អត្រា​ផ្តល់​ឈាម​ធ្លាក់​ចុះកា​ល​ពី​ឆ្នាំ​មុន​

ដោយ​សារ​ការ​យល់​ដឹង​របស់​ប្រ​ជា​ពល​រដ្ឋ​នៅមា​ន​កម្រិត​ បាន​ធ្វើ​ឲ្យ​ការ​បរិ​ច្ចា​ក​ឈាម​នៅ​ប្រ​ទេស​កម្ពុជា​បាន​ធ្លាក់​ចុះកា​ល​ពី​ឆ្នាំ​មុន ​ធៀប​នឹង​ឆ្នាំ២​០​១៣​កន្លង​​ម​ក​នេះ។​

09xdលោក​វេជ្ជ​បណ្ឌិត​សុខ ​ផេង​រដ្ឋ​លេ​ខា​ធិកា​រ​ក្រ​សួងសុ​ខា​ភិ​បាល​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុ​ង​ពេល​ចូល​រួម​បិទ​សន្និ​បាត​ការ​ងារ​សុ​ខា​ភិ​បាល​ នៅមន្ទីរ​សុខាភិបាលខេត្តតាកែវកាលពី​ថ្ងៃ​ទី​១៦ ​កុម្ភៈ​កន្លង​មក​ថា​នៅ​ក្នុងឆ្នាំ២០​១៤​កន្ល​ង​ទៅនេះ​ អត្រា​ផ្ដល់ឈា​ម​មាន​ការ​ធ្លាក់​ចុះពី​៣៥​ភាគ​រយ​ នៅ​ក្នុង​ឆ្នាំ២​០១​៣​មក​នៅ​តែ​៣១​ភាគ​រយ ​នៅ​ក្នុង​ឆ្នាំ​២០​១៤​។ ​លោក​បាន​ចាត់​ទុក​កា​រ​ធ្លាក់​ចុះ ​នៃចំ​នួ​ន​អ្នក​ផ្ដល់​ឈាម​នេះ ​ជា​កា​រ​ព្រួយ​បា​រម្ភ​រប​ស់​ក្រសួ​ង​សុ​ខា​ភិ​បាល​ ហើ​យបើ​ប្រៀប​ធៀប​ទៅ​និង​ប្រ​ទេស​ឡាវ​នៅ​ក្បែខា​ង​កម្ពុ​ជា ​មិន​សូវ​មាន​ការ​រីក​ចម្រើន​នោះ ​គឺ​អា​ត្រា​ផ្ដល់​ឈា​​ម​នៅ​ឡាវ​មាន​រហូតដល់​៨០​ភាគ​រយ​។​

លោក​វេជ្ជ​បណ្ឌិត​សុខ ​ផេង​ បាន​ជំរុ​ញឲ្យ​មន្ទីរ​សុខា​ភិបា​ល​ខេត្ត​តាកែ​វ ​ធ្វើ​យ៉ាង​ណា​ជួ​យ​ផ្សព្វ​ផ្សាយ​ពីសា​ ​រៈ​សំខាន់​ នៃ​ការ​ផ្ដល់​ឈាម​ទៅ​ដល់​ប្រ​ជា​ពល​រដ្ឋ ​និងផ្ដល់​មធ្យោ​បាយ​គ្រប់​បែប​យ៉ាង​ទាំងស​ម្ភារៈ​ ​និង​ថវិ​កាឲ្យ​មន្រ្តី​សុខា​ភិបា​ល​ចុះទៅ​តាម​មូល​ដ្ឋាន​ ដើ​ម្បី​បូប​ឈា​ម​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative