​សិស្ស​ជិត​៦០០​ នាក់​ សិស្ស​នៅ​តា​ម​សា​លា​អនុវិ​ទ្យា​ល័យ​ទ​ទួល​បាន​សម្ភារៈ​សិ​ក្សា​

សិស្សា​នុ​សិស្ស​ចំ​នួន​​ ៥៩៥​ នាក់​ រៀន​នៅ​សា​លា​អ​នុ​វិ​ទ្យា​ល័យ​ជ័យ​ធំ ​អនុ​វិ​ទ្យា​ល័យ​ខ្យោង​ និង​អនុ​វិទ្យា​ល័យ​ហ៊ុន​សែន​ជន្លឹង​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​កុម្ភះ​ ឆ្នាំ​២០​១៥​ កន្ល​ង​ទៅ​នេះ​ទ​ទួល​ បាន​សម្ភា​រ​សិក្សា​ពី​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដើម្បី​អប​អរ​សា​ទរ​ក្នុង​ឪ​កាស​បុណ្យ​ចូល​ឆ្នាំ​ចិន​។​

P1(1)fលោក​ J​a​m​e​s ​M​a​ នាយក​ផ្នែក​ទំ​នាក់​ទំ​នង​បុគ្គ​លិក​ និង​ការ​ងារ​សង្គម​ណា​ហ្គា​វើល​​មាន​ប្រ​សា​សន៍​ថា ​“​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​យក​ចិត្ដ​ទុក​ដាក់​​ចំ​ពោះ​សុ​ខុ​មាល​ភាពរ​បស់​កុមារ​កម្ពុជា ​ជា​ពិ​សេស​កុមារ​កំ​ព្រា​និង​កុ​មារ​ក្រី​ក្រ​នៅ​តាម​តំ​បន់​ជន​បទ​នា​នា។​ ​អំ​ណោយ​ទាំ​ង​នេះ​រួ​​​ម​មាន​សម្ភារៈ​សិក្សា​ សម្ភារៈ​កី​ឡានិ​ង​សម្ភារៈ​ចាំ​បាច់​ផ្សេងៗ​ទៀត”​។ ​លោក​បាន​ថ្លែង​ថា ​“តា​ម​រយៈ​ស​កម្ម​ភាព​ការ​ងារ​សង្គម​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ កុមារ​កម្ពុ​ជា​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដើម្បី​​ឲ្យ​ខិ​​ត​ខំ​រៀន​សូត្រ​សម្រា​ប់​ខ្លួន​ឯង​ និង​ប្រ​ទេស​កម្ពុជា​”​។​

លោក​ ម៉ៅ ​នាយ​ក​សា​លា​អនុវិ​ទ្យា​ល័យ​ហ៊ុន​សែន​ជន្លឹ​ង​មាន​ប្រ​សា​សន៍​ថា ​“​សិ​ស្សា​នុ​សិស្ស​ និង​លោក​គ្រូ​អ្ន​ក​គ្រូ​មាន​ក្តី​រំ​ភើប​យ៉ាង​ខ្លាំង​ចំ​ពោះ​អំ​​ណោយ​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​នៅ​រដូវ​ចូល​ឆ្នាំ​ចិន​នេះ”​។​ លោ​ក​បាន​បន្ថែ​ម​ទៀត​ថា ​“​ក្នុង​នាម​ជា​នា​យក​សា​លា​ និ​ង ​តាំង​នាម​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ សិស្សា​នុសិ​ស្ស​ក៏​ដូច​ជា​អ្ន​កភូមិ​ទាំង​អស់ ​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​ដល់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល។​ ការ​រួម​ចំ​ណែក​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​មាន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់​សម្រា​ប់​កុ​មារ​កំ​ព្រា​និង​កុមារ​ក្រី​ក្រ​ដែល​កំ​ពុង​រស់​នៅ​តាម​តំ​បន់​ជន​បទ​។ ​ការ​រួម​ចំណែក​រប​ស់​ក្រុ​ម​ហ៊ុនណា​ហ្គា​វើល​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គ​ម​កម្ពុជា​ ក្រុម​ហ៊ុន​ផ្សេង​ៗ​គួរ​តែ​អនុ​វត្ត​តាម”​។​

លោក​ ដឿន ​នា​យក​សា​លា​អនុ​វិទ្យា​ល័យ​ជ័យ​ធំ​និ​យាយ​ថា ​“​ក្នុង​នាម​ជា​នា​យក​ និ​ង​តាំង​នាម​ឲ្យ​កុមារ​ទាំង​អស់​នៅ​ក្នុង​សា​លានេះ​ ខ្ញុំ​សូម​ថ្លែ​ង​អំ​ណរ​គុណ​ចំ​ពោះ​បុ​គ្គ​លិក​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​សម្រាប់​ការ​ឧបត្ថម្ភ​របស់​គេ។​ វា​បង្ហាញ​ថា​ក្រុម​ហ៊ុន​ណាហ្គា​​វើល​ពីត​ជា​យក​ចិត្តទុក​ដាក់​ចំពោះ​ពួក​យើង​តាម​រយៈ​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​របស់​ពួក​គេទៅ​ដល់​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល ​និង​សា​លា​រៀន​នា​នា”​។​

កញ្ញា ​ឆុន ​ចាន់​ណា ​ជា​សិស្ស​ថ្នាក់​ទី៨​នៃ​សាលា​អនុវិ​ទ្យា​ល័យ​ហ៊ុន​សែន​ជន្លឹង​បាន​និ​យាយ​ថា ​“​យើង​មាន​ចិត្ត​សប្បាយ​រីក​រាយ​និង​រំ​ភើប​ជា​ខ្លាំ​ង​ដោយ​សារ​តែ​នេះជា​លើក​ដំ​បូ​ង​សម្រា​ប់​ពួកយើ​ង​ក្នុង​ការ​ទទួល​បាន​សមា្ភរៈ​សិ​ក្សា​និង​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​ហ៊ុន​ឯក​ជន​។ ​ខ្ញុំ​សូម​ជូន​ពរ​ដល់​ក្រុម​ហ៊ុនណា​ហ្គា​វើល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អាជី​វ​កម្ម​របស់​ពួក​គេ”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative