មន្ត្រី​​ជំ​នាញ​​ជំ​រុញ​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​ជន​បទ​រផ្លាស់​ប្ដូរ​​ឥរិ​យាប​ថ​​អំពី​​បញ្ហា​​អនា​ម័យ​ដើ​ម្បី​សុខ​ភាព​

លោក ​ជ្រាយ​ ប៉ុ​ម​ ប្រ​ធាន​​នាយ​ក​ដ្ឋាន​​ថែ​ទាំ សុ​ខភា​ព​​ជន​បទ​​នៃ​​ក្រ​សួង​​អភិ​វឌ្ឍន៍​ជន​បទ ​បាន​​ឲ្យ​​ដឹ​ង​ថា ​ក្រ​សួង​​អភិ​វឌ្ឍន៍​ជន​បទ​​បាន​នឹង​​កំ​ពុង​បន្ត​​ជម្រុញ​​ឲ្យ​ ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​ជន​បទមា​នកា​រ​​យល់​ដឹង​​កាន់​តែ​ច្រើន​​ថែម​ទៀត​​អំពី​​បញ្ហា​​អនា​ម័យ ​ប្រ​យោជ​ន៍ដើ​ម្បី​ការ​ពា​រ​សុខ​ភាព​ឲ្យ​បាន​ប្រ​សើរ ​។​

00dលោក​ ជ្រាយ​ ប៉ុ​​ម បា​ន​​បន្ត​ថា ​ក្នុង​​រយ​​:​​ពេល​​បួន​​ប្រាំ​​ឆ្នាំ​​ចុង​ក្រោយ​​នេះ ​ការ​ផ្លាស់​ប្តូរ​​ឥរិ​យា​បទ​​របស់​​ប្រ​ជាព​លរ​ដ្ឋ​​ដែ​ល​​ងាក​​មក​​ប្រ​កាន់​ខ្ជាប់​​នូវ​​អនា​ម័យ ​មាន​​ភាព​ប្រសើ​រ ​ឡើង​​ច្រើន ​ដែល ​ពីមុ​ន ​ប្រ​ជាព​លរ​ដ្ឋ​​មួយ​ចំនួ​ន​​គិ​ត​ថា ​ការ​បត់​ជើ​ង​​ខាង​ក្រៅ​​បង្គន់​ គឺ​ជា​​រឿង​​ធម្មតា ​ក៏​ប៉ុន្តែ​​ក្រោ​យ​​ពេល​ដែល​​ក្រុម​មន្ត្រី​​បាន​​ចុះ ផ្ស​ព្វផ្សាយ ​ក៏​ដូច​ជា​​បើក​​វគ្គ​​បណ្តុះ​បណ្តាល ​និង​ ការ​ណែ​នាំ​​ដើ​ម្បី​​ឲ្យ​​ពួក​គាត់​​យល់​ថា ​អនា​ម័យ​​ល្អ ​មាន​​ប្រ​យោ​ជន៍​​សម្រាប់​​ក្រុម​គ្រួ​សា​រ ​សហ​គមន៍ ​និង​ កូន​ចៅ​​ពួក​គាត់​​ជំ​នាន់ ​ក្រោយ​​រួច​មក​ ពួក​គាត់​​ក៏​មាន​​ការ​ផ្លាស់​ប្តូរ​​ទម្លាប់​​បែប​​នោះ​​តែ​ម្តង​ ។​

លោក​​បញ្ជាក់​ថា«​ ​ដើ​ម្បី​​ធ្វើ​​ឲ្យ​​ពួក​គាត់​​មាន​ការ​​ផ្លាស់​ប្តូរ​​ទម្លាប់​​បែប​​នោះ ​គឺ​​ទាម​ទារ​​នូវ ​ពេល​វេ​លា ​រួមទាំ​ង​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​រប​​​ស់​​ក្រុម​ការ​ងារ​​ផ​ង​ដែរ»​ ។​​

លោក​​ជា​​ សុផា​រ៉ា ​​រដ្ឋ​មន្ត្រី​ក្រ​សួង​​អភិ​វឌ្ឍន៍ជ​នប​ទ​​បាន​​មា​ន​ប្រ​សាស​ន៍​​ឲ្យ​​ដឹ​ងថា​​កម្ពុជា​​សម្រេច​​បា​ន​កា​​រ​ផ្គត់​ផ្គង់​​ទឹក​ស្អាត​​ចំ​នួន ​៤៩ ​ភាគ​រយ ​នៅ​ក្នុង​​ឆ្នាំ ​២០​១៥​នេះ​​បើ​​ប្រៀបធៀ​ប​​គោល​ដៅ​​អភិ​វឌ្ឍន៍ ​សហ​ស្ស​​វត្សរ៍​​គឺ​​នៅ​សល់​តែ ​១ ​ភាគ​រយ ​ប៉ុ​ណ្ណោះ ។​

​លោក​​រដ្ឋ​មន្ត្រី​​បាន​​ឲ្យ​​ដឹង​ថា​ចំ​ពោះ​​អនា​ម័យ​​ជន​បទ​​វិញ​​សម្រេច​បាន​​ជិ​ត​៣៩​ភាគរ​យ​​នៅ​​ឆ្នាំ២​០​១៥​នេះ​​គឺ​​លើ ផែ​ន​ការ​​គោល​ដៅ​​សហស្ស​​វត្សរ៍​​ដែ​ល​​បាន​កំ​ណត់​​ឲ្យ​​បា​ន​៣០​ភាគ​រយ​​នៅ​​ឆ្នាំ​២០​១៥ ​។​

តាម​​ការ​សិក្សា​​ស្រាវ​ជ្រា​វ​​របស់​ អង្គ​ការ​​ភ្លែ​​ន ​បាន​​បង្ហាញថា​ កុមា​រ​​រស់​នៅ​​តំ​បន់​​ជន​បទ​​ដែល​មាន​​អា​យុ​​ក្រោម ​៥ ​ឆ្នាំ ​ប្រ​មាណ​​ជា ​៤០ ​% ​មាន​ការ​​លូតលា​ស់​​មិន​ល្អ ​និង ​បណ្ដាល​ឱ្យ​​កុ​មារ​​ក្រិន​ ដោយសា​រ ​តែ​​កង្វះ​​អ​នាម័​យ ​និង ​ការ​​បន្ទោ​​រប​ង់​​ពាស​វាល​​ពាស​កាល​​គ្មា​ន​​បង្គន់​​អនា​ម័យ​​ប្រើ​ប្រាស់​ ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative