​ត្រៀម​​រថ​យន្ត​​ពន្លត់​​អគ្គិ​ភ័យ​​ ​៤​៨​​គ្រឿង ​ដើ​ម្បី​​បង្កា​​ និង​​ពន្លត់​អគ្គិ​ភ័យ​ក្នុង​​អំ​ឡុង​​បុណ្យ​ចូល​ឆ្នាំ​​ចិ​ន​

នៅ​ក្នុង​​អំ​ឡុង​​បុណ្យចូ​ល​ឆ្នាំ​​ចិន​ វៀត​ណាម ​​នេះ​​សមត្ថ​កិច្ច​​ជំ​នាញ​​និង​​អា​ជ្ញាធ​រ​​រាជ​ធានី​​ភ្នំ​ពេញ​​ បាន​​ត្រៀម​​និង​​រថ​យន្ដ​​ពន្លត់​​អគ្គិ​ភ័យ​​ចំ​នួន​​៤៨​​គ្រឿង​​​ដាក់ពង្រាយ​​ នៅ​​​៨​​គោល​ដៅ​​នៅ​ក្នុង​​ភូមិ​សា​ស្ដ្រ​​រាជ​ធានី​ភ្នំ​ពេញ​ ​ដើម្បី​​ត្រៀម​​ជួយ​​អន្ត​រាគ​មន៍​​គ្រោះ​​អគ្គិ​ភ័យ​​ ដែល​​អាច​​កើត​មាន​ឡើង​​ដោយ​​ថា​ហេតុ​​ ​។​​

អគ្គិភ័យ-ឆេះផ្ទះ៣ល្វែងទាំងកណ្ដាលថ្ងៃត្រង់sលោក ​ព្រហ្ម​យ៉​ន​ នាយ​ការិ​យា​ល័យ ​​បង្ការ​​អគ្គិ​ភ័យ​​នៃ​​ស្នង​ការ​​រាជ​ធានី​​ភ្នំ​ពេញ ​​បាន​​ឲ្យ​​ដឹង​ថា​​នា​យ​ក​ដ្ឋាន​​គ្រប់​គ្រង​​អា​វុធជា​តិ​ផ្ទុះ ​និង​​អគ្គិ​ភ័យ​​នៃ​​ក្រ​សួង​មហាផ្ទៃ ​និង​​កង​កម្លាំង​​អគ្គិ​ភ័យ​​នៃ​​ស្នង​ការ​​រាជ​ធានី​​ភ្នំ​ពេញ​​បាន​​ត្រៀម​កម្លាំង​ និង​​រថ​យន្ត​​ពន្លត់​​អគ្គិ​ភ័យ​​ក្នុ​ង​​រាជ​ធានី​​ភ្នំពេ​ញ ដើ​ម្បី​​បង្កើន​​ប្រ​សិទ្ធ ភា​ព​​ក្នុង​ការ​ជួ​យ​​សង្គ្រោះ​​ប្រ​ជាព​លរ​ដ្ឋ​​ករ​ណី​​មាន​​អគ្គិ​ភ័យ​​ កើត​ឡើង​​ជា​យ​ថា​ហេតុ​​នៅ​ក្នុង​​ពិធី​បុណ្យ​​ចូលឆ្នាំ​​ចិន​ និង​​វៀត​ណាម​​នេះ។​ លោក​​បន្ត​ថា​​កង​កម្លាំង​​របស់​​អគ្គិ​ភ័យ​​នៃ​​ស្នង​ការ​​រាជ​ធានី​​ភ្នំ​ពេញ និ​ង​​រថ​យន្ដ​​ពន្លត់​​អគ្គិ​ភ័យ​​ចំនួ​ន​​៤៨​គ្រឿង​​នឹ​ង​ត្រូវ​​ដាក់​ពង្រាយ​​នៅ​​៨​​គោល​ដៅ ​​នៅក្នុង​​ភូមិ​សាស្ដ្រ​​រាជ​ធានី​​ភ្នំ​ពេញ​​រួម​មាន ​នៅ​​ការិ​យា​ល័យ​​ទួល​ស្លែង​ សាលា​ខណ្ឌ​​ឫស្សី​កែវ ​សាលា​ខណ្ឌ​​ដង្កោ​ សាលា​ខណ្ឌ​​ពោ​​ធិ៍​​សែន​​ជ័យ​ សាលា​ខណ្ឌ​​សែន​​សុខ​ អធិ​ការ​ដ្ឋាន​​ខណ្ឌទួ​ល​គោ​ក ​ខណ្ឌ​ចំកា​រ​មន ​និង ​នាយ​ក​ដ្ឋាន​​អង្គ​រក្ស​។​

ជា​មួ​យ​គ្នា​នេះ ​​កាល​ពី​​ថ្ងៃ​ទី​​១៧​​សាលា​​រាជ​ធានី​​ភ្នំ​ពេញ​​ ក៏បាន​​ចេញ​​សេច​ក្តី​​ជួន​​ដំ​ណឹង​​១​​ដោយ​​បាន​​ធ្វើ​ការ​​អំ​ពាវនា​វ​​ឲ្យ​​ប្រ​ជា​ពលរ​ដ្ឋ​​ មានកា​រ​​ប្រុង​ប្រ​យ័ត្ន ​ក្នុង​​កា​រ​អុជ​​ទៀន​ធូប​ ក្រ​ដាស​សែន ​ភ្លើង​​ចង្ក្រាន​ និង​​ចរន្ដ​អគ្គិ​សនី​​ដែល​​អាច​​បង្ក​​ឲ្យ​​មា​ន​​អគ្គិ​ភ័យ​​កើត​ឡើង​​ជាយ​ថាហេ​តុ។​ នៅ​ក្នុង​​សេច​ក្ដី​​ជូន​ដំណឹង​​របស់​​សា​លា​​រាជ​ធានី​​ភ្នំ​ពេញ​​ចេញ​ផ្សាយ​​ថ្ងៃ​ទី​​១៧ ​ខែកុ​​ម្ភៈ ​ឆ្នាំ​​២០​១៥ ​លើក​ឡើង​ថា ​ដើម្បី​​រក្សា​​នូវ​​សន្ដិសុ​ខ ​សុវត្ថិ​ភាព ​សណ្ដាប់​ធ្នាប់​ និង​​ក្នុង​ឱកា​ស​​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃ​ណី​​ចិន​​-​វៀតណា​ម​ សា​លា​​រាជ​ធានី​​ភ្នំ​ពេញ​​ធ្វើ​ការ​​ណែ​នាំ​​ដល់​​មន្ទី​រ ស្ថា​ប័ន ​និង​​សាធារ​ណៈ​ជន​​ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ ​ហាម​​មិ​ន​​ឲ្យ​​មាន​​ការ​ដុត​​ផាវ​ កាំ​ជ្រួច​ ឬ​​បង្ក​​សម្លេង​​ផ្ទុះ ​មិន​​ឲ្យ​​លេង​ល្បែង​​ស៊ីស​ង​​គ្រ​ប់​​ប្រ​ភេទ ​និង​​ហាម​ឃាត់​​ការ​ហែ​ក្បួន​​បែប​​សា​សនា ​ឬ​​ប្រ​ពៃ​ណី​​នានា​​ដែល​​គ្មាន​​ការ​អនុ​ញ្ញាត​។

​សេច​ក្ដី​ជូន​ដំ​ណឹង ​​បន្ត​ទៀតថា​ នៅ​​គ្រប់​កន្លែង​​កម្សាន្ដ​​សាធា​រណៈ ​និង​​មន្ទីរ​​ស្ថា​ប័ន​​នានា​​ត្រូវ​​ប្រុង​ប្រ​យ័ត្ន​​ក្នុង​​ការ​អុជ​​ទៀនធូ​ប ​ក្រ​ដាស​សែន​ ភ្លើង​ចង្ក្រាន​ និង​​ចរន្ដ​អគ្គិ​សនី​​ដែល​​អាច​​បង្ក​​ឲ្យ​​មាន​​អគ្គិ​ភ័យ​​កើត​ឡើ​ង​​ជាយ​ថា​ហេតុ។ ​ការ​ដុត​​ក្រ​ដាស​សែន​​ត្រូវ​​ប្រើ​​ធុង​​ដែក​ ឬ​​ឆ្នាំង​ដី​​ដើ​ម្បី​ដុ​ត​ និង​​ហាម​​ដាច់​ខាត​មិ​ន​​ឲ្យ​​ដុត​​នៅ​លើ​​ចិញ្ចើម​ផ្លូវ ​ឬ​​ទ្រូង​ផ្លូវ​​សាធា​រណៈ។​

សូម​​រំលឹក​ថា កា​ល​ពី​​ឆ្នាំ​​២​០​១៤​​កន្ល​ង​ទៅ ​គ្រោះ​​អគ្គិ​ភ័យ​​ បាន​កើត​​ឡើង​​សរុប​​ទាំង​អស់​​ចំ​នួន​​៥​១៤​​​លើក ​បើ​​ធៀប​​ជាមួ​យ​​ឆ្នាំ​​២០​១៣​ មាន​ការ​​ថយ​ចុះ​២​១​​លើក​ ក្នុង​នោះ​​បណ្ដាល​​ឲ្យ​​ស្លាប់​​មនុស្ស​​១៩​​នាក់ ​របួស​​៥១​​នាក់​ ខូច​ខាត​​ផ្ទះ​សម្បែង​​អស់​​ចំ​នួន​​៥៧​២​​ខ្ន​ង​ ក្នុង​នោះ​​ក៏មា​ន​​ករណី​​ឆេះ​​ផ្សារ​​​ចំ​នួន​​៤​​លើក​​ផង​ដែរ។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative