​បើក​កម្ម​វិធី​ប្រ​កួត​ប្រ​ជែង​ប្រ​កប​ពាក្យ​ភាសា​អង់គ្លេស​ជា​លើ​ក​ដំ​បូង​សម្រាប់​សិស្ស​សា​លា ​បឋម​សិក្សា​

សិស្សា​នុ​សិស្ស​សា​លា​បឋម​សិក្សា​ចំនួន​9​ មក​ពី​ស្រុក​ពោធិ៍​រៀង ​និង​ស្រុក​ពា​រាំង ​ខេត្ត​ព្រៃ​វែង​បាន​ចូល​រួម​ប្រកួត​ប្រ​ជែងប្រ​កប​ពាក្យ​ភាសា​អង់​គ្លេស​ដែល​កម្ម​វិធី​នេះ​រៀ​ប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល។​

sលោក​ Ja​m​e​s​ ​M​a​ នា​យក​ផ្នែក​ទំ​នាក់​ទំ​នង​បុគ្គ​លិក​ និង​ការ​ងារ​សង្គម​ណា​ហ្គា​វើល​​មា​ន​ប្រ​សាស​ន៍​ថា ​“​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​តែង​តែ​យក​ចិត្ដ​ទុក​ដាក់​អំពី​ការ​អភិ​វឌ្ឍន៍​ធន​ធា​ន​មនុស្ស​នៅ​ក​ម្ពុជា​។ ​យើង​បាន​កត់​សម្គាល់​ឃើញ​ថា​មាន​តម្រូវ​ការ​មួយ​ដើ​ម្បី​ផ្តល់​ឱ​កាស​ និង​ពង្រឹង​ស្តង់​ដារ​ភា​សា​អង់​គ្លេស​ក្នុង​ចំ​ណោម​កុ​មារ​នៅ​តាម​ខេត្ត​។​ ក្នុង​បរិ​បទ​ទាំង​នេះ​ហើ​យ ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​ផ្តួច​ផ្តើម​បង្កើត​កម្ម​វិធី​ការ​ប្រ​កួត​ប្រ​ជែង​ប្រ​កប​ពាក្យ​ភា​សាអ​ង់​គ្លេស​ឡើង”​។​

លោក​បានប​ន្ថែ​មទៀត​ថា ​“​សិស្ស​ចំនួ​ន​ 88​0​នាក់ ​មក​ពីសា​លា​បឋម​សិក្សា​ចំនួន​9 ​នឹង​ចូលរួ​ម​ក្នុង​កម្ម​វិធី​ការ​ប្រ​កួត​ប្រ​ជែង​ប្រ​ក​ប​ពាក្យ​ភាសា​អង់​គ្លេស។​ នៅ​ក្នុង​កម្ម​វិធីនេះ​ យើង​បាន​ផ្តល់​ពាក្យ​ភា​សាអ​ង់គ្លេស​ចំនួន​៣០០​ពាក្យ​ ដល់សិ​ស្ស​សម្រាប់​ការ​ប្រ​កួត​ប្រ​ជែង​នេះ។​ យើង​ជឿ​ជាក់​ថាក​ម្ម​វិធី​នេះនឹ​ង​បង្កើន​ពាក្យ​វា​ក្យ​សព្ទ​រប​ស់​ពួក​គេ ​ហើយ​និង​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​រៀន​ភាសា​អ​ង់​គ្លេស។ ​សិស្ស​ទាំង​អស់​មាន​រ​យៈពេ​​លមួ​យខែ​ដើម្បី​ទន្ទេញចាំ​ពា​ក្យ​ទាំង​នោះ។​ សម្រាប់​អ្ន​ក​ឈ្នះ ​រង្វាន់​ជា​សាច់​ប្រាក់​កំ​ពុ​ង​តែ​រង់​ចាំ​ពួក​គេ។​ នេះ​គឺ​ជាគ​ម្រោង​សា​កល្បង​មួយ ​ប្រ​សិន​បើ​ទទួល​បាន​ជោគ​ជ័យ​ យើង​នឹង​ពង្រីក​កម្ម​វិធី​នេះទៅ​ខេត្ត​ផ្សេង​ទៀត”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative