កម្ពុជា​នឹង​មាន​ទី​សត្ត​ឃាត​​ក​ម្រិត​​ស្ដង់​ដារ​​អន្តរ​ជាតិជា​លើក​តំ​បូង​

ក្នុង​គោល​ដៅផ្តល់​នូវ​កម្រិ​ត​អនា​ម័យ​ ដើ​ម្បី​លើកកំ​ពស់សុ​ខ​មាល​ភាព​ប្រជា​ ពលរ​ដ្ឋ​កម្ពុជា​ ទី​សត្ត​ឃាត​លំ​ដាប់​អន្ត​រ​ជាតិ​ជា​លើ​​ក​តំ​បូង​បាន​និង​កំ​ពុង​សាង​សង់ ​និង​គ្រោង​ដាក់​ឲ្យ​ដំ​ណើរ​ការ​នៅពា​ក់​កណ្តា​ល​ឆ្នាំ​នេះ។​

​​009sនា​យក​​គ្រប់​​គ្រង​​ក្រុម​ហ៊ុន ​Ca​m​b​od​i​a​ ​SL​N​ ​M​e​a​t​ S​u​p​p​l​y​ ដែល​ជា​ក្រុម​ហ៊ុន​​នាំគោ​​ពី​​អូស្ត្រា​លី​​ដើម្បី​​សម្លាប់​លោក​ហោ ​ស៊ីម​លាង​បាន​មាន​ប្រ​សាសន៍​ឲ្យ​គេហ​ទំព័​រ​សុខ​ភា​ព​កម្ពុជា​ដឹង​កាល​ពី​ម្សិ​ល​ម៉ិញថា​ ទី​សត្ត​ឃាត​​នេះ​នឹង​ប​ញ្ចប់​នៅ​ពេល​ឆាប់ៗ​នេះ​ ដែល​​រួម​​មាន​ អគារ​​សម្លាប់​​សត្វ ​កង់​ទីន ​ការិ​យា​ល័យ​​រដ្ឋ​បាល ​និង​​អាង​​ទឹក​។ ​ទី​​សត្ត​ឃាត​​នេះ​​នឹង​​ត្រៀម​​ប្រតិ​បត្តិ​ការ​​ចាប់​​ពី​ ខែ​​ឧសភា​ នៅ​​ឆ្នាំ​​នេះ។ ​រោង​ចក្រ​​នេះ​​មា​ន​​ទី​តាំង​នៅ ​ភូមិ​​ព្រែក​​ទាល់ ​ខេត្ត​​ព្រះ​​សី​ហនុ ស្ថិត​​លើ​​ផ្ទៃ​​ដី​​សរុប៣​០ ​ហិក​តា។​

​លោក​​ថ្លែង​​ថា​ “​យើង​​កំ​ពុង​​រង់​ចាំ​​ម៉ាស៊ី​ន​​មក​​ដល់​ ការ​​ត​​ភ្ជាប់​​បណ្ដាញ​​អគ្គិ​សនី ​និង​​ការ​ងារ​​តូច​​តាច​​មួយ​​ចំ​នួន​​ទៀត ​​ដែ​ល​​កា​រ​ងារ​​ទាំង​​អស់​​នេះ​​នឹង​​ត្រូវ​​បាន​​ បញ្ចប់​​នៅ​​ក្នុង​​រយៈ​​ពេល​​ពីរ​​ខែ”​។ លោក​​បញ្ជាក់​​ថា ​“យើ​ង​​បាន​​ធ្វើ​ជា​​ដៃ​គូ និ​ង​​បាន​​ចុះ​​ហត្ថ​លេខា​​លើ​​កិច្ច​​ព្រម​​ព្រៀង ​​​ជា​មួយ​​ក្រុម​ហ៊ុន​​លក់​​ដុំ​​ធំៗ​​នៅ​​ តាម​​ខេត្ត​​ចំ​នួន​៨ ​ដូច្នេះ​​បើ​​ផលិត​​ផល​​របស់​​យើង​​ត្រៀម​​ជា​ស្រេច​​ដើ​ម្បី​​ផ្គ​ត់​ផ្គង់​ ពួក​គេ​​នឹង​​ចែ​ក​ចាយ​​បន្ត​​ដល់​​កន្លែង​​លក់​​រាយ​”។​

​បើ​​រោង​ចក្រ​​នេះ​​ប្រតិ​បត្តិកា​រ​​ដោយ​​ពេញ​​សមត្ថ​ភាព ​លោក​នឹង​​នាំ​​ចូល​​គោ ​១០០​០​០​ក្បាល​​ពី​​អូស្ត្រា​លី​​ជា​​រៀងរា​ល់​​ខែ​​ ​ដើ​ម្បី​​ផលិត​​ជា​​សាច់​​សម្រាប់​​ទី​ផ្សារ​​ ក្នុង​​ស្រុក​ និង​​បណ្ដា​​ប្រ​ទេស​​ជិត​​ខាង​​ផង​​ដែរ​។​ តម្លៃ​​លក់​​ដុំ​​គ្រោង​​នឹង​​ផ្គ​ត់​ផ្គង់​​នៅ​​ក្នុ​ង​​តម្លៃ​​ចន្លោះ​​ពី ​៩,​៨​ ​ដុល្លារ​​ដល់ ​១៥ ​ដុល្លារ​​ក្នុ​ង​​មួយ​​គីឡូ​ក្រាម​។ ​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative