ឆ្នាំ២០១៤​ក្រសួង​ការងារ​រកឃើញ​សហគ្រាស​ប្រើ​កម្មករ​វ័យក្មេង​និង​ពលកម្ម​កុមារ​ជិត​៥០​កន្លែង

យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថានៅក្នុងឆ្នាំ២០១៤កន្លងទៅក្រសួងបានរកឃើញ​សហ​គ្រាស​ប្រើ​ប្រាស់​កម្មក​រ​វ័យ​ក្មេង​និង​ពល​កម្ម​កុមារ​សរុប​ចំ​នួន៤៦​កន្លែង​។​

១sរបាយ​ការណ៍​ខាង​លើបា​ន​ឲ្យ​ដឹង​ទៀត​ថា​ឆ្នាំ​២០​១៤​ក្រុម​ការ​ងារ​អធិ​ការ​កិច្ច​បាន​ចុះធ្វើ​អធិ​ការ​កិច្ច​សាម​ញ្ញចំ​នួន​៦៣​៣​លើក​ក្នុ​ង​នោះមា​ន​ក្រុ​ម​ហ៊ុន​ចំ​នួន​១១​០​និង​រោង​ចក្រ​ចំ​នួន​៦១​៣​រោង​ចក្រ​។​ក្នុង​ចំ​ណោម​រោង​ចក្រ​និង​ក្រុម​ហ៊ុន​ដែល​ក្រុម​ការ​ងារ​អធិ​ការ​កិច្ច​ចុះធ្វើ​អធិ​ការ​កិច្ច​នោះ​គេ​​បាន​រក​ឃើញ​ថា​មា​ន​សហ​គ្រាស​ប្រើ​ប្រា​ស់ក​ម្ម​ករ​វ័យ​ក្មេង​ចំនួ​ន​៣៣ស្មើ​នឹង​ចំ​នួន​៣០​០​នា​ក់ក្នុង​នោះ​ស្រី​២៦​៧​នាក់​និង​សហគ្រា​ស​ប្រើ​ប្រាស់​កំ​លាំង​ពល​កម្ម​កុមា​រ​ចំនួ​ន​១៣​នាក់​ស្មើ​នឹង​៤៦​នាក់​ស្រី​៤៣​នាក់​។​

​ពាក់​ព័ន្ធ​បញ្ហានេះ​អ​ង្គ​ការ​អន្តរ​ជាតិខា​ងកា​រងា​រ​(IL​O)​សមា​គម​រោច​ក្រ​កាត់​ដេរនៅ​កម្ពុជា​បាន​ទទួល​ស្គា​ល់​ថា​បច្ចុ​ប្ប​នេះ​ការ​ប្រើ​ប្រា​ស់​ពល​កម្ម​កុមារ​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​សំ​លៀ​ក​បំ​ពាក់​និង​ស្បែក​ជើង​ដែល​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រ​ទេស​នៅ​តែ​មាន​នៅ​ឡើយ​តែ​នេះ​មិន​មែន​ជា​កំ​ហុស​របស់​ភាគី​រោង​ចក្រ​នោះ​ទេ​គឺ​ដោយ​សារ​តែ​កម្ម​ករ​ចង់​បាន​ការ​ងារ​ធ្វើ​បាន​បន្លំ​ឯក​សារ​។​

លោក​វ៉ាន់ ​ស៊ូ​អៀ​ង​ ប្រ​ធាន​សមាគ​ម​រោ​ចក្រកាត់​ដេរ​នៅ​កម្ពុជា​បាន​មាន​ប្រ​សាស​ន៍​ថា​ពល​កម្ម​កុមារ​នៅ​ក​ម្ពុជា​មាន​បញ្ហា​ប្រឈម​មួយ​គឺ​ការ​ក្លែង​បន្លំ​ឯក​សារ​របស់​កម្ម​ករ​នៅ​ពេ​ល​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​។​លោក​បន្ត​ថា«​តាម​ពិត​និ​យោ​ជក​គ្មាន​ចេត​នាជ្រើស​រើស​ពល​កម្ម​កុ​មា​​រ​ចូល​បំ​រើ​ការ​ងារ​ទេ​តែ​មាន​បញ្ហា​ការ​ក្លែង​ឯក​សារ​សៀវ​ភៅ​គ្រួសារ​អត្ថ​សញ្ញាណ​ប័ណ្ណ​ដោយ​សារ​គាត់​ចង់​បាន​ការងារ​ធ្វើ។​ប៉ុ​ន្តែ​ជាចេត​នា​របស់​និ​យោ​ជក​មិន​ដែល​ចង់​បាន​ពល​កម្ម​កុមារ​ទេ​វា​មិន​មាន​ចំ​ណេញទេ​។ព្រោះ​ថា​កាល​ណា​ប្រើ​ពល​កម្ម​កុមា​រ​អ្ន​បញ្ជា​ទិញគេ​មិន​ទិញ​ទេ​ធ្វើ​ឲ្យ​យើង​ខូចខាត​ច្រើន​ណាស់»​។​

លោក​ស្រីពេ​ជ្រ​ម៉ា​លី​កា​អ្នក​គ្រប់​គ្រ​ង​គំ​រោង​រោង​ចក្រ​ កាន់​តែ​​ប្រ​សើរ ​នៅ​​កម្ពុជា​ នៃ​​អង្គ​ការ​​អន្ត​រ​ជាតិខា​ង​ការ​ងារ​(I​L​O​)​បាន​មាន​ប្រ​សា​សន៍​ថា​រោង​ចក្រ​ដែល​ចុះ​ត្រួ​ត​ពិ​និត្យ​មិន​បាន​គ្រប​ដណ្តប​ទូ​ទាំង​ប្រ​ទេស​ទេ​គឺ​អនុវ​ត្ត​តែ​រោង​ចក្រ​ណាដែល​បាន​នាំ​ចេញ​ប្រ​មាណ​ជាង​៥២៩​រោង​ចក្រ​។ក្នុង​នោះ​យើង​បាន​រក​ឃើញ​មាន​រោង​ចក្រ​ចំ​នួន​៣៤​ករណី​ក្នុង​ឆ្នាំ​២០​១៤​ដែល​បាន​ប្រើ​កំ​លាំង​ពល​កម្ម​កុ​មា​​រ​។​ចំ​នួន​នេះ​បើ​ធៀ​ប​នឹង​ឆ្នាំ​២០​១៣​កន្ល​ង​ទៅ​ឃើ​ញ​ថា​មាន​ការ​ថយ​ចុះ៣៣​ករ​ណី។​

លោក​ស្រី​បាន​បន្ត​ថា​«​តែ​ទោះ​ជា​យ៉ាង​ណាក៏​វា​នៅ​តែ​ជា​បញ្ហា​កង្វ​ល់​ក្នុ​ង​វិ​ស័យ​ទាំង​មូល​។​ដូច​នេះកា​រ​ចុះកិ​ច្ច​ព្រម​ព្រៀង​នេះ​ជា​យន្ត​ការ​មួយ​អនុ​វត្ត​ទៅ​ឲ្យ​បាន​ស្រួ​ល​និ​ង​មាន​ឯក​សារ​យោង​ត្រឹ​មត្រូ​វ​។​នេះ​ជា​ឆន្ទៈ​ខាង​សមា​គម​និង​គំ​រោង​»​។​

​ដើ​ម្បី​ លុប​បំ​បាត់​​ពល​កម្ម​​កុមារ​ នៅ​ក្នុង​ឧស្សា​ហ​កម្ម​កាត់​ដេរ​នៅ​ប្រ​ទេស​កម្ពុជា​កាល​ពីរ​ សៀល​ថ្ងៃ​ទី​១៨​ធ្នូ​នៅ​ទី​ស្តី​ការ​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈសមា​គម​​រោ​ង​ចក្រ​ កាត់​ដេរ ​នៅ​​កម្ពុ​ជា​ (​G​M​A​C)​ ​និង​​គម្រោង​​រោង​ចក្រ​ កាន់​តែ​​ប្រ​សើរ ​នៅ​​កម្ពុជា​ នៃ​​អង្គ​ការ​​អន្ត​រជាតិ​ ខាង​​ការ​ងារ​ (​I​LO)បា​ន​ចុះកិ​ច្ច​ព្រម​ព្រៀង​រួមគ្នា​ដែ​ល​ចុះ​ហត្ថ​លេខា​ដោយ​លោ​ក​វ៉ាន់​ស៊ូ​អៀង​ប្រ​ធាន​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុ​ជា​ជា​មួយ​លោក​ស្រី​ចា​នី​កា​ស៊ីម​ន​ប្រ​ធាន​គ្រប់​គ្រ​ង​គំ​រោង​រោងច​ក្រ​ កាន់​តែ​​ប្រ​សើរ​ នៅ​កម្ពុជា​នៃ​អង្គ​ការ​អន្ត​រ​ជាតិ​ខាង​ការ​ងារ​(I​L​O​)ដោ​យ​មាន​ការ​ចូល​រួម​ធ្វើ​ជា​សា​ក្សី​ពី​លោក​អ៊ិត​សំហេ​ង​រដ្ឋ​មន្ត្រី​ ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។​

​លោក​ស្រី​ចានី​កា​ស៊ីម​ន​ប្រធាន​គ្រប់​គ្រង​​គំ​រោង​រោង​ចក្រ​ កាន់​តែ​​ប្រ​សើរ ​នៅ​​កម្ពុជា ​នៃ​​អង្គ​ការ​​អន្ត​រ​ជាតិ​ខាង​ការ​ងារ​(​I​L​O​)​បាន​ចាត់​ទុក​កិច្ច​ព្រម​ព្រៀ​ង​នេះ​វា​ជួយ​ពង្រឹ​ង​បន្ថែ​មទៀត​រវាង​គំ​រោង​និង​សមា​គម​ក្នុ​ង​ការ​អនុ​វត្ត​លើ​កាត់​បន្ថយ​ពល​កម្ម​កុ​មារ​ក្នុង​វិស័យ​កាត់​ដេរ។​រោង​ចក្រ​ណាប្រើ​កំ​លាំង​ពល​កម្ម​កុមា​រ​ហើយ​មិន​បាន​កែ​លំ​អរ​យើង​នឹង​ដាក់​រោង​ចក្រ​នោះ​ទៅ​ក្នុង​វេប​សាយ​រប​ស់​យើង។​

លោ​ក​អ៊ិត​សំ​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​កា​រ​ងារ​និង​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ​បា​ន​ចាត់​ទុក​កិច្ច​ព្រម​ព្រៀងនេះ​​មាន​សារៈ​សំ​ខាន់​ណាស់​ដើ​ម្បី​ឆ្លុះ​បញ្ចាំ​ង​ឲ្យ​ឃើញ​នូ​​វ​កិច្ច​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​និង​មាន​ស្មា​រតី​ទទួ​ល​ខុស​ត្រូ​វ​ប្រ​កប​ដោយ​វិជ្ជា​ជីវៈរ​បស់យើ​ង​ទាំង​អស់​គ្នា​ថែម​ទៀត​ក្នុង​កិច្ច​ការ​ពារ​កុ​មារ​ពី​កា​រ​ងារ​ប្រ​កប​ដោយ​គ្រោះ​ថ្នា​ក់​និង​ពង្រីក​យន្ត​ការ​ប្រ​ឆាំង​ពល​កម្ម​កុ​មារ​ក្នុង​វិ​ស័យ​កម្ម​ន្ត​សាល​ដែល​ជា​មុខ​ព្រួញ​សេដ្ឋ​កិច្ច​ដ៏​ចំ​ប​ង​មួយ​របស់ប្រ​ទេស​កម្ពុជា​។​លោក​រដ្ឋ​មន្ត្រី​បាន​មានប្រ​សា​សន៍​ថា«​កិច្ច​ព្រម​ព្រៀង​នេះ​ជា​គ្រឹះ​ដ៏​រឹង​មាំ​មួយ​សំ​រាប់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​ចូល​រួម​ចំ​ណែក​ជួយ​លើក​កំ​ពស់​លក្ខ​ខណ្ឌ័​ការ​ងារ​និង​ធា​នា​សុវត្តិ​ភាព​ការ​ងារ​ដល់​ពល​ករ​វ័យ​ក្មេង​ដែ​ល​ច្បាប់​អនុ​ញ្ញាតិ​ឲ្យ​បំរើ​កា​រ​ងារ​ព្រម​ទាំង​កែ​លំ​អ​ការ​ងារ​ប្រ​ឆាំង​ពល​កម្ម​កុមា​រ​កាន់​តែ​មា​ន​ប្រ​សិទ្ធ​ភាព​»​។​

លោក​រដ្ឋ​មន្ត្រី​បាន​ជួន​សា​រ​ដល់​រោង​ចក្រ​ទាំង​អស់​សូម​ប្រុ​ង​ប្រ​យ័ត្ន​ក្នុង​ការ​ប្រើ​ប្រា​ស់​កំ​លាំង​ពល​កម្ម​សូម​ពិ​និត្យ​ឲ្យ​បានម៉​ត់​ច​ត់​អត្ត​សញ្ញាណ​បើ​មិន​ច្បាស់​លាស់​សូម​ជួន​ដំ​ណឹង​មក​ក្រ​សួង​ដើ​ម្បី​ឲ្យ​ក្រុម​អធិ​ការ​កិច្ច​របស់​យើង​ទៅ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ហើយ​ការ​ណី​ចាំ​បាច់​មាន​ការ​ពិ​និត្យ​តាម​បែប​វេជ្ជ​សាស្ត្រ​ទៀត​ដើ​ម្បី​ឲ្យ​ស្រ​ប​តាម​ច្បាប់​។​

រាជ​រដ្ឋា​ភិ​បាល​បាន​កំ​ណត់​ថា​នៅ​ឆ្នាំ​២០​១៥​នេះ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ពល​កម្ម​កុ​មារ​មក​នៅ​ត្រឹម​៨​ភាគ​រយ​ធា​នា​នូវ​ការ​អប់​រំ​សំ​រាប់​ទាំង​អស់​គ្នា​និង​បញ្ចប់​ទំ​រង់​ធ្ងន់​ធ្ង​រ​នៃ​ពល​កម្ម​កុ​មារនៅ​​ឆ្នាំ​២០​១៦​ខាង​មុខ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative