ស្ថាប័ន​អន្តរ​ជាតិ​បី​រួម​គ្នា​ផ្តល់​ថវិ​កា១​១​លាន​ដុល្លា​សំរា​ប់​អភិ​វ​ឌ្ឍ​ន៍​​សមត្ថ​ភាព​​ក្នុ​ង​​វិស័យ​​អប់​រំ​នៅ​កម្ពុជា​

សហ​ភាព​​អឺរ៉ុប​ (​EU​)​ ​រដ្ឋា​ភិ​បាល​​ស៊ុយ​អែត ​(S​w​e​d​e​n)​ ​និង​​អង្គ​ការ​​យូនី​សេហ្វ​ (U​N​IC​E​F​) ​បាន​​រួម​​គ្នា​ ផ្ដល់​​ជំ​នួយ​​ជាថ​វិ​កា​ចំ​នួន ​១១​​លាន​​ដុល្លារ​​សហ​រដ្ឋ​​អា​មេ​រិក ដ​ល់​​ក្រ​សួង​​អប់រំ​ យុវ​ជន​ និង​​កី​ឡា ស​ម្រាប់​​អភិ​វឌ្ឍន៍​​សមត្ថ​ភាព​​ក្នុង​​វិស័យ​​អប់រំ​ រយៈ​​ពេល​​២​​ឆ្នាំ​ គឺ​​ឆ្នាំ ​២០​១៥ ​និង​​២០​១៦​ខាង​មុខ។​ 

IMG_1564x​លោក ​ហង់ ​ជួន​ណារ៉ុ​ រ​ដ្ឋម​ន្ត្រី​​ក្រ​សួង​​អប់រំ​ យុវ​ជន ​និង​​កី​ឡា ​មាន​​ប្រ​សា​សន៍​​ ក្នុង​​ពិ​ធី​​ដា​ក់​​ឱ្យ​​អនុវ​ត្តន៍​​ជា​​ផ្លូវ​​ការ​​នៃ​​មូលនិ​ធិ​​នេះ ​​កាល​ពីរ​សៀល​​ថ្ងៃ​ទី ​១៦​ កុម្ភៈ​ នៅម​ន្ទី​រ​អប់​រំយុ​វជ​ន​និង​កីឡាថា​ មូល​និធិ​​ចំនួន​​១១​​លាន​​ដុល្លារ​​នេះ​ ជា​​ដំណា​ក់កា​ល​​ទី​​២​ បន្ទាប់​​ពី​​ការ​​អនុ​វត្ត​​ដំ​ណាក់​កាល​​ទី​​១ ​ដែល​​ចាប់​​ផ្ដើម​​ពី​​ឆ្នាំ​ ២០​១១ ​បាន​​បញ្ចប់​​នៅ​​ឆ្នាំ​ ២០​១៤​កន្លង​ទៅនេះ​។

លោ​ក​រដ្ឋម​ន្ត្រី​បាន​បន្ត​ថា​មូនិ​ធិ​ភាព​ជាដៃ​គូសំ​រា​ប់​អភិ​វឌ្ឍន៍ស​មត្ថ​ភាព​( ​C​D​P​F ​)ដំណា​ក់​កាល​​ទី​ ​២ ​សម្រាប់​​អនុ​វត្តន៍​ ២០​១៥​-​២០​១៦​ មាន​​គោល​បំ​ណង​​ធា​នា​​នូវ​​​កំ​ណែ​​ទម្រង់​ ដែល​​​សម្រេច​​បាន​​​ពី​​ដំ​ណាក់​​កា​ល​​ទី​​១ ​ឱ្យ​​កាន់​​តែ​​រឹ​ង​​មាំ ​ជាមួ​យ​​នឹង​​ការ​​គាំ​ទ្រ​​បន្ថែម​​លើ​​អាទិ​ភាព​​ថ្មីៗ ​នៃ​​កំ​ណែ​​ទម្រង់​​របស់​​ក្រ​សួង ​ព្រម​​ទាំង​​ធា​នា​​ឱ្យ​​មា​ន​​ការ​​ឆ្លើយ​​តប​​ទៅ​​នឹង​​តម្រូវ​​កា​រ​​បច្ចុ​ប្បន្ន​ ដូច​​ជា​​ការ​​ធ្វើ​​កំ​ណែ​​ទម្រង់​ ការ​​បណ្ដុះ​បណ្ដាល​​គ្រូ​ ដែល​​ផ្ដោត​​ទៅ​​លើ​​គ្រូ​​ថ្នា​ក់​​ទី​ ៩​ ​និ​ង​ថ្នាក់​​ទី​ ​១២​។​

ទាក់ទិ​នឹ​ង​លទ្ធ​ផល​នៃគំ​រោង ​លោក​ ហង់ ​ជួនណា​រ៉ុន ​ថ្លែ​ង​​ថា ​មូលនិ​ធិ​​ដំ​ណាក់​កាល​​ទី ១​ ដែល​​បាន​​អនុ​វត្តន៍​​ចាប់​​ពី​​ឆ្នាំ​​២០​១១ ​ដល់​​ឆ្នាំ​​២០​១៤ ​មាន​​ថវិ​កា​​ចំនួ​ន​​ជាង​ ១៤​​លាន​​ដុ​ល្លារ​ សម្រេច​​បាន​​នូវ​​លទ្ធ​ផល​​ប្រាំ​ គឺ​​គោលន​យោ​បាយ ផ្អែក​​លើ​​ភស្តុ​តាង ​ការ​​ស្រា​វ​​ជ្រាវ​ និង​​ការ​​ពិ​គ្រោះ​​យោ​បល់​​គ្រប់​​ជ្រុ​ង​ជ្រោយ​។ ​ការ​​រៀបចំ​​​ផែន​ការ ​គោល​​នយោ​បា​យ ​និង​​ពិ​និត្យ​​តាម​​ដាន​​ផ្ដោ​ត​​លើ​​លទ្ធ​ផ​ល​​នៅ​​គ្រប់​​កម្រិត។​ ការ​​ផ្ដល់​​ហិរ​ញ្ញប្ប​ទាន​​របស់​​រដ្ឋា​ភិបាល​ តាម​​គោល​ការណ៍​​ធម៌​ និង​​គុណភា​ព ​និង​​ធា​នា​​ឱ្យ​​មាន​​គណ​នេយ្យ​​ភាព​​ហិរ​ញ្ញ​វត្ថុ​​ខ្ពស់​​ជា​ង​​មុន​។ ​បាន​​ពង្រាយ ​និង​​ការ​​គ្រ​ប់​គ្រង​​បុគ្គ​លិក ​កាន់​​តែ​​មាន​​ប្រ​សិទ្ធភា​ព​​ជាង​​មុន ​តាម​​រយៈ​​យន្ត​ការ​​អភិវ​ឌ្ឍន៍​​សមត្ថ​ភាព​​ជា​​ប្រ​ព័ន្ធ ​សម​ធម៌ ​និង​​គុណភា​ព​​នៃ​​ការ​​ផ្ដល់​​សេ​វា​​អប់​រំ​​កី​ឡា និ​ង​​ការ​​អភិ​វឌ្ឍន៍​​យុវ​ជន​​ច្រើន​​ជាង​​មុន។​

លោក​​ថ្លែង​​ទៀត​​ថា ​មូលនិ​ធិ​​ដំ​ណាក់​​កាល​​ទី២​ នេះ នឹ​ង​​គាំទ្រ​​ដល់​​ការ​​អភិ​វឌ្ឍ​​សមត្ថ​ភាព​​នៅ ​៣ ​កម្រិត​៖​ «​១​. ​ពង្រឹង​ ​សមត្ថ​ភាព​​ក្រ​សួ​ង​​អប់​រំ ​យុវ​ជន​ និង​​កីឡា ​លើ​​ការ​ងារ​​​ផែ​ន​ការ ​ការ​​ពិ​និត្យ​​តាម​ដាន ​កំណែ​​​ទម្រង់​​ហិរញ្ញ​វត្ថុ​​សា​ធារ​ណៈ កា​រ​​អនុវ​ត្ត​​គោល​នយោ​បាយ ​និង​​គ្រប់​គ្រង​​កំ​ណែ​​ទម្រង់​​អ​ប់រំ​ ​សម្រាប់​​ការ​​បំ​ពេញ​​ការ​ងារ​​ឱ្យ​​បាន​​ប្រ​សើរ។​ ២.​ ពង្រឹង​ ​សមត្ថ​ភាព​​នៅ​​កម្រិត​​រាជ​​ធានី​​ខេត្ត​ និង​​ក្រុង​ ស្រុ​ក​​ខណ្ឌ ​លើ​​ការ​​រៀប​ចំ​​ផែន​ការ ​ការ​​គ្រប់​គ្រង​ ការ​​ពិ​និត្យ​​តាម​​ដាន​ និង​​ការ​​ធា​នា​​ការ​​អនុ​វត្ត​​គោល​​នយោ​បាយ​​ឱ្យ​​មា​ន​ប្រ​សិទ្ធ​ភាព​​សម្រា​ប់​​ការ​​ ផ្ដ​ល់​​សេ​វា​​អ​ប់​រំ​​ឱ្យ​​បា​ន​ល្អ​។ ​៣​.​ ព​ង្រឹង​​ សមត្ថ​ភាព​​នៅ​​កម្រិត​​សា​លារៀន ​និង​​គណ​នេយ្យ​​ភាព​ លើ​​ការ​​រៀប​ចំ​​ផែន​ការ​ ហិរ​ញ្ញ​វត្ថុ​ និង​​ការ​​គ្រប់​គ្រង​ ដើម្បី​​ការ​​ចូល​រៀន និ​ង​​ការ​​រៀន​​សូត្រ​​របស់​​សិ​ស្សានុ​សិស្ស​​ឱ្យ​​បាន​​ល្អ​​ប្រ​សើរ»​។​

លោក ​ហង់ ​ជួនណា​រ៉ុន ​ថ្លែង​​ថា ​ការ​​ផ្ដល់​​មូលនិ​ធិ​​គាំ​ទ្រ ​ការ​​អនុ​វត្ត​​សក​ម្ម​ភាព​​អ​ភិ​វឌ្ឍន៍​​សមត្ថ​ភាព​​នេះ ស្រ​ប​​នឹង​​ផែ​នកា​រ​​គោល​​សម្រាប់​​អភិ​វឌ្ឍន៍​​សមត្ថ​ភាព ​និង​​គាំ​ទ្រ​​គោ​ល​នយោ​បាយ​​ទី​​៣​ នៃ​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​វិស័​យ​​អប់រំ​ ឆ្នាំ ​២០​១៤​-២​០១​៨ ​គឺ ​”ធា​នា​​​ភាព​​ស័ក្ដិ​សិទ្ធិ​​នៃ​​ភាព​​ជា​​អ្ន​ក​​ដឹ​ក​នាំ ​និង​​គ្រប់​គ្រង​​របស់​​មន្ត្រី​​អប់​រំ​​គ្រ​ប់​​លំ​ដាប់​​ថ្នាក់”​ ដែ​ល​​នយោបា​យ​​នេះ ​ក៏​​ជួយ​​គាំ​ទ្រ​​ដល់​​នយោ​បាយ​​ទី​​​១ ​គឺ ​”​ធានា​​លទ្ធ​ភាព​​ទទួល​​បាន​​សេ​វា​​អប់រំ​​ប្រ​កប​​ដោយ​​សម​ធម៌”​ ​និង​​គោល​នយោ​បា​យ​​ទី​២​ គឺ​”​​លើក​​កម្ពស់​​គុណភា​ព​ និង​​ភាព​​ឆ្លើយ​​តប​​នៃ​​ការ​​រៀន​​សូត្រ​”​។​

លោក​​រដ្ឋ​មន្ត្រី​​ក្រ​សួង​​អប់រំ​ យុវ​ជន ​និង​​កី​ឡា ​បញ្ជាក់​​បន្ថែម​​ថា ​សកម្ម​ភាព​​អាទិ​ភាព​​ឆ្នាំ​​២​០​១៥​ របស់​​ក្រ​សួង​​អប់​រំ ​យុវជ​ន ​និង​​កីឡា​ សម្រាប់​​ការ​​កែ​ទម្រង់​​វិ​ស័យ​​អប់រំ​ គឺ​​ផ្ដោត​​សំ​ខាន់​​លើ​​ការ​​ត្រួត​​ពិ​និត្យ ​ឬ​​អធិកា​រកិ​ច្ច។ ​ក្នុង​​កិច្ច​​ការ​​នេះ ​ក្រ​សួ​ង​​មាន​​សកម្ម​ភាព​​បណ្ដុះប​ណ្ដាល​​គ្រូ​​ចំ​នួន​​​១​​ពា​ន់ ​ទៅ ​១​ពាន់​ ២​​រយ​​នាក់​​ក្នុង​​មួយ​​ឆ្នាំៗ​។​អំសុភា

Google Analytics Alternative