គ្រោះ​ថ្នាក់​ចរា​ចរណ៍​បុណ្យ​ចូល​ឆ្នាំ​ចិន​ទី​២​បណ្តាល​អោយ​ស្លាប់​ ០៧​នាក់​និង​របួស​ធ្ង​ន់​ស្រាល​៣៤​នាក់​

តាម​របាយ​ការណ៍​ពីនា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាលជា​តិ ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំ​ង​ប្រ​ទេស​នៅ​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ ឆ្នាំ​២០​១៥​ដែល​ជា​បុណ្យ​ចូល​ឆ្នាំ​ចិន​ ថ្ងៃ​ទី២​បាន​កើត​ឡើង​ចំនួន​ ២២​លើក ​បណ្តា​ល​អោយ​មនុស្ស​ស្លាប់​ចំនួន ​០៧​នាក់ ​របួស​ធ្ងន់​ ១៩​នាក់ ​និង​របួស​ស្រាល​១៥​នាក់។​ 

Traffic-accident-fpm-07-01ក្នុ​ង​ចំ​ណោម​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​នោះ​បាន​បណ្តាល​អោយ​ខូច​ខាត​យាន​រួម​មាន​ ម៉ូតូ​២​៥​គ្រឿង,​រថ​យន្ត​តូច​០៨​គ្រឿង​,​រថ​យន្ត​ធំ២​គ្រឿង,​ យា​ន​យន្ត​ផ្សេង​១​គ្រឿង​,ថ្មើរ​ជើង​១​នាក់ ​ហើយ​អ្នក​មិន​ពាក់​មួក​ពេល​បើក​បរ​២៩​នាក់​។​

មូល​ហេតុ ​ដែល​បណ្តា​ល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន ​០៧​លើក,​ ប្រ​ជែង​គ្រោះ​ថ្នាក់​០២​លើក,​ ស្រ​វឹង​០៤​លើក,​មិន​ប្រ​កាន់​ស្តាំ​២លើក,​បត់​គ្រោះ​ថ្នាក់​៣​លើ​ក​, ​មិន​គោរ​ពសិ​ទ្ធ​៤​លើក​,​មនុស្ស​ដើរ​ឆ្លង​ផ្លូ​វ​១លើ​ក ​។​

គួរ​កត់​សម្គាល់ ​ខេត្ត​ដែល​មាន​គ្រោះ​ថ្នាក់​និង​ស្លាប់​ច្រើ​ន​ជាង​គេ ​រាជ​ធានី​ភ្នំ​ពេញស្លាប់​១​នាក់​,ក​ណ្តាល​ស្លាប់​១នាក់​,តា​កែវ​១​នាក់​,​ប៉ៃលិ​ន ​១នាក់​,កំ​ពង់​ធំ២នា​ក់​និង​ខេត្ត​ព្រៃ​វែង​១នា​ក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative