សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន​រ៉ានី​​ហ៊ុន​សែ​ន​​អំ​ពាវ​នាវ​​ដល់​​ស្ថា​ប័ន​​ជាតិ​​និង​​អន្តរ​ជាតិ​​វិនិ​យោគ​​បន្ត​​និង​​​ជា​ប្រ​ចាំ​​ទៅ​លើ​​អន្ត​រាគ​មន៍​​គន្លឹះ​​ផ្នែក​​សុខ​ភាព​​មា​តា​​ទារ​ក ​និង​​​កុ​មារ​

សម្តេច​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន ​សែន ​ប្រ​ធាន​​កាក​បាទ​ក្រហ​ម​កម្ពុជា​​ឥស្ស​រ​ជន​​ឆ្នើ​ម​​ថ្នាក់​ជាតិ​​ឆ្លើយ​តប​​មេ​រោគ​​អេស​​ដ៍​​ជំងឺ​អេ​ដស៍ ​និង​​ជា​​ឥស្ស​រជន​​ឆ្នើម​​ថ្នាក់​ជាតិ​​នៃ​​ផែន​ការ​​សក​ម្ម​ភាព​​រួម​​របស់ ​អគ្គ​លេ​​ខា​ធិការ​​អង្គ​ការ​សហ​ប្រជា​ជាតិ​​ដើ​ម្បី​​សុខ​ភាព​​ស្ត្រី​ និង​​កុ​មារ​​និង​​ជា​​ជា​​ឥស្សរ​ជន​​ឆ្នើម​​ថ្នាក់​ជាតិ​​នៃ​​វេទិ​កា​​ភាព​ជា​​អ្នក​ដឹក​នាំ​​តំ​បន់​​អា​ស៊ី​​ប៉ាស៊ី​ហ្វិ​ក​​ចំ​ពោះ​​ការ​ឆ្លើយ​តប​​មេរោ​គ​​អេដស៍​‑ជំ​ងឺអេ​ដស៍​​នៅ​​កម្ពុជា​​បា​ន​ធ្វើ​ការ​​អំ​ពាវ​នាវ​​ដ​ល់​​ស្ថា​ប័ន​​ពាក់​ព័ន្ធ​​អង្ក​​ការ​​ជាតិ​​និង​​អន្តរ​ជាតិ​​ឲ្យ​​មាន​ការ​​វិនិ​យោគ ​​បន្ត​​និង​​ជា​ប្រ​ចាំ​​ទៅលើ​​អន្ត​រាគ​មន៍​​ផ្នែក​​សុខភា​ព​​មា​តា​​ទារក​​និង​​កុ​មារ​​ដោយ​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ចាត់​ទុក​​ថា​បើ​​មាតា​​មា​ន​​សុខ​​ភាព​ល្អ​​កូន​​មា​ន​​​សុខភាព​​ល្អ​​នោះ​​ប្តី​​នឹង​​គ្រួ​សារ​​ទាំង​មូល​​មាន​​សុភម​ង្គ​ល​​សង្គម​ជាតិ​​នឹ​ង​មាន​​ការ​អភិ​វឌ្ឍន៍​​រីក​ចំរើ​ន។​

02sdស​ម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន ​រ៉ានី ​ហ៊ុន សែន​​បាន​​មាន​ប្រ​សា​សន៍​​បែប​នេះ​​នៅ​ក្នុ​ង​​សា​​លិ​ខិត​ ផ្ញើ​​ជួន​​​ជន​រួម​ជាតិ​​ក្នុ​ង​​ទិ​វា​​ជាតិ​​សុខ​ភាព​​មា​តា​​ទា​រក​​និ​ង​​កុ​មារ​​ថ្ងៃ​២១​កម្ភៈ​​ឆ្នាំ២​០១​៥។​​ទិវា​​នេះ​​ត្រូវ​បាន​​មជ្ឈ​មណ្ឌល​​ជាតិ​​គាំពា​រ​​មាតា​​និង​​ទារក​​នៃ​​ក្រ​សួង​សុខា​ភិបា​ល​​បាន​​ប្រា​រព្វ​​ធ្វើ​​នៅ​​សណ្ឋា​គារ​​ភ្នំ​ពេញ​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី១៩​ខែ​​កម្ភៈ​​ឆ្នាំ​២០​១៥​ក្រោម​​អធិប​តីភា​ព​​លោក​​វេជ្ជ​បណ្ឌិត​​ម៉​ម​​ប៊ុនហេ​ង​​រដ្ឋម​ន្ត្រី​​ក្រ​សួងសុ​ខា​ភិ​បាល​។​

នៅ​ក្នុង​​សា​លិខិត​​ដដែល​​នោះ​​សម្តេច​​បាន​​សំដែង​​នូវ​​អំណរ​​សាទរ​​និង​​កោត​សរសើរ​​យ៉ាង​ខ្លាំង​​ចំពោះ​​រាជរ​ដ្ឋាភិ​បាល​​ក្នុង​ការ​​សំរេ​ច​បាន​​នូវ​​សមិទ្ធិ​ផល​​សុខាភិ​បាល​នា​​ឆ្នាំ​២០​១៤​កន្លង​ទៅនេះ​​ពិ​សេស​​ចំ​ពោះ​​សុខ​ភាព​​មា​តា​​និង​​ទា​រក​។​

សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន ​សែន​​បាន​​ឲ្យ​​ដឹង​​ទៀត​ថា​​ការ​​គាំ​ពារ​​សុខភា​ព​​មាតា​​ទារក​​និ​ង​​កុមារ​​ជា​​កាត​ព្វ​កិច្ច​​និង​​ការ​ងារ​​ទទួលខុ​សត្រូ​វ​​របស់​​យើង​ទាំង​អស់​គ្នា។​បទ​ពិសោ​ធ​ន៍​​និង​​ភស្តុ​តាង​​ជាក់​លាក់​​ជា​ច្រើន​​បា​ន​បង្ហាញ​​ថា​​ការ​ស្លាប់​​រ​បស់​​ស្ត្រី​​ជា​​មាតា​​ក្នុ​ង​ពេល​​មា​​នគ​​ភ៍​​ពេល​​សំ​រាល​កូន​​និង​​ក្រោយ​ពេល​​សំ​រាល​កូន​​អាច​​ទប់​ស្កាត់​បាន​​ប្រ​សិនបើ​​ស្ត្រី​​ទទួលបា​ន​​ចំ​ណេះដឹ​ង​​ទទួល​បាន​​ការ​អប់​រំ​​ពិ​និត្យ​​សុខភា​ព​​ជា​ប្រ​ចាំ​​និង​​សេ​វា​កម្ម​​ដែល​​ផ្តល់​​ដោយ​​ឆ្មប​​ជំ​នាញ​​នៅ​​នឹង​​មូលដ្ឋាន​​សុខាភិ​បាល​​ដែ​លមា​ន​​ឧប​ករណ៍​​​សម្ភារៈ​​បរិក្ខា​​ចាំ​បាច់​​គ្រប់​គ្រាន់។​ការ​​ទ​ប់​​ស្តា​​ត់​​មិន​​ឲ្យ​​ឆ្លង​​មេ​រោគ​​មុន​ពេល​​ស្ត្រី​​មា​​​ន​គ​ភ៍​​ដូច​​ចា​​មេ​រោគ​​នៃ​​ជំងឺ​ឆ្លង​​នានា​​រួម​មាន​​មេរោ​គ​​អេ​ដស៍​​គ្រុ​ន​ចាញ់​​និង​​របេង​​នឹង​​ជួយ​​ដល់​​ការ​រស់​រាន​​របស់​​ស្ត្រី​​និ​ង​​ទា​រក​​ផង​ដែរ។​កា​រ​ទទួល​បាន​​នូវ​​សេ​វា​​ពន្យា​​កំណើត​​តាម​​រំ​រូ​​​វ​​ការ​​ដើ​ម្បី​​ឲ្យ​​ស្ត្រី​​អាចមា​ន​​កូន​​តាម​​ប្រា​ថ្នា​​ក៏​​អា​ច​​កាត់​បន្ថយ​​ការ​ស្លាប់​​របស់​​មា​តា​​ថែម​ទៀត។​

ការ​សិក្សា​​បាន​បញ្ជាក់​​បន្ថែម​ថា​​កា​រអ​នុវ​ត្ត​​ការ​អន្ត​រាគម​ន៍​​ខាង​លើ​​រួម​គ្នា​​នឹង​​អាចជួ​យ​​កាត់​​អត្រា​​មរណភា​​ព​​មា​តា​​បាន​៥០​ភាគ​រយ​​ពី​​ស្ថាន​ភាព​​បច្ចុ​ប្បន្ន​។​នៅ​​កម្ពុ​ជា​​​ការ​​ស្លា​ប់​​របស់​​ស្ត្រី​​ជា​​មាតា​​បាន​​ថ​យ​ចុះ​​ជា​​លំ​ដាប់​​ក្នុង​​រ​យៈ​បេ​ល​១០​ឆ្នាំក​ន្ល​ង​មក​។​

សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុន ​សែន​​បាន​​បន្ថែមថា​«នេះ​​ជា​​មោទន​ភាព​​របស់​​ជាតិ​​យើង​​ប៉ុន្តែ​​យើងទាំ​ងអស់​គ្នា​​នៅមា​ន​កា​រងារ​​ដែល​​ត្រូវ​​ប​ន្ត​ធ្វើ​​សំរាប់​​សុខ​ភាព​​ស្ត្រី​​គ្រ​ប់រូ​ប​​ជាពិ​សេស​​ស្ត្រី​​វ័យ​ក្មេង​​ដែល​​ចាក​​ចេញពីផ្ទះ​​ទៅ​ធ្វើ​​ការ​ងារ​ផ្សេងៗ​នី​​​ទីក្រុង​​និង​​​ខេត្ត​​ដ៏​ទៃ​ ស្ត្រី​​ជន​ជាតិ​ភាគ​តិច​​និង​​ពិ​ការ»​។​

សា​​លិខិត​​បាន​លើក​ឡើង​​ទៀតថា​​សំរាប់​​សុខ​ភាព​​របស់​​ទារក​​និង​​កុមារ​​អន្តរា​​គមន៍​សំ​ខាន់ៗគួ​រតែ​​ផ្តើម​ធ្វើ​​ពី​​ពេល​ដែល​​មាតា​​ចាប់​​មាន​​គ​​ភ៍​​ដល់​​កុ​មារ​​អាយុ​​ក្រោម​២​ឆ្នាំ​​និង​​បន្ត​​រ​ហូតដ​ល់​កុ​មារ​​បាន​​ចូលរៀ​ន។កា​រផ្តល់​​អន្ត​រាគម​ន៍​​ចាំ​បា​ច់​​និង​​កា​រប​រិ​ភោគ​​អាហារ​​ដែ​​លា​​មន​​សារធាតុ​ចិ​ញ្ចឹម​​គ្រ​ប់គ្រាន់​​ពេល​​មា​​នគ​​ភ៍​​នឹង​​ជួយ​​ឲ្យ​​ទា​រ​​ក្នុង​​ផ្ទៃ​​លូតលា​ស់​​បានល្អ​​ទាំង​​ការ​វិវត្តន៍​​រីក​ចំ​រើន​​នៃ​​ខួរ​ក្បាល​​ទាំង​​ការ​រីក​​ចំ​រៀន​​នៃ​​រាង​កាយ។​កា​រ​ផ្តល់​​នូវ​​កា​រ​​គាំ​ពារ​​ក្នុង​ពេល​​​សំ​រាល​​និ​ង​​ក្រោយ​ពេល​​សំ​រាល​​និ​ង​​រហូត​ដល់​​កុ​មារ​​មាន​​អាយុ​២​ឆ្នាំ​​នឹ​ង​ជួយ​​ប​​ញ្ជ្រៀ​​ស​​នូវ​​កង្វះ​​អា​ហា​​រូ​​ប​ត​ម្ភ​​ការ​ទប់​ស្កាត់​​នូវ​​ជំ​ងឺ​ឆ្លង​​តាម​រយៈ​​ការ​ផ្តល់​​ថ្នាំ​​បង្ការ​​ពេញលេ​ញ​​និង​​អាច​​កាត់​បន្ថ​យ​​នូវ​​ការ​ស្លាប់​​របស់​​កុមា​រ​ដោយ​​ការ​ចូលរួ​ម​​របស់​​ស្ត្រី​​ខ្លួន​ឯង​​មាន​​សារៈសំ​ខាន់​​ជា​​គន្លឹះ។​

​នៅ​ក្នុង​​សា​​លិខិត​​នោះ​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន ​រ៉ានី ​ហ៊ុន សែ​ន​បា​ន​​អំ​ពាវនា​វ​​ដល់​​ស្ត្រី​​មា​ន​​គ​​ភ៍​​ទាំង​ឡាយ​​ត្រូវ​តែ​បោះ​បង់​ចោល​​នូវ​​ការ​​ខ្មាស​អៀន​​ត្រូវ​ធ្វើ​​ការ​ពិគ្រោះ​​យោប​ល់​​ជាមួ​យ​​គ្រូ​ពេទ្យ​​ជំ​នាញ​​នៅ​​មណ្ឌល​​សុខ​ភាព​​និ​ង​​មន្ទី​រពេ​ទ្យ​បង្អែក​​នៅ​ពេល​​ដឹងថា​​មា​​ន​គ​​ភ៍​​និង​​ត្រូវ​​ពិ​និត្យ​​សុខភា​ព​​ឲ្យ​​បា​ន​៤ដ​ង​​មុន​ពេល​​សំ​រាល​។សូ​ម​​ធ្វើតេ​ស្ត​​ឈាម​​ដើម្បី​​ឲ្យ​​ដឹង​​ពី​​ស្ថាន​ភាព​​សុខភា​ព​​ជា​ពិ​​សេស​​មេ​រោគ​​អេ​ដស៍​​ដើម្បី​​ទប់​ស្កាត់​​កា​រ​ចំ​លង​​ពី​​​មា​តា​​ទៅ​​ទារ​ក​​ចំ​​ពោះ​​ស្ត្រី​​រស់​នៅ​​ជា​មួយ​​មេ​រោគ​​អេ​ដស៍​​សូម​​ទៅ​​ទទួល​​សេ​វា​​បង្ការ​​ព្យា​បាល​​ថែ​ទាំ​​និង​​គាំ​ទ្រ​​នៅ​​មណ្ឌល​​សុខ​ភាព​​មន្ទី​រពេទ្យ​​ឲ្យ​​បាន​​ទាន់​ពេល​វេលា។​លេប​ថ្នាំ​​ជា​តិ​​ដែក​​តា​ម​​ការ​ផ្តល់​​ដោយ​​ឆ្ម​ប​​ជំ​នាញ​​កុំ​​ជក់​បារី​​ឬ​​ប្រើប្រាស់​​ថ្នាំជ​ក់​​កុំ​​ពិសា​រ​​ស្រា​​ឬ​​គ្រឿង​​ស្រ​វឹង​​កុំ​​ប្រើ​ប្រាស់​​ថ្នាំ​ពេទ្យ​​គ្មាន​​វេជ្ជប​ញ្ជា​​ត្រូវ​​បរិ​ភោគ​​ឲ្យ​​បាន​​គ្រ​ប់​ក្រាន់​​ច្រើ​ន​ដង​​ក្នុង​១​ថ្ងៃ។ត្រូវ​​ទៅ​​សំ​រាល​កូន​​នៅ​​មន្ទី​រ​ពេទ្យ​​មណ្ឌល​​សុខ​ភាព​​ដោយ​​ឆ្មប​​ដែល​មាន​​ការ​បណ្តុះប​ណ្តាល​​​ត្រឹ​ម​ត្រូវ។​

ក្រៅ​ពីនេះ​​សម្តេ​ច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុ​ន ​រ៉ានី​ ហ៊ុន ​សែន​​បានលើក​ឡើង​​នៅ​ក្នុង​​សា​​លិខិ​ត​​ណែ​នាំ​​ឲ្យ​​ស្ត្រី​​ជា​​មាតា​​និ​ង​​អ្ន​ក​​ថែទាំ​​ទា​រក​​ទាំ​ងអ​ស់​​ត្រូវ​​​ពិ​និត្យ​​សុខ​ភាព​​ពេល​​សំ​រាល​​និ​ង​​នាំ​​កូន​​ទៅ​​ចាក់​​ថ្នាំ​​បង្ការ​​តាម​​កា​រ​ណែ​នាំ​​របស់​​គ្រូ​ពេទ្យ​​ឲ្យ​បាន​ទៀត​​ទាត់។​ត្រូវ​​ធ្វើ​ការ​​បំ​បៅកូ​ន​​ដោយ​​ទឹ​ក​ដោះ​​ម្តាយ​​​តែ​មួយ​គត់​​ចា​​​ប៉​​ពី​​ពេ​ល​ដែល​​ទា​រក​​ប្រ​សូត​​ភ្លាម​​រហូតដ​ល់​​តារ​​ក​មាន​​អា​យុ៦​ខែ។​ត្រូ​វ​​ចិ​ញ្ចឹម​​ទា​រក​​ដោយ​​ផ្តល់​​អាហា​រ​​បន្ថែម​​គ្រ​ប់មុខ​​គ្រ​ប់​​ជីវ​ជាតិ​(ប​ប​រ​​ខាប់​​គ្រប់​គ្រឿង)​ចាប់​ពី​​ទារ​ក​​មា​ន​​អា​យុ៦​ខែ​​ឡើងទៅ​​និ​ង​​ត្រូវ​​បង្កា​​ជំ​ងឺ​​រលាក​​ផ្លូវ​ដង្ហើម​​និង​​ជំ​ងឺ​​រាក​រូស​​ត្រូវ​យក​​ទា​​រ​ក​​ទៅ​​មន្ទីរ​ពេទ្យ​​ភ្លាម​​​នៅ​ពេល​​ឃើញ​​សញ្ញា​​គ្រោះ​ថ្នាក់​​នៃ​​ជំងឺ​​នោះ។​

សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុន ​សែន​​មាន​​ជំ​នឿ​​យ៉ាង​​មុត​មាំ​​ថា​​ក្រោម​​កា​រ​ដឹក​នាំ​​ដ៏​​ឈ្លាស​វៃ​​របស់​​សម្តេច​​ត​​អគ្គម​ហា​សេនា​បតី​​តេ​​ជោ​​ហ៊ុនសែ​ន​​រាជរ​ដ្ឋា​ភិបា​ល​​កម្ពុជា​​នឹង​​បន្ត​​ផ្ត​ល់​​លទ្ធ​ភាព​​និ​ង​ជំ​រុញ​​ការ​ងារ​​ក្នុ​ង​​វិ​ស័យ​​សុខា​ភិបា​ល​​ឲ្យ​​អនុ​វត្ត​​អន្ត​រាគ​មន៍​​គន្លឹះ​​ផ្នែក​​សុខ​ភាព​​មាតា​​ទារក​ ​និង​​កុមារ​​សុខ​ភាព​​បន្ត​​ពូជ​​ពន្យា​​កំ​ណើត​​ការ​ផ្តល់​​ថ្នាំ​​បង្កា​រ​​អា​ហារូ​ប​ត្ថម្ភ​​និង​​កា​រ​ព្យាបា​ល​​ជំ​ងឺ​​ទារ​ក​​និង​​កុមា​រតូ​ចៗ​ឲ្យ​​បាន​​កាន់​តែ​​ប្រ​សើរ​ឡើង​​ដើ​ម្បី​​ជា​​ឧ​ត្ត​​​ម​ប្រ​យោ​ជន៍​​របស់​​ស្ត្រី​​ទារក​​និង​​កុមារ​​កម្ពុជា​​ទាំង​អស់។​

សម្តេច​​ក៏បា​ន​ថ្លែង​​អំ​ណ​​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​​ចំ​ពោះ​​រាជ​រដ្ឋា​ភិបាល​​ក្រ​សួងសុ​ខាភិ​បាល​​មន្ត្រី​​ជំនា​ញ​​ស្ថា​ប័ន​​ពាក់​ព័ន្ធ​​ទាំង​អស់​​ម្ខា​ស់​​ជំ​នួយ​​អាជ្ញា​ធរ​​ដែន​ដី​​និង​​អា​ជ្ញា​​ធរ​មាន​​សមត្ថ​កិច្ច​​ទាំងអ​ស់​​ដែល​​បាន​​ជួយ​​លើក​ស្ទួយ​​ការ​ងារ​​សុខ​​ផា​ព​​មារ​​ទារក​​និង​​កុមារ​​នៅ​​កម្ពុជា​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative