អគ្គ​លេ​ខា​ធិ​ការ​មូល​និ​ធិ​មេ​រី​យឺ​គាំ​ទ្រ​ស.​វ​.​សលើ​គម្រោង​ស្រាវ​ជ្រាវ​លើ​ជំ​ងឺ​ចំ​នួន​ពីរ​

ក្នុង​ជំនួប​ជា​មួយ​លោក​សាស្រ្តា​ចារ្យ​សា​ផុន​ វឌ្ឈនៈ​សាក​ល​វិ​ទ្យា​ធិ​ការ​នៃ​សា​កល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​សុ​ខាភិ​បាល​​(ស​.​វ​.ស​)​ លោក​បណ្ឌិត​Em​m​an​​u​el​ d​e​ ​G​ui​​be​r​t​ អគ្គ​លេ​ខា​ធិការ​នៃ​មូល​និ​ធិ​មេរី​យឺ ​បាន​គាំ​ទ្រ​ដល់​គ្រឹះ​ស្ថាន​ឧត្តម​សិ​ក្សា​នេះ​ដើ​ម្បី​ធ្វើ​ការ​ស្រា​វ​ជ្រា​វ​ជំ​ងឺរ​បេង ​និង​ជំងឺ​រលាក​ថ្លើម​ប្រ​ភេទ​B ​។​

dជំ​នួប​នេះ​បាន​ធ្វើទ្បើង​កាល​ពី​ដើម​សប្តាហ៍​នេះ។​ ជំ​នួប​នេះ​បាន​ប្រា​រព្ឋ​ឡើង​ក្នុង​គោល​បំណង​ ដើ​ម្បី​ពិ​ភា​ក្សា​អំពី​ការ​បន្ត​កិច្ច​សហ​ប្រតិ​ប​ត្តិកា​រ ​និង​ការ​គាំ​ទ្រ​ពី​មូល​និធិ​ដល់​សាកល​វិ​ទ្យា​ល័យ​គម្រោង​មួយ​ចំ​នួន ​ដូច​ជា ​ការ​បណ្តុះ​បណ្តាល​ផ្នែក​វេជ្ជ​ជីវ​សាស្រ្ត​ ការ​ជួយ​ឧប្ត​ត្ថម្ភ​ដល់​ដំ​ណើកា​រ​មន្ទី​រ​ពិ​សោធ​ន៍រ៉ូ​ដុល​ហ្វមេ​រីយឺ ​នៃ​សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល​ និ​ង​ការ​គាំទ្រ​ដល់​កា​​​​រ​ស្រា​​វ​ជ្រាវ​នៅ​ក្នុង​សា​កល​វិទ្យា​ល័យ។​

ទាក់​ទង​នឹង​គោល​បំ​ណង​នៃកា​រ​ស្រា​វ​ជ្រាវ​ របស់​សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិ​បាល ​លោក​បណ្ឌិត​E​mm​a​nu​e​l​ ​de​ Gui​ber​t ​អគ្គ​លេ​ខា​ធិការ​នៃ​មូល​និធិ​មេរី​យឺ ​បាន​ចាប់​អរម្មណ៍​និង​គាំ​ទ្រ​ដល់​ស.​វ​.ស​ ​ក្នុងកា​រ​លើគ​ម្រោង​ស្រា​​វ​ជ្រាវ​លើ​ជំ​ងឺ​របេង ​និង​ជំ​ងឺ​រលាក​ថ្លើម​ប្រ​ភេទ​B។​

លោក​សាស្រ្តា​ចារ្យ ​សាផុ​ន ​វឌ្ឍនៈ​សាក​ល​វិទ្យា​ធិ​ការ​នៃ​សា​កល​វិទ្យា​ធិ​ការ​សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុ​ខាភិ​បាល ​បាន​សំ​ដែង​នូវ​អំណ​រ​គុណ​យ៉ាង​ជ្រា​​​ល​ជ្រៅ​ជូន​ដល់​មូល​និ​ធិ​មេ​រីយឺ ​ដែល​បានជួ​យឧបត្ថម្ភ​គាំ​ទ្រ​ក្នុងកា​រ​បណ្តុះ​បណ្តាល​កន្លង​មក​នៅ​ស.​វ​.ស​ ​និង​បាន​សំ​ណូម​ពរ​ដល់​មូលនិ​ធិ​មេរី​យឺ ​សូមឱ្យ​បន្ត​ជួយ​គាំ​ទ្រ​ដល់​ការ​បណ្តុះ​បណ្តាល​ ផ្នែក​វេជ្ជ​ជីវ​សាស្រ្ត​ដល់​និ​ស្សិត​នៅ​ស​.វ​.​ស​ត​ទៅទៀ​ត​ផង​ដែរ​។​

​ទន្ទឹ​ម​នឹង​នេះ ដើ​ម្បី​ពង្រឹង​បន្ថែម​ដល់​កិច្ច​សហ​ការ​រ​វាង​ភាគី​ទាំង​ពីរ​ ក៏​ដូច​ជា​មួ​យ​នឹងភា​គី​ជា​ដៃគូ​អភិ​វឌ្ឍ​ផ្សេង​ទៀត ​របស់​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល ​លោក​សាកល​វិទ្យា​ធិការ​ ក៏​បាន​អញ្ជើញ​មូ​លនិ​ធិមេ​រីយឺ​មក​ចូល​រួមកា​រ​ប្រ​ជុំ​ដៃគូ​រ​សហ​ប្រតិ​បត្តិ​ការ​របស់​ស.​វ.​ស​ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ស​ប្តាហ៍ទី​៤ ​នា​ខែ​សីហា ​ឆ្នាំ២​០​១៥​ និង​អញ្ជើញ​ចូល​រួម​ការ​ខួប​លើទី​៧​០ឆ្នំា​ នៃ​ខួប​កំ​ណើត​ ស​.វ​.​ស​ ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ក្នុង​ខែ​មិថុនា ​ឆ្នាំ​២០​១៦​ ខា​ង​មុខ​នេះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative