អគ្គ​​នា​យក​ដ្ឋាន​​ពន្ធ​នា​គា​រ​ ប្រតិ​កម្ម​តបលី​កាដូ​ អំ​ពី​ស្ថាន​ភាព​ក្នុង​ពន្ធ​នាគា​រ​

មន្ត្រី​​នៃ​​អគ្គ​នាយ​ក​ដ្ឋាន​​ពន្ធ​នា​គា​​រ ​បាន​ធ្វើកា​រ​​ប​ដិ​សេធន៍​​មិ​ន​​គាំ​ទ្រ​ ទៅ​លើ​​ការ​ចេញ​ផ្សាយ​​នូវ​​របាយ​ការណ៍​​ផ្ទួនៗ​​គ្នា​​ជា​ច្រើន​លើក​​របស់​​អង្គ​ការ​​ លី​កាដូ​ កា​លពី​ពេល​​ថ្មីៗ​​នេះ ដោ​យ​បាន​​ចោទ​ប្រ​កាន់​ថា ​មន្ត្រី​​អគ្គ​នា​យក​ដ្ឋាន​​ពន្ធ​នាគា​​រ​ មិន​បាន​​បំ​ពេញ​​តួ​នាទី ​និង​​ខ្វះ​​ការ​ទទួល​ខុស​ត្រូវ​​នៅ​ក្នុង​​ភារ​កិច្ច​​របស់​ខ្លួន​​ថែម​​ទៀត​ផ​​ង​​។​

60604dយោង​តាម​​របាយកា​រណ៍​​របស់​​អង្គ​ការ​​លី​កាដូ ដែ​ល​​បាន​ចេញ​​ផ្សា​យ​​ជា​​សាធា​រណៈ ​កាល​ពី​​ប៉ុ​ន្មាន​​ថ្ងៃមុន​​នេះ​​បាន​​ឲ្យ​​ដឹង​ថា ​មាន​​កុមា​រ​​អាយុ​​ចន្លោះ​​ពី​មួយ​​ខែ​​ដល់​​៤​​ឆ្នាំ​ កំ​ពុង​តែ​​ខ្វះ​​កា​រ​ថែទាំ​ ខ្វះ​​ការ​អប់​រំ ​និង​​មាន​ការ​​លូត​លាស់​​ផ្នែក​​រាង​កាយ​​យឺត​យ៉ាវ​ ដែល​​កត្តា​​នេះ​​គឺ​ជា​​បន្ទុក​​ដ៏​​ធ្ង​ន់​ធ្ងរ​​នៃ​​បញ្ញា​​ស្មា​រតី​​របស់​​ពួក​គេ​។​

ជាង​នេះ​ទៅ​ទៀត​ ក្នុ​ង​ចំ​ណោម​​កុ​មារ​​ប្រ​មាណ​​៣​៩​​នាក់​ មាន​​កុ​មារ​​ស្ទើរ​​ពាក់​កណ្ដាល​ ត្រូវ​​ប្រ​សូត​​ក្នុង​​ពន្ធ​នាគា​រ ​ដែល​​ប្រ​ការ​នេះ ​អង្គ​ការ​​លីកា​ដូ បា​នធ្វើ​ការ​​កត់​ត្រា​​នៅ​ក្នុង​​របាយ​ការណ៍​​រប​​ស់​​ខ្លួន​ ដោយ​បាន​​ចាត់​ទុកថា​ «​​វា​​គឺ​ជា​​របក​គំហើ​ញ​​មួយ​​ដែល​​គ្មាន​​ការ​ទទួល​ខុស​ត្រូវ​​ខ្ពស់​​របស់​​មន្ត្រី​អ​គ្គ​នាយក​ដ្ឋាន​​ពន្ធ​នាគា​​រ​​​»​​។​

បើ​ទោះបី​ជា​​របាយកា​រណ៍​​ខាង​លើនេះ​ បាន​​វា​យ​តម្លៃ​​ទៅ​លើ​ស្ថាន​ភាព​​អ្នក​រស់​នៅ​ក្នុង​​​ពន្ធ​នាគា​រ​​បែប​នេះ​​ក្តី ​ក៏​​លោក ​គុយ​ ប៊ុន​​ស៊ន​ អគ្គ​នា​យក​ នៃ​​អគ្គ​នាយ​កដ្ឋា​ន​​ពន្ធ​នាគា​​​រ បាន​បង្ហាញ​​ពី​​ប្រតិ​កម្ម​​មិន​​គាំ​ទ្រ ចំ​ពោះ​​ការ​លើក​ឡើង​​នូវ​​របាយ​ការណ៍​​ខាង​លើនេះ ​ដោ​យ​​លោក​​បាន​​សង្កត់​ធ្ងន់​ថា ​លោក​​សូម​​មិន​​ទទួល​ស្គាល់​​នូវ​​របាយ​ការណ៍​​របស់​​លី​កាដូ​​ឡើយ ​ហើយ​​ចាត់​ទុក​​របាយ​ការណ៍​​នោះ​​ថា ​គឺ​ធ្វើ​ឡើង​​ដោយ​​គ្មាន​​ភាព​ជាក់​លាក់​​។​ លោក​​បាន​​បញ្ជាក់​ថា ​ចំពោះ​​ការ​លើក​ឡើ​ង​​នូវ​​កំ​ហុស​ឆ្គង​​របស់​​អគ្គ​នា​យក​​ដ្ឋា​​ន​​ពន្ធ​នា​គា​រ ​ក្នុង​ការ​​បំ​ពេញ​​តួ​នាទី ​គឺជា​​ការ​ចោទ​ប្រ​កាន់​​ដោយ​​គ្មាន​​មូល​ដ្ឋាន​​ច្បាស់​លាស់ ​និង​​ពិត​ប្រា​ក​ដ​​ឡើយ ​ដូ​ច្នេះ​​លោក​​បា​ន​​បន្ថែ​ម​ថា ​«​​ខ្ញុំ​​បាន​ឃើញ​​ រួច​ហើយ ​នូវ​​របាយ​ការណ៍​​១៧​​ទំព័រ​​របស់​​លី​កាដូ​​នោះ ​ហើយ​​ការ​ចេញ​ផ្សាយ​​របាយកា​រណ៍​​នេះ ​គឺ​​គ្មាន​​ការ​ឆ្លុះ​​នូវ​​ការ​ពិត ​និង​​មិន​ជា​​ក់លា​ក់​​ពី​​ទិដ្ឋ​ភាព​​ពិត​​ក្នុង​​ពន្ធ​នា​គា​រ​​ឡើយ​​»​​។​

សូម​បញ្ជាក់​ថា ​របាយ​ការណ៍​​របស់​​អង្គ​ការ​សិទ្ធិ​មនុស្ស​​លី​កាដូ ​ដែល​​ចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃ​ទី​​១៥ ​ខែ​កុម្ភៈ​​នេះ ​គឺជា​​របាយ​ការណ៍​​លើក​​ទី​​២​​របស់​ខ្លួន ​បន្ទាប់​ពី​​អង្គ​ការ​​មួយ​​នេះ ​បាន​ចេញ​​ផ្សាយ​​នូវ​​របាយ​កា​រណ៍​​លើក​ដំ​បូង​​របស់​ខ្លួន​​ពាក់​​ព​ន្ធ័​​ទៅនឹ​ង​​ស្ថា​ន​ភាព ​​អ្នក​រស់នៅ​​ក្នុ​ង​​ពន្ធ​នាគា​រ​​កាល​ពី​​ប៉ុន្មាន​​ខែ​​មុន​នេះ​។​ ​ហើយ​​របាយកា​រណ៍​​លើក​​ទី​​២​​​ទៀត​សោត ​គឺ​​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​​ជា​​សា​ធារណៈ​​នូវ​​ចំ​ណុច​​ស្រ​ដៀង​​គ្នា ​ទៅ​នឹង​​របាយ​ការណ៍​​លើក​​ទី​​​១​​ដែរ​ ដោយ​​ការ​សរ​សេរ​​បាន​​ផ្តោត​​សំ​ខាន់​​ទៅលើ​​ការ​តាម​ដាន​ អង្កេត​​ពី​​ទិដ្ឋ​ភាព​​អ្នក​​រស់ក្នុង​​ពន្ធ​នា​គារ​​ចំ​នួន​​១​៨​​កន្លែង​ នៅ​​ទូ​ទាំង​ប្រ​ទេស​​កម្ពុជា​​។​

ជាមួ​យ​គ្នា​​ផង​ដែរ​ របាយ​ការណ៍​​ខាង​លើ​នេះ ​ក៏​បាន​​ធ្វើ​ការ​​វា​យ​តម្លៃ​​ពី​​ស្ថាន​ភាព​​កុមារ​ ដែ​ល​​កំ​ពុង​​រស់​នៅ​​ជា​មួយ​​ម្ដាយ​​ក្នុង​​ពន្ធ​នា​គារ ​ដោយ​​លី​កាដូ​​បា​ន​​រ​ក​ឃើញ​ថា ​កុមារ​​អា​យុ​​ចន្លោះ​​ពីមួ​យ​​ខែ​​ដល់​​៤​​ឆ្នាំ​ ខ្វះ​​ការ​ថែ​ទាំ ​ខ្វះ​​ការ​អប់​រំ​ មាន​ការ​​លូត​លាស់​​ផ្នែក​​រាង​កា​យ​​យឺត​យ៉ាវ ​និង​​ប្រ​ឈម​​ខ្លាំង​​បញ្ហា​​ប្រា​ជ្ញា​​ស្មា​រតី​​។​ ក្នុង​ចំណោ​ម​កុ​មារ​​៣​៩​​នាក់​ មាន​​កុមារ​​ពាក់​កណ្ដាល ​ប្រ​សូត​​នៅ​ក្នុង​​ពន្ធ​នាគា ​ដែល​​ទិដ្ឋ​ភាព​​នេះ​​លី​កាដូ​ បាន​​ចាត់​ទុកថា​ គឺ​ជា​​ការ​មិន​​ទទួល​ខុស​ត្រូវ​​រប​ស់​​អគ្គ​​នាយ​ក​ដ្ឋាន​​ពន្ធ​នា​គារ​​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative