គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ថ្ងៃ​ទី​​១៨​​កុម្ភៈ​បណ្ដាល​​អោយ​​ស្លាប់​​មនុស្ស ​ចំ​នួន​​០៥​​នាក់​ របួស​ធ្ងន់​​ស្រាល​​១៦​​នាក់​

តាម​​របាយ​​ការ​ណ៍​ពី​​នា​យ​ក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ជាតិ ​នៅ​​ថ្ងៃទី​​១៨​ ខែ​កុម្ភៈ ​ឆ្នាំ​​២​០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំ​ង​​ប្រ​ទេស​​ចំ​នួន ​១០​​លើក ​យប់​ ០៥​​លើក​​, ​បណ្ដាល​​អោយ​​មនុស្ស​​ស្លាប់​​ចំនួ​ន ០​៥​​នាក់ ​(​​ប្រុស​​) ​របួស​ធ្ងន់ ​០៥​​នាក់​ (​​ស្រី​​១​​នាក់​​)​ និង​​របួស​ស្រា​ល​​១១​​នាក់​​(​​ស្រី​​​២​​នាក់​​)​​។​​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១០​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូចខា​ត​​យាន​យន្ត​​សរុប​ ១៥​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​​១២​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០១​​គ្រឿង ​និង​​យាន​​ផ្សេងៗ​​​២​​គ្រឿង​​។​

trមូល​ហេតុ ​ដែល​​បណ្ដា​ល​​ឲ្យ​​មា​ន​​គ្រោះ​ថ្នាក់​​គឺ ​ល្មើស​​ល្បឿន ​០៣​​លើក​​,​ ប្រ​ជែង​​គ្រោះ​ថ្នាក់​​០​១​​លើក​,​ ស្រ​វឹង​​២​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​១​​លើក​​,​​បត់​​គ្រោះ​ថ្នាក់​​១​​លើក​​,​​មិន​​ គោរ​ព​​សិទ្ធ​​១​​លើក​,​​កត្តា​​យាន​យន្ត​​១​​លើក ​។ ​ក្នុង​​នោះ​​​អ្ន​ក​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​ ដោយ​​មិន​បាន​​ពាក់មួ​ក​​សុវត្ថិ​ភាព​​ចំ​នួន ​១៦​​នាក់​ (​​យប់​ ០៨​​នាក់​​)​ ។​​

រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន ​៤៧៩​​គ្រឿង ​(​​រថ​យន្ត​​​ធំ​​៩២​​គ្រឿង​​) ​ស្មើ​​និង​​៤៧៩​​ករណី​​, ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​ ២៩​៤​​គ្រឿង ​ស្មើ​​និង​​២៩​៤​​ករ​ណី​ រួម​មាន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុ​ពលភា​ព ​០៧​​ករណី​​, ​ប័ណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន្ត​ ៧​​ករណី​​, ​គ្មាន​​ប័ណ្ណ​​អា​ជីវ​កម្ម​​៦​​ករណី​​, ​គ្មាន​​ឈៀក ​២៨​​ករណី​​,​ បើក​បរ​​លើស​​ល្បឿន​​កំ​ណត់ ​៣៩​​ករណី​​,​​បើក​បរ​​មិន​​ពាក់​​ខ្សែ​​ក្រ​វាត់​​២០​៧​​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន ១​៨៥​​គ្រឿង ​ស្មើ​​និង​​១៨៥​​ករណី ​រួម​​ន​​មា​នៈ​​ដឹក​​សំ​ពីង​សំពោ​ង​​១៧២​​ករណី​​,​​ដឹក​​លើស​​ចំ​ណុះ​​១៣​​ករណី។​​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​​បាន​​ពិ​ន័យ​​សរុប​​ចំនួន​ ១,​១​១១​​គ្រឿង​ ក្នុង​​នោះ​​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៦០​១​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​ដាក់​​កញ្ចក់​ ៤៨៣​​ក​រណី​​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​និង​​មួក ​០២​​ករណី​​, ​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​ ២៣​​ករណី​​, ​និង​​ស្រ​វឹង​​បើ​ក​បរ​​២​​ករណី ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative