កម្ពុជា​សម្រេច​ជោគ​ជ័យ​លើ​គោល​ដៅ​អភិ​វឌ្ឈន៍​សហ​សវត្សរ៍​ទី​៤​និង​ទី​៥​ក្នុង​ការ​​កាត់​បន្ថយ​អត្រា​ស្លាប់​រ​បស់​មាតា​ និង​កុមារ​

ប្រទេស​កម្ពុជា​បាន​ទទួល​ជោគ​ជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ក្នុង​ការ​កាត់​​បន្ថយ​អត្រា​ស្លាប់​របស់​មាតា ​ទារ​ក​ និង​កុមារ​​ និង​នូវ​សូច​នាករ​សុខ​ភាព​ផ្សេងៗ​ទៀត ដែ​ល​បាន​ធ្វើ​ឲ្យ​ប្រ​ទេស​នេះ ​សម្រេច​បាន​ជោគ​ជ័យ​នៃគោ​ល​ដៅអ​ភិ​វឌ្ឈន៍​ សហ​សវត្ស​រ៍​មុន​កាល​កំ​ណត់​។

IMG_1579dcលោកស្រី​សាស្រ្តា​ចារ្យ​ទុង ​រដ្ឋា​វី​នា​យក​មជ្ឈម​ណ្ឌល​គាំ​ពារ​មា​តា និ​ង​ទា​រក​​បាន​មាន​ប្រ​សា​សន៍​ ក្នុង​ពិធី​បើក​ទិវា​ជាតិ​សុខ​ភាព​មាតា ​ទា​រក​និង​កុ​មារ​​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ កុម្ភៈ​នេះ​ថា ​ប្រ​ទេស​កម្ពុជា​ក្នុង​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ​បាន​ឆ្លង​កាត់​នូវ​ដំ​ណាក់​កាល ​ដ៏​លំ​បាក​លំ​បិន​ច្រើន​ឥត​គណ​នា ទ​ម្រាំ​បាន​ឈាន​មក​​ដល់​ស្ថាន​ភាព​ដ៏​ប្រ​សើរ​ដូច​ពេល​សព្វ​ថ្ងៃ​នេះ។​ ​ដើម្បី​ឆ្លើយ​តប​នឹង​កង្វល់​ដ៏​ធំ​ធេង​​នេះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​ដោយ​​មាន​យុទ្ឋ​សាស្រ្ត​ជាតិ​ត្រឹម​ត្រូវ​ជា​មា​គ៌ា​ប​ង្ហាញ​ផ្លូវ​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​យក​​វិ​ស័យ​សុខា​ភិ​បាល​ជា​វិ​ស័យ​អា​ទិ​ភាព​ បង្ក​បរិ​យា​កា​ស​អំ​ណោយ​ផល​ ដោយ​បង្កើន​​នូវ​ធន​ធាន​មនុស្ស​ក្នុង​វិ​ស័យ​នេះ ​ពិ​សេស​បង្កើន​ចំ​នួន​ឆ្មប​ គ្រូ​ពេទ្យ​ជំ​នាញ ​ផ្តល់​លទ្ឋ​ភាព​ក្នុង​​ការ​ទទួល​បាន​នូវ​សេ​វា​សុ​ខា​ភិ​បាល​ ក្នុង​ស្ថា​ន​ភាព​ដ៏​លំ​បាក​នេះ។​

លោក​ស្រី​បន្ត​ថា ​“​ថ្ងៃ​នេះ​យើ​ង​ទាំង​អស់​គ្នា​ប្រា​រព​ពិ​ធី​អប​អរ​សាទរ​ ទិវា​ជា​​តិ​២១​កុម្ភៈ​ឆ្នាំ​២០​១៥ ​ដើម្បី​អប​អរ​សាទ​រ​សមិទ្ឋិ​ផល​សុ​ខាភិ​បាល​ផង ​ដើម្បី​បង្កើ​​ន​​បន្តកា​រ​ខិត​ខំ​ប្រឹង​ប្រែង​ ដើ​ម្បី​សម្រេច​បាន​ជោគ​ជ័យ​ថ្មីៗ​ថែម​ទៀត​ផង”។​

​យោង​តាម​លទ្ឋ​ផល​អង្កេត​ថ្នាក់​ជាតិ ​បឋម​របស់​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រ​សួ​ង​ផែន​ការ ​ដែល​ធ្វើ​ជា​មួយ​ប្រ​ជា​ព​ល​រដ្ឋ​ចំនួន​១៦,​៣៥​៦​គ្រួ​សារ​ នៅ​ទូ​ទាំង​ប្រ​​ទេស​បាន​ចេញ​កា​ល​ពី​ពេល​ថ្មីៗ​នេះ​បា​ន​​បង្ហាញ​ថា​ អត្រា​មរណៈ​រ​បស់​មាតា​បាន​ថយ​ចុះពី​២០​៦​នៅ​ឆ្នាំ​២០​១០​ មក​នៅ​ត្រឹម​១៧០​នាក់​នៅ​ឆ្នាំ​២០​១៤​ក្នុង​ចំ​ណោម​១០​ម៉ឺន​កំ​ណើត​រស់​។​អត្រា​មរណៈ​របស់​ទារក​ទើប​នឹង​កើត​ បាន​កាត់​បន្ថយ​ពី​២៨​នាក់​ក្នុង​ឆ្នាំ​២០​០៥​ មក​នៅ​ត្រឹ​ម​២៧​នាក់​នៅ​ឆ្នាំ​២០​១០​ និង​ធ្លា​ក់​ចុះ​ម​​ក​នៅ​ត្រឹម​១៨​នាក់​ក្នុ​ង​​ឆ្នាំ​២០​១៤​ក្នុង​ចំ​ណោម​១០០​០កំ​ណើត​រស់។​ អត្រា​មរណៈរ​បស់​កុ​មារ​អាយុ​ក្រោម​១​ឆ្នាំ​បាន​កាត់​បន្ថយ​ពី​៦៥​នាក់​នៅ​ឆ្នាំ​២០​០៥​ ម​ក​នៅ​ត្រឹ​​ម​៤៥​នា​ក់​នៅ​ឆ្នាំ​២០​១០​ និង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​២៨​នាក់​ក្នុង​ចំ​ណោម​១០០​០​កំ​ណើត​រស់​។

​លទ្ឋ​ផល​អង្កេត​ដដែល​បាន​រក​ឃើញ​ផ​​ង​ដែរ​ថា ​អត្រា​មរណៈ​របស់​កុមារ​ អាយុ​ក្រោម​៥​ឆ្នាំ​បាន​ធ្លាក់​ចុះពី​៨៣​នាក់​នៅ​ឆ្នាំ​២០​០៥​ មក​នៅ​ត្រឹម​៤៥​នាក់​នៅ​ឆ្នាំ​​២​០​១០ ​និង​ធ្លាក់​ចុះ​មក​នៅ​ត្រឹ​ម​៣៥​នាក់​នៅ​ឆ្នាំ​២០​១៤​ ក្នុង​ចំ​ណោម​១០​០០​កំ​ណើ​​ត​រស់​។​អត្រា​នៃ​ការ​មាន​កូនស​រុប​ក្នុង​ស្រ្តី​ម្នាក់​ បាន​ថយ​ចុះ​ពី​៣.៤​នៅ​ឆ្នាំ​២០​០៥​ មក​នៅ​ត្រឹម​៣.០​នៅ​ឆ្នាំ​២០​១០ ​និង​ធ្លាក់​មក​ដល់​២.៧​នៅ​ឆ្នាំ​២០​១៤​នេះ។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​ទ្បើង​អាន​សារ​លិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ប៊ុន ​រ៉ានី​ ហ៊ុន​សែន​ ប្រ​ធាន​កាក​បាត​ក្រ​ហ​​ម​កម្ពុជា​ ឥស្ស​រជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែន​ការ​សកម្ម​ភាព​រួម ​អគ្គ​លេ​ខា​ធិ​ការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ​ដើ​ម្បី​សុខ​ភាព​ស្រ្តី​និង​កុមា​រ ​និង​ជា​ឥស្ស​រជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិ​កា​ភាព​ជា​អ្នក​ដឹក​នាំ​តំបន់​អាស៊ី ​ប៉ា​ស៊ី​ហ្វិក​ចំ​ពោះកា​រ​ឆ្លើយ​តប​មេ​រោគ​អេ​ដស៍​ជំងឺ​អេ​ដស៍​នៅ​កម្ពុជា​ និង​បាន​បន្ត​មាន​ប្រ​សា​សន៍​ថា ​ភាព​ជោគ​ជ័យ​នៃ​ការ​កាត់​​បន្ថយ​អត្រា​ស្លាប់​រប​ស់​មាតា​ ទារ​ក​និង​កុមារ​និង​ការ​សម្រេច​ជោគ​ជ័យ​លើ​សូច​នា​ករ​ក្នុង​វិ​ស័យ​សុ​ខា​ភិ​បាល​ផ្សេងៗ​ទៀ​ត ​គឺ​បង្ហាញ​ពី​ភាព​ដឹក​នាំ​របស់​សម្តេច​តេ​ជោ​​ហ៊ុន​ សែ​ន​នាយ​ករដ្ឋ​មន្រ្តី​កម្ពុជា ​ដែល​លោក​បាន​ចាត់​ទុក​វិ​ស័យ​សុ​ខា​ភិ​បាល​ជា​វិស័​យ​អាទិ​ភាព ​និង​ការ​ធ្វើ​ជា​គំរូ​របស់​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ប៊ុន ​រ៉ានី ​ហ៊ុន​សែន​​ដែល​លោក​តែង​ចុះអ​ប់​រំ​ដល់​ប្រ​ជា​ពល​រដ្ឋ​ ទាក់ទង​នឹង​បញ្ហា​សុខ​ភាព​នៅ​ទូ​ទាំង​ប្រ​​ទេ​ស​។ភា​ព​ជោគ​ជ័យ​នេះ ​ក៏​មាន​ការ​ចូល​រួម​ចំ​ណែក​ពី​មន្រ្តី​សុខា​ភិបាល​និង​ដៃ​គូ​អភិ​វឌ្ឈន៍​នា​នា​ផង​ដែរ​។​

លោក​បន្ត​ថា ​“​លទ្ឋ​ផល​នេះ​មិ​ន​មែន​ធ្វើ​ទ្បើង​ដោយ​ស្ថា​ប័ន​ជំ​នាញ​របស់​រដ្ឋា​ភិ​បាល​តែ​ម្នា​ក់​ឯង​នោះទេ​ តែ​វា​ជា​ការ​អង្កេត​ដែល​មាន​លក្ខណៈ​វិ​ទ្យា​សាស្រ្ត​និង​​មា​ន​កា​រ​ចូល​រួម​ពី​ដៃ​គូអ​ភិ​វឌ្ឈន៍​នានា​ដូច​ជាអ​ង្គ​ការ​ U​S​AI​D​,​ A​u​s​AI​D​S​, ​U​NF​P​A​,​ U​N​​IC​E​F,​ ​JI​C​A,​ ​KO​I​C​A,​និ​ង​អង្គ​​ការ​ ​W​HO​”​។​

IMG_1577zxdទោះ​ជា​យ៉ាង​ណា​លោ​ក​រដ្ឋ​មន្រ្តី​ ក៏​បាន​លើក​ទ្បើ​ង​ពី​ប​ញ្ហា​លំ​បាក​ ដែល​ត្រូវប្រ​ឈម​មុខ​នា​ពេល​ខាង​មុខ​ផង​ដែរ​ ដោយ​លោក​បាន​មាន​ប្រ​សា​សន៍​ថា ​ការ​សម្រេច​បាន​នូវ​គោល​ដៅ១​០០​ភាគ​រយ ​វា​ជា​ការ​ងារ​លំ​បាក​ ដែល​ទាម​ទា​​រ​ឲ្យ​យើង​បង្កើន​ចំ​ណេះ​ដឹង​ដល់​ឆ្មប ​ពង្រឹង​ក្រម​សីល​ធ៌ម​របស់​មន្រ្តី​សុ​ខា​ភិ​បាល​ជា​​បន្ត​ទៀត ​ដើ​ម្បី​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​មាន​ទំ​នុក​ចិត្ត​លើ​គ្រូ​ពេទ្យ​របស់​យើង​ បង្កើ​​ន​​ការ​ផ្តល់​ថ្នាំ​បង្ការ​ ពិ​សេស​ត្រូវ​ទំ​លាក់​សេ​វា​សុខា​ភិ​បាល​ឲ្យ​ដល់​មូល​ដ្ឋាន​ និ​ង​ទំ​លា​​ក់​គ្រូ​ពេទ្យ​ចុះ​ធ្វើ​ការ​ងារ​តាម​មូល​ដ្ឋាន​ និង​អប់​រំ​ប្រ​ជា​ជន​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​​តែ​ប្រ​សើរ​ទ្បើ​ង​លើ​ការ​ថែ​រ​ទាំ​សុ​ខ​ភាព ​និង​ត្រូវ​មក​ពេទ្យ​នៅ​ពេ​ល​ឈឺ​បើ​ទោះ​ជា​គ្មាន​ប្រាក់ ​ព្រោះ​រាជ​រដ្ឋា​ភិ​បាល​បាន​ពង្រីក​មូល​និធិ​សម​ធ៌ម​ ឲ្យ​បាន​ទូ​ទាំ​ង​ប្រ​ទេស​​នៅ​ដំ​ណាច់​ឆ្នាំ​នេះ។​

លោក​អ៊ី​ហ្សា​គី​ ហ៊ីរ៉ូ​ស៊ី(​IZ​A​​K​I​ ​HI​R​O​S​H​I)​ប្រ​ធាន​ទី​ភ្នាក់​ងារ​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរ​ជាតិ​ប្រ​ទេស​ជប៉ុន​ប្រ​ចាំក​ម្ពុជា​(J​I​C​A)​​បាន​មាន​ប្រ​សា​សន៍​ថា ​“​J​I​CA​ ​បាន​ចូល​រួ​ម​ចំ​ណែក​ក្នុ​ង​ការ​ងារ​នេះ ​អស់​រយៈពេ​ល​ជា​ច្រើន​ឆ្នាំ​ជា​មួ​យ​ក្រ​សួង​សុខា​ភិ​បាល​ ហើយ​ខ្ញុំ​មាន​ក្តី​រីក​រាយ​ណាស់ ​ដែល​ប្រ​ទេស​កម្ពុជា​សម្រេច​បាន​នូវស​មិទ្ឋិ​ផល​ដ៏​ធំ​ធេង​នេះ”​។លោ​ក​បន្ត​ថា ​“​JI​C​A​នឹង​នៅតែ​បន្ត​ជួយ​និង​ចូល​រួម​ចំ​ណែក​ដល់​ការ​ងារ​​នេះ​ ដើ​ម្បី​ឲ្យ​លទ្ឋ​ផល​ទទួល​បាន​កាន់​តែមា​ន​ភាព​ប្រ​សើរ​ជាង​នេះ​ប​ន្ត​ទៀត”​។​

លោក​វេជ្ជ​បណ្ឌិ​ត​ដុង​ អ៊ី​ល​អាញ់​ប្រ​ធាន​អង្គ​ការ​សុខ​ភាព​ពិភ​ព​លោក​បាន​សម្តេ​អកា​រ​កោត​សរ​សើរ​ និង​ភ្ញាក់​ផ្អើល​ចំ​ពោះ​កា​រ​សម្រេច​បាន​ដោយ​ជោគ​ជ័យ​យ៉ាង​​ត្រ​ចះ​ត្រ​ចង់​របស់​ប្រ​ទេស​កម្ពុជា ​ចំ​ពោះ​កា​​រ​កាត់​បន្ថយ​អត្រា​មរណៈ​ភាព​មា​តា​ ទារក​ និង​កុមារ​ ខណៈ​ប្រ​ទេស​ផ្សេងៗ​ទៀត បា​ន​ធ្វើ​ការ​ងារ​នេះយ៉ា​ង​យឺត​យ៉ាវ​ ប៉ុន្តែ​កម្ពុជា​បា​ន​សម្រេ​ច​បាន​នូវ​គោល​ដៅ ​អភិ​វឌ្ឈន៍​សហ​ស​វត្សរ៍​ទី៤​ និង​ទី៥​មុន​​កាល​កំណត់​។

​លោក​បន្តថា​ “​ខ្ញុំ​សូមអ​បអ​រសាទ​រ​ចំ​ពោះ​ក្រ​សួងសុ​ខា​ភិ​បាល​ ដែល​បាន​កែ​លម្អ​ប្រព័ន្ឋ​សុខា​ភិ​បាល ​ទាក់​ទង​នឹង​បញ្ហា​សុខ​ភាព​មាតា ​ទារ​ក​និង​កុមារ ​ដែល​តាម​ពិត​ខ្ញុំ​ពិត​ជា​មាន​សេច​ក្តី​រំ​ភើប​ ដោយ​ឃើញល​ទ្ឋ​ផល​ឆ្នាំ​២​០​១៤​នេះ”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative