មន្ត្រី​​សា​ខា​​កាំ​កុង​ត្រូល​​ខេត្ត​​ព្រះ​សី​ហនុ​​ ចុះ​​ត្រួត​ពិនិត្យ​​គុណភា​ព​​ទំ​និញ​​ម្ហូប​អា​ហារ​​នៅ​​តាម​​ទី​ផ្សារ​​ក្នុង​​ឧកា​ស​​ បុណ្យ​ចូល​ឆ្នាំ​​ចិន​

ក្នុង​​ឧ​កាស​​បុណ្យ​ចូល​ឆ្នាំ​​ចិន​-​វៀតណា​​ម ​​ ​នេះ​​មន្ត្រី​​កាំ​កុង​ត្រូល​​ខេត្ត​​ព្រះ​សី​ហនុ បា​ន​​ចុះ​​ធ្វើ​ការ​​ពិ​និត្យ​​គុណ​ភាព​​ម្ហូប​អា​ហា​រ​​ ជា​ពិ​សេស​​គឺ​​ទំ​និញ​​វេច​​ខ្ចប់​​រួច​​ដែល​​បង​ប្អូន​​អាជី​វ​ករ​​កំ​ពង់​​ធ្វើ​​ចរា​ចរណ៍​​ ដាក់​​តាំង​​លក់ដូ​រ​​ក្នុង​​ផ្សារ​​ទំ​​បន់​​រលក ​​ស្ថិត​​នៅ​​ក្នុង​​សង្កាត់​​លេខ​​១​ ​និ​ង​​តាម​​ទី​ផ្សារ​​នា​នា​​មួយ​​ចំ​នួន​​ទៀត​​ក្នុង​​ក្រុង/​ខេត្ត​​ព្រះ​សី​ហនុ ​។​​

a3dមន្ត្រី​ ​សា​ខា​​កាំ​កុង​ត្រូល​​មាន​​ប្រ​សា​សន៍​​ប្រា​ប់​​ឲ្យ​​ដឹ​ង​​ថា​​ កា​​ចុះ​​ពិ​និត្យ​​នេះ​​គឺ​​ផ្ដោ​ត​​ជា​​សំ​ខាន់​​ទៅ​​លើ​​ការ​​គុណ​ភា​ព​​ផលិត​ផល​​ម្ហូប​អា​ហារ​ ​ចំរុះ​​ដូច​ជា​​ អា​ហារ​​សមុទ្រ​ មិគ ​បង្គា ​ក្តាម​​ផ្លា​​សេ​​រូ​ម​​ និង​​គ្រឿង​​កំ​ប៉ុង ​ផលិត​ផល​​ច្រក​​ដប​ ផលិត​ផល​​វេច​​ខ្ចប់​​ក្នុង​​ថង់​​ប្លា​ស្ទិក​​ និង​​រក​មើល​​ពី​​កា​រ​​វេ​លា​​កំ​ណត់​​ថ្ងៃ​​ប្រើ​ប្រាស់​ ​រួម​​នឹង​​ផលិត​ផល​​ផ្សេងៗ ​​ជា​ពិ​សេស​​គឺ​​ទំ​និញ​​វេច​​ខ្ចប់​​រួច​​ ដែល​​អាជី​វ​ករ​​ទូទៅ​​ដាក់​​លក់​​នៅ​​លើ​​ទី​ផ្សារ​​ជៀស​វា​ង​​មាន​ការ​​ដាក់​​តាំង​​បន្លំ​​នៅ ​​ផលិត​ផល​​ខូច​គុ​ណ​ភា​ព​​ និង​​ទប់​ស្កាត់​​ការ​​ចរា​ចរណ៍​​ទំ​និញ​​ម្ហូប​អា​ហារ​​មិន​ល្អ​​ ជួយ​​កា​រ​ពារ​​សុខ​ភាព​​ប្រ​ជាព​ល​រដ្ឋ​​ ក៏​​ដូច​ជា​​អ្នក​​ទេស​ចរណ៍​​ផង​​ដែរ​​​។​

ប៉ុ​ន្តែ​​ជា​​លទ្ធ​ផល​​សម្រាប់​​ការ​​ចុះ​​ត្រួត​ពិ​និត្យ​​នេះ ​​មន្ត្រី​​សា​ខា​​កាំ​កុង​ត្រូល​​រ​ក​​មិ​ន​ឃើញ​​អ្វី​​គួរ​​ឲ្យ​​កត់​សម្គា​ល់​​នោះ​ទេ​​។​​ នេះ​​សរ​​បញ្ជាក់​​ឲ្យ​​ឃើញថា​​ ប​ង​ប្អូន​​អាជី​វករ​ ​ពួក​គាត់​​មានកា​រ​​យល់​​ដឹង​​បាន​​ច្បាស់​លាស់​​ពី​​ផ​ល​​ប៉ះ​ពាល់​​សុខ​ភាព​​មនុស្ស​​ទូទៅ​​ ។​​ ​តែ​​ទោះ​ជា​​យ៉ាង​​ណា​​ក្តី​​ មន្ត្រី​​កាំកុ​ង​ត្រូល​​នៅ​តែ​​ធ្វើ​ការ​​ណែ​នាំ​​ទៅ​​ដល់​​បង​ប្អូន​​ជា​​អាជីវ​ករ​​ទាំ​ង​អស់ ​​ឲ្យ​​មាន​ការ​​យល់​ដឹង​​បន្ថែម​​ទៀត​​ និ​ង​​រួម​​គ្នា​​លុប​បំ​បាត់​​ឲ្យ​​បាន​​ទាំ​ង​​ស្រុង​​នៅ​​ការ​​ដាក់​​តាំង​​លក់​​ផលិត​ផល​​ ខូច​​គុណភា​ព​​ផុត​កំណ​ត់​​នៃ​​ការ​ប្រើ​ប្រាស់​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative