កាក​បាទ​ក្រ​ហម​កម្ពុជា​ចែក​អំ​ណោយ​ដល់​​ប្រ​ជា​ព​ល​រដ្ឋ​​​​ទុរ​គត ​ជន​ពិ​ការ​ ចាស់​ជរា​​គ្មាន​​ទី​ពឹង​ និង​​ក្មេង​​កំ​ព្រា​ ចំ​នួន​​ជាង​​៤​​ពាន់​​នាក់​នៅខេ​ត្ត​បាត់​ដំប​ង​

នៅ​ក្នុង​​បរិ​វេណ​​វាល​​បាល់​ទាត់ ​ជិត​​ព្រ​លាន​យន្ត​ហោះ​​ វាល​​បែក​​ចាន​ ខេត្ត​បាត់​​ដំបង​ កាល​ពីថ្ងៃ​ទី​​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០​១៥​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន ​រ៉ានី ​ហ៊ុន​ សែន​ ប្រ​ធាន​​កាក​បាទ​​ក្រ​ហម​កម្ពុជា​ឥស្ស​រជន​​ឆ្នើម​​ថ្នា​ក់​ជាតិ​​ឆ្លើយ​តប​​មេ​រោគ​​អេស​​ដ៍​​ជំងឺ​អេដស៍ ​និង​​ជា​​ឥស្សរ​ជន​​ឆ្នើម​​ថ្នាក់​ជាតិ​​នៃ​​ផែន​ការ​​សកម្ម​ភាព​​រួម​​របស់​ អគ្គ​លេ​ខា​ធិ​ការ​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​ដើ​ម្បី​​សុខ​ភាព​​ស្ត្រី​ និង​​កុមារ​ និង​​ប្រតិ​ភូ​អ​ម​ដំ​ណើរ​​ជា​ច្រើ​ន​រូប ​បាន​អញ្ជើញ​ចុះ​​​សំ​ណេះ​​សំ​ណាល​​សាក​​សួរ​សុខ​ទុក្ខ​ និង​​ចែក​​អំ​ណោយ​​ដល់​​ប្រ​ជា​ពល​រដ្ឋ​​​​ទុរ​គត ​ជន​ពិ​ការ​ ចាស់​ជរា​​គ្មាន​​ទី​ពឹង​ និង​​ក្មេង​​កំព្រា ​ចំនួន​​ជាង​​៤​​ពាន់​​នាក់​ នៅ​ខេត្ត​បាត់​ដំបង​។

CH-00703dយោង​តាម ​​របាយ​​ការ​ណ៍​​របស់​​ប្រ​ធាន​​សា​ខា​​កាក​បាទ​ក្រ​ហម​​ខេត្ត​​ បាន​​បញ្ជាក់​ថា ​ចំនួន​​ប្រ​ជា​​ពល​រដ្ឋ​​ដែល​​មក​ពី​​ស្រុក​​ចំ​នួន​​១៣ ​​និ​ង​​ក្រុង​​មួយ​​ គឺ​មាន​​ចំនួន​​៤.​៤​៤៤​​​នាក់ ​បាន​​ចូលរួ​ម​​ទទួល​​នូវ​​អំ​ណោយ​​ដ៏​​ថ្លៃ​ថ្លា​​រប​ស់​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន ​រ៉ានី ​ហ៊ុន ​សែន ​ប្រ​ធាន​​កាក​បាទ​ក្រ​ហម​កម្ពុជា​។​​

លោក​ ច័ន្ទ​ សុផ​ល អភិ​បាល​​នៃ​​គណ​​:​​អភិ​បាលខេ​ត្ត​​ បាន​​ថ្លែ​ងអំណរ​គុណ​​យ៉ាង​​ជ្រា​ល​ជ្រៅ​​ ដល់​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន ​រ៉ានី ​ហ៊ុន ​សែន ​ប្រ​ធាន​​កាក​បាទ ​ក្រ​ហម​កម្ពុជា ​ដែល​ជា​​និច្ច​កាល​​សម្តេច​​តែង​តែ​​យក​ចិត្ត​ទុកដា​ក់​​ទៅ​លើ​​សុ​ខុ​មាល​ភាព​​របស់​​ ប្រ​ជា​ព​លរដ្ឋ​ គឺ​​​ទី​ណា​​មាន​ទុក្ខ​​លំ​បាក​​ទី​នោះ​​តែង​តែ​​មាន​​វត្ត​មាន​​រប​​ស់​កាក​​ក្រ​ហម​​ជានិ​ច្ច​។

​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត ​បាន​ធ្វើ​​ការ​​ពន្យល់​​ដល់​​ប្រ​ជា​ពលរ​ដ្ឋ​​ទាំង​អស់​​មេត្តា​​កុំ​​អស់ស​ង្ឃឹម​​អោយ​សោះ ​ត្រូវ​មាន​​ស្មារតី​​រឹង​ប៉ឹង​​ឡើង ​ដើ​ម្បី​​ជំនះ​​រាល់​​ឧប​សគ្គ បើ​ទោះ​បី​ជា​​បច្ចុ​ប្បន្ន​​យើង​​កំពុង​​ជួប​នឹង​​ការ​លំ​បាក​​​​ក៏​ដោយ ​ព្រោះ​​រាជ​រដ្ឋា​ភិ​​បាល​​ដែល​មាន​​សម្តេច​​តេ​ជោ​​ ហ៊ុន ​សែន ​ជា​​ប្រ​មុខ​​​ថ្នាក់​ដឹក​នាំ ​​បាន​​យក​ចិត្ត​​ទុក​​ដាក់​ និង​​គិត​គូ​​ដ​ល់​ប​ង​ប្អូន​​ប្រ​ជា​ព​ល​រដ្ឋ​​គ្រប់​ពេល​វេ​លា ​ហើយ​​សព្វ​ថ្ងៃ​​សា​ខា​​កាក​​បាទ​​ក្រ​ហម​​នៅ​តាម​​បណ្តា​ខេត្ត​​បាន​​បំ​បែក​​ជា​​សា​ខា​​តូចៗ ​​ជា​ច្រើន​​ទៀត​​នៅ​តាម​​ស្រុក​ ឃុំ​​និង​​ភូមិ ​ដើ​ម្បី​​ផ្តល់​ព័ត៌​មា​ន​​នូវ​​គ្រោះ​មហន្ត​រាយ​​ណា​មួយ​​ ដែល​​បាន​​កើត​ឡើង​​ឲ្យ​​​ទាន់​ពេល​វេលា​​។​

​សម្តេ​ច​​បាន​​ក្រើន​​រំ​លឹក​ថា ​ប្រជា​ព​លរដ្ឋ​​ទាំង​អស់​​ត្រូវ​​ទៅ​​ពិ​គ្រោះ ​និង​​ព្យា​បាល​​ជម្ងឺ​​នៅ​​កន្លែង​​មន្ទីរ​ពេទ្យ ​​ណា​​ដែល​​មាន​ច្បាប់​​អនុ​ញ្ញាត​​ត្រឹ​ម​ត្រូវ ​ជៀស​វា​ង​​ទៅ​​ព្យា​បាល​​ជម្ងឺ​​នៅ​​កន្លែង​​ណា​​ ដែល​​គ្មា​ន​​ច្បាប់​​អនុ​ញ្ញាត​ ព្រោះ​​ជាក់​ស្តែង​​ដូច​​នៅ​ក្នុង​​ឃុំ​​រកា​ ពិ​សេស​​ស្រុក​​សង្កែ​​ទាំង​មូល​​ដែល​មាន​​អ្ន​ក​​ផ្ទុក​មេ​រោគ​​អេ​ដស៍​​រហូត​ដ​ល់​​ជាង​​៩​.​០០​០ ​​​នាក់ ​ដែល​​តួលេ​ខ​​នេះ​​ គឺ​ជា​​បន្ទុក​​មួយ​​យ៉ាង​ធ្ងន់​ធ្ងរ​​ដ​ល់​​រាជ​​រដ្ឋា​ភិ​បាល​ និង​​កាក​បាទ​ក្រ​ហម​កម្ពុជា ​ហើយ​​​ក៏​​ជា​​ក្តី​កង្វល់​​មួយ​​របស់​​អង្គ​ការ​​ ជា​​ដៃ​គូ​​ផង​ដែរ​ ដែល​​យើង​​ជា​​អ្នក​ជំងឺ​​បាន​​ក្លាយ​​ទៅជា​​ជន​រង​គ្រោះ​​ទៅ​វិញ ​ដូច្នេះ​​សូម​​ប្រ​ជា​ព​ល​រដ្ឋ​​ទាំង​អស់​​មេត្តា​​កុំ​​រើស​អើង​​ចំ​ពោះ​​អ្នក​​ដែល​មាន​​ ផ្ទុ​ក​មេ​រោគ​​នេះ​​អោយ​សោះ។​

ឆ្លៀត​​ ក្នុ​ង​ឱ​កាស​​នេះ​ដែរ​​សម្តេច​​បាន​លើក​ឡើង​​ថា ​បច្ចុ​ប្បន្ន​​ជំងឺ​អេ​ដ​ស៍​​វា​​​ជា​​បញ្ហា​​ទី​​ពីរ​​ដែល​​រាជ​រដ្ឋា​ភិបាល​​មាន​ការ​​ ព្រួយ​បារម្ភ​ ប៉ុ​ន្តែ​​ចំ​ពោះ​​បញ្ហា​​​ទី​មួយ​​ គឺ​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរ​​ដែល​​ក្នុ​ង​​មួយ​​ថ្ងៃៗ​​បើ​​គិត​​ជា​​មធ្យម​​គឺ​មាន​​ មនុស្ស​​ស្លាប់​​ពី​​៥​ទៅ​​៦​​នាក់​ ​ដោយសា​​រ​តែ​​ការ​បើក​បរ​​ខ្វះ​​ការ​ប្រុង​​ប្រ​យ័ត្ន។​ ដូច្នេះ​​ស​ម្តេច​ក៏​​សូម​​អំ​ពាវ​នាវ​​ដល់​​បណ្តា​​ក្រុម​ហ៊ុន​​នានា​​ពិ​សេស​​ក្រុម​ហ៊ុន​​ លក់​​គ្រឿង​សំ​ណង់​​ត្រូវ​​រើស​​អ្ន​ក​បើក​បរ​​ណា​​ ដែល​មាន​​ប័ណ្ណ​បើក​បរ​​ត្រឹម​ត្រូវ ​ព្រោះ​​កន្លង​មក​​ក្រុម​​អ្នក​បើក​បរ​​វ័យ​ក្មេង​​ទាំង​​នេះ​​បើក​បរ​​បំ​ពាន​​នឹង​​ច្បាប់​​ ទាំង​ស្រុង ​​ដែល​​អាច​​បង្ក​អោយ​មាន​​ក​រ​​ណី​គ្រោះ​ថ្នាក់​​​កើត​ឡើង​​បាន។​​

​ជា​​ ចុង​ក្រោយ​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុន​ សែន បាន​​អញ្ជើញ​​ចុះ​​ចែក​​អំ​ណោយ​​ដ​ល់​​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន​​៤.​៤​៤៤​​​នាក់ ​ដែល​​ក្នុ​ង​​ម្នាក់ៗ​​ទទួលបា​ន​​អង្ករ​​30​kg​ មី ​​យើង​​ចំនួ​ន​​មួយ​​កេះ ​ត្រីខ​​ចំ​នួន​​១០​​កំ​ប៉ុង​ មុង​​មួយ​ ភួយ​​មួយ​ ក្រ​មា​​មួយ​ សារុ​ង​​មួយ ​និង​​ទឹក​បរិ​សុទ្ធ​​​​កន្លះ​​កេស ​ក្នុង​នោះ​​ផង​ដែរ​ ដោយ​សារ​​កា​រ​យក​ចិត្ត​​ទុក​ដាក់ ​និង​​គិត​គូរ​​អំពី​​សុខ​ទុក្ខ​​របស់​​ប្រ​ជា​ព​ល​រដ្ឋ​​ពី​​សំ​ណាក់ ​សម្តេច​​អគ្គ​មហា​​សេ​នា​បតី​​តេ​​ជោ ​ហ៊ុន ​សែន​ នា​យក​រដ្ឋ​មន្ត្រី​​​នៃ​​​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ ក៏​បាន​​បន្ថែម​​ពី​លើ​​អំ​ណោយ​​ទាំង​នេះ​​នូវ​​ថវិ​កា​​ក្នុង​​ម្នាក់ៗ​​ចំ​នួន​​១​១​​ម៉ឺន​​ រៀល​ និង​​ក្រ​ណាត់​​ស​​មួយ​​ដុំ ​ថែម​​ទៀតផ​ង​​។

​គួរប​ញ្ជាក់​ថាកា​ល​ពី​​​រសៀល​​ថ្ងៃ​ទី​១៣ ​ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១​៥ ​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន ​រ៉ានី​​ហ៊ុន ​និង​ប្រតិភូ​ បា​ន​​អញ្ជើញ​​សំ​ណេះសំ​ណាល ​និង​​ផ្តល់​​អំ​ណោយ​​សប្បុ​រស​ធម៌​​កាក​បាទ​ក្រ​ហម​កម្ពុជា​​រួម​​មាន៖​ ​សំភា​រៈ​ប្រើ​ប្រាស់ ​គ្រឿង​ឧប​ភោគ​​ប​រិ​ភោគ ​និង​​ថវិ​កា ​ដល់​​ប្រ​ជា​ព​ល​រដ្ឋ​​រស់​នៅ​​ជា​មួយ​​មេ​រោគ​​អេ​ដស៍​​ចំនួន​៩២​៤​នាក់ ​មក​ពី១​​០ឃុំ​ នៅ​ក្នុង​​ស្រុក​​សង្កែ​ ខេត្ត​​បាត់​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative