៅ​បណ្តា​ឆ្នាំ​ខាង​ មុខ​ដើ​ម្បី​ជួយ​ឲ្យ​ប្រ​ជាព​លរដ្ឋ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​និង​ដើ​ម្បី​លើក​កំ​ពស់​ផ្នែក​សុខ​ភាព​។​

លោក​ ស្រី​ប៉ាល់ ​យឿន ​ អភិ​បាល​រង​ខេត្ត​កំព​ង់​ឆ្នាំង​ មាន​ប្រ​សា​សន៍ប​ញ្ជាក់​ថា​ក្រុម​ហ៊ុនកូ​កា​កូឡាបា​ន​ចូល​រួម​ឧបត្ថម្ភ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដល់​ប្រ​ជា​ពល​រដ្ឋ ​នៅ ​សង្កាត់​ផ្សា​រ​ឆ្នាំង​ក្រុង​កំ​ពង់​ឆ្នាំង​តាម​រយៈ​កា​រ​ផ្តល់​អណ្តូង ​ទឹក​ស្អាត​ និង​ធុង​ចំ​រោះ​ទឹក​ស្អាត់​និង​ធ្វើ​ការ​ផ្សប់​ផ្សាយ​អប់រំ​សុខ​ភាព ​និង​អនា​ម័យ​ដល់​ប្រ​ជា​ពល​រដ្ឋ​។​

សូម​បញ្ជាក់​ថា​តាម​របាយ​ការណ៍​របស់​សមា​គម​នារី​កម្ពុជា​ដើ​ម្បី​សន្តិ​ភាព​និង​អភិ​ឌ្ឍន៍​សហ​ការ​និង​ ក្រុម​ហ៊ុនកូ​កាកូ​ឡាក​ម្ពុជា​បាន​ជួយ​ឧបត្ថ​ម្ភ​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ខេត្ត​កំ​ពង់​ស្ពឺ ​និង​ខេត្ត​កំពង់​ឆ្នាំង ​តាំង​ពី​ឆ្នាំ​២០​០៩​រហូតម​កដ​ល់ប​ច្ចុ​ប្បន្ន​ នូវ​អណ្តូង​ទឹក​ស្អា​ត​ ចំនួ​ន​៦២​ និង​ផ្តល់ ​ធុងទឹ​ក​ចំ​រោះចំ​នួន​៥៤០​ ,​ផ្តល់ ​រទេះដឹ​ក​ទឹក​ចំ​នួន​២២ ​ដោយ​មាន​ធុងទឹ​ក ​ចំ​នួន​២០​០ ​លីត្រ​ចំ​នួន​១​ធុង​ ។

​ដោយ​ឡែក​កា​រ​តប​ណ្តាញទឹ​ក​ស្អាត​ជូន​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​៥៨៥​គ្រួ​សារ​ក្នុង​សង្កាត់​ផ្សារ​ ឆ្នាំ​ង​ ក្រុ​ង​កំ​ពង់​ឆ្នាំង​ខេត្ត​កំពង់​ឆ្នាំង​បាន​ចាប់​ផ្តើម​អនុ​វត្ត​ពីខែ​មិនា​ឆ្នាំ២​០១​៤​ដ​ល់​ខែ​កម្ភៈ​ឆ្នាំ​២០​១៥​ដោយ​ប្រើ​ប្រាស់​ថវិ​កា​ចំ​នួន​៨​ម៉ឺន​ដុល្លា​អា​មេ​រិក​។​ក្រៅ​នេះតា​ម​រយៈ​គំរោ​ង​នេះ​ក៏​មាន​ប្រ​ជា​ពល​រដ្ឋ​ដែល​ទទួល​ផល​ប្រ​យោល​ចំ​នួន៩​៧៥​៣​នាក់​ស្មើ​នឹង​៥៣​ភាគ​រយ​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៥

 

Google Analytics Alternative