ក្រ​សួងអ​ប់​រំផ្អាក​អាជ្ញា​ប័ណ្ណ​សម្រាប់​បណ្តុះ​បណ្តាល​ជំនាញ​ធុរ​កិច្ច​របស់​គ្រឹះ​ស្ថាន​ ឧត្ត​ម​សិ​ក្សា​

ក្រ​សួង​​អប់​រំ ​យុវ​ជន ​និង​​កី​ឡា ប្រ​កាស​​ផ្អាក​​ការ​​ផ្តល់​​អាជ្ញា​ប័ណ្ណ​​សម្រាប់​​ការ​​បើក​​មុខ​​ជំ​នាញ​​ ទាក់ទ​ង​នឹង​វិស័យ​ធុរកិ​ច្ច​ដូច​ជា ​ជំនា​ញគ្រ​ប់​​គ្រង​ គណនេ​យ្យ ​ធនាគារ​ និង​​ហិរញ្ញ​វត្ថុ​​នៅ​​តាម​​គ្រឹះ​ស្ថាន​​ឧត្តម​​សិ​ក្សា។​

008sយោ​ង​តាមសេ​ច​ក្តី​ជូន​ដំ​ណឹង​របស់​ក្រ​សួង​​អប់រំ​ យុវ​ជន​និង​កី​ទ្បា​បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ការ​​ចុះ​​ឈ្មោះ​​ចូល​រៀន​​របស់​​និ​ស្សិត​​នៅ​​ឧត្តម​​សិក្សា​​ភាគ​​ច្រើ​ន​​លើស​​លប់​​ តែង​តែ​​ផ្តោត​​ទៅ​​លើ​​វិស័យ​​ធុរ​កិច្ច​។ ​ក្នុង​​ន័យ​​នេះ​​ដើម្បី​​ជំរុញ​​ការ​​អនុ​វត្ត​​កំណែ​​ទម្រង់​​នៅ​​ឧត្តម​​សិក្សា​​ឲ្យ​​ ឆ្លើយ​តប​​នឹង​​តម្រូវ​​ការ​​នៃ​​ទី​ផ្សារ​​ការ​ងារ ​និង​​ការ​​វិវត្ត​​សេដ្ឋកិ​ច្ច​​ជាតិ​​នា​​ពេល​​បច្ចុ​ប្បន្ន​ ក្រ​សួង​​បាន​​ប្រ​កាស​​ផ្អាក​​ជា​​បណ្តោះ​​អា​សន្ន​​ក្នុង​​ការ​​ផ្តល់​​អាជ្ញា​ប័ណ្ណ​​ សម្រាប់​​កា​រ​​បើក​​មុខ​​ជំនា​ញ​​គ្រប់​​គ្រង​ គណនេ​យ្យ ​ធនា​គារ​ និង​​ហិ​រញ្ញ​វត្ថុ ​នៅ​​តាម​​គ្រឹះ​ស្ថាន​​ឧត្តម​​សិ​ក្សា​។

​រដ្ឋ​​មន្ត្រី​​ក្រ​សួង​​អប់រំ​ យុវ​ជននិ​ង​កី​ទ្បា​លោក​ហង់ ​ជួន ណា​រ៉ុន​បាន​​ឲ្យ​​ដឹង​​កាល​ពី​ពេល​ថ្មីៗ​នេះ​​ថា​ បច្ចុ​ប្បន្ន​​សិ​ស្ស​​កំពុង​​​សិក្សា​​នៅ​​ថ្នាក់​​ឧត្តម​​សិ​ក្សា​​មា​ន​​ចំ​នួន​​ប្រ​មាណ​២២​ម៉ឺន​​នា​ក់។​ ​ប្រ​ហែ​ល​​ជា​៥០​ភា​គ​រយ ​កំពុ​ង​​សិក្សា​​​ជំ​នាញ​​គ្រប់​​គ្រង​ ច្បាប់ ​គណ​នេយ្យ​ ជំនា​ញ​​ពាក់​ព័ន្ធ​​ពាណិ​ជ្ជ​កម្ម។​ យើ​ង​​ចង់​​ផ្តល់​​អាទិ​ភាព​​លើ​​ផ្នែក​​កសិ​កម្ម ​ផ្នែក​​បច្ចេក​វិទ្យា ​និង​​ផ្នែក​​កម្ម​ន្ត​សាល ​និង​​ផ្នែ​ក​​មេ​កា​និ​ក​​ជា​ដើម​ ច្រើន​​ជា​ង​​មុន។​

លោក​​បន្ថែម​​ថា ​តាម​​ពិត​​អ្វី​​ដែល​​មាន​​ក្នុង​​សេចក្តី​​ប្រ​កាស​​នេះ ​យើង​​បាន​​អនុ​វត្ត​​មួយ​​ឆ្នាំ​​រួច​​មក​​ហើយ។​ គោលដៅ​​ស​ម្រាប់​​គ្រឹះ​ស្ថាន​​ដែល​​មាន​​ស្រាប់​​ដែល​​គាត់​​ចង់​​ពង្រីក​​លើ​​មុខ​វិជ្ជា​​ទាំង​​អស់​​នេះ។​ ​គាត់​​ចង់​​បាន​​ឈ្មោះ​​ជា​​សាក​ល​​​វិ​ទ្យាល័​យ​​ដូ​ច្នេះ​​​​គា​ត់​​ចេះ​​តែ​​ពង្រីក​​ហើយ​ គាត់​​មិន​​មាន​​សមត្ថ​ភាព​​គ្រប់​​គ្រា​ន់ ​”ដើ​ម្បី​​បង្រៀន​​សិស្ស​​ប្រ​កប​​ដោយ​​គុណភា​ព​”។ បើ​គាត់​​ចង់​​ពង្រីក​ គាត់​​អាច​​ពង្រី​ក​​លើ​​អ្វី​​ដែល​​ជា​​តម្រូវ​ការ​​ទី​ផ្សារ​​បច្ចុ​ប្បន្ន​។ ​សេច​ក្តី​​ប្រកា​ស​​នេះ​​គឺ​​យើង​​ចង់​​បង្កើត​​ក្រប​ខ័ណ្ឌ​​គតិ​យុត្ត​​មួយ​​ដែល​​ឲ្យ​​យើង​​ គ្រ​ប់​​គ្រង​​បាន​។​

009 (1)dក្រ​សួង​​អប់​រំ​​កំ​ពុង​​បន្ត​​ផ្សព្វ​​ផ្សាយ​​ដល់​​សិស្ស​​និ​ស្សិត​​ឲ្យ​​ងា​ក​​ម​ក​​សិ​ក្សា ​​មុខ​​ជំ​នាញ​​បច្ចេក​ទេស​​ដែ​ល​​ទី​ផ្សា​រ​បច្ចុ​ប្បន្ន​​កំ​ពុង​​ត្រូវ​​ការ។​ នៅ​​ក្នុង​​រង្វ​ង់​៤ ទៅ​៥​ឆ្នាំ​​ខាង​​មុខ​​នេះ ​កម្ពុជា​​នឹង​​អាច​​ពង្រឹង​​គុណភា​ព​​អប់​រំ​​របស់​​ខ្លួន​​ ពាក់​ព័ន្ធ​​នឹង​​ជំ​នាញ​​ បច្ចេក​ទេស ​និង​​វិទ្យា​សាស្ត្រ​​ពិត​ និង​​អាច​​បណ្តុះ​​បណ្តាល​​ធ​នធា​ន​​ស្រប​​តាម​​តម្រូវ​ការ​​ទី​ផ្សារ​ តាម​​រយៈ​​កា​រ​​ផ្តោត​​លើ​​ការ​​បង្រៀន​​មុខ​វិជ្ជា​​វិទ្យា​សាស្ត្រ​​ តាំង​ពី​​នៅ​​មធ្យម​​សិក្សា​ បន្ត​​ពង្រឹង​​សមត្ថ​ភាព​​គ្រូ​​បង្រៀន​ និង​​កម្មវិ​ធី​​សិក្សា​។

​​កង្វះ​​ធន​ធាន​​មនុស្ស​​ជំនាញ​​បន្ត​​​ជា​​ឧប​សគ្គ​​ដ៏​​សំ​ខាន់​​ សម្រាប់​​រីក​​ចម្រើន​​ក្នុង​​វិស័យ​​ពាណិជ្ជ​​កម្ម​​របស់​​កម្ពុជា​។ ​កាល​​ពីខែ​​តុលា​ធនា​គារ​​ពិ​ភព​លោក​​បាន​​ចេញ​​ផ្សា​​យ​​ការ​​វាយ​តម្លៃ​​បរិ​យាកាស​​វិ​និ​យោគ​ឆ្នាំ​​២០​១៤ ស​ម្រាប់​​ប្រ​ទេស​​កម្ពុជា​ដោ​​យ​​បាន​​លើក​​ឡើង​​ថា ​កង្វះ​​កម្លាំង​​ពល​កម្ម​​ជំ​នាញ ​​នៅ​​ក្នុង​​ឧស្សា​ហកម្ម​​ផលិត​កម្ម​​បាន​​រា​រាំង​​ដល់​​សមត្ថ​ភាព​​របស់​​ប្រ​ទេស​​កម្ពុជា ​​ក្នុង​​ការ​​បង្កើន​​សក្តា​នុព​ល​​ផលិត​ និង​​ទទួល​​បាន​​ចង្វាក់​​ផ្គត់​​ផ្គ​ង់​​បន្ថែម​​ តម្លៃ​​នៅ​​ក្នុង​​តំ​បន់​​អាស៊ី​​ អាគ្នេយ៍​។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative