មនុស្សស្រី​ប្រ​ឈម​នឹង​ជំងឺ​ជាំ​មុខ​ច្រើ​ន​ជា​មនុស្ស​ប្រុ​ស

គ្រូ​ពេទ្យ​ជំ​នាញ​បាន​និយា​យថា​ មនុស្ស​ស្រី​មាន​ភាព​ប្រ​ឈម​នឹង​ជំ​ងឺ​ជាំ​មុខ​​ច្រើ​ន​ជា​មនុស្ស​ប្រុស​ ដោយ​សារ​បញ្ហា​ចំ​បង​ៗ​មួយ​ចំ​នួន​ដូច​ជា ​ការ​ត្រូវ​កំ​ដៅថ្ងៃ​ ការ​ប្រើ​​ប្រាស់​​​ម្សៅ​ច្រើ​​ន​​ពេក​ ​និង​​ការ​​ផ្លាស់​​ប្តូរ​នៃ​វ​ដ្ត​រដូវ​ ការ​ប្រែ​ប្រួល​នៃ​អ័រ​ម៉ូន​ជា​ដើម​។​

007sគ្រូ​ពេទ្យ​ជំ​នាញ​ផ្នែក​ជំងឺ​សើរ​ស្បែក​ បាន​មាន​ប្រ​សា​ស​ន៍​ឲ្យ​គេហ​ទំព័​រ​សុខ​ភាព​កម្ពុជា​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះថា​ ចាប់​ពី​វ័យ​២០​ឆ្នាំ​ដល់​៤០​ឆ្នាំ​មនុស្ស​ចាប់​ផ្តើ​​ម​ជាំ​មុខ​ហើយ​ ប្រ​សិន​ជា​មិ​ន​យក​ចិត្ត​ទុក​ដាក់​ថែរ​ទាំ​ស្បែក​មុខ​ឲ្យ​បាន​ល្អ ​ហើយ​​ក្នុ​ងចំ​ណោម​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​គឺម​នុស្ស​ស្រី​ប្រ​ឈម​មុខនឹ​ង​កា​រ​ជាំ​មុ​ខ​​ច្រើ​ន​ជាង​បុរស​ ដោយ​សារ​ការ​បំរ៉ែ​បំរួល​អក​ម៉ូន ​ការ​ប្រើ​ប្រា​ស់​ម្សៅ​ច្រើន​ និង​​ការ​ត្រូវ​កំដៅ​ថ្ងៃ​ កា​រពិ​បាក​ចិត្ត​ ការ​មាន​ផ្ទៃ​ពោះជា​ដើម​។លោ​ក​អ្ន​ក​បន្ត​ថា ​ដោយ​​សារ​មូល​ហេតុដែ​ល​ស្រ្តី​ត្រូ​វ​ប្រ​ឈម ​ទើប​ស្រ្តី​ប្រ​ឈម​នឹ​ង​ជំងឺ​ជាំ​មុខ​ច្រើ​ន​ជាង​បុរស​។

​ជំងឺ​ជាំ​មុ​ខ​ត្រូវ​គេស​ម្គាល់​ដូច​ជា ​មាន​កំ​ណក​ខ្មៅ ​ឬព៌​ណ​ត្នោត​លើ​ផ្ទៃ​មុខ ​មាន​អា​ចម៍​រុយ ​មាន​ជាំ​នៅ​លើ​ស្បែក​មុខ​ជា​ដើម​។​

គ្រូ​ពេទ្យ​ជំ​នា​ញបា​ន​បន្ត​ឲ្យ​ដឹង​ទៀតថា​ ​ការ​ព្យា​បាល​ជំងឺ​ជាំ​មុ​ខ​ មាន​ការ​ពិ​​បាក​ប្រ​សិន​ជា​អ្ន​ក​ព្យា​បាល ​មិ​ន​មាន​ជំ​នា​ញឯ​​​ក​ទេស​ត្រឹម​ត្រូវ​ និង​មិន​យល់​ពីជំ​ងឺ​ជាំ​មុខ​ និង​ការកើត​មាន​អា​ចម៍​រុយនៅ​លើ​ផ្ទៃ​មុខ។​ កា​រ​បាញ់​ទ្បា​សែ​នៅ​លើ​ផ្ទៃ​មុខ នឹ​ង​ធ្វើ​ឲ្យ​ការ​ជាំ​មុខ​កាន់​តែ​ធ្ង​ន់​ធ្ងរ​ ហេតុ​នេះ​អ្នក​ចង់​ព្យា​បាល​ជំងឺ​ជាំ​មុខ ​ត្រូវ​ទៅ​រក​​គ្រូ​ពេទ្យ​ដែល​មាន​ឯក​ទេស​ត្រឹម​ត្រូវ​ ដើ​ម្បី​កុំ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិ​និ​ច្ឆ័យ​ខុ​ស ​ព្រោះ​​បើ​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ខុស ​នឹង​ធ្វើ​ឲ្យ​សភា​ព​ជាំ​មុខ​នឹង​មាន​សភាព​កាន់តែ​ធ្ងន់​ធ្ងរ​។​លោ​​ក​បន្ត​ថា ​នៅ​ស្រុក​ខ្មែរ​ច្រើន​តែ​មា​ន​ការ​យល់​ច្រ​ទ្បំ​រប​ស់​មនុស្ស​ស្រី ​ដែ​លពួ​ក​គាត់​គិត​ថា​ហា​ង​ថែរ​រក្សា​សម្ឆស្ស​ ឬ​ហា​ង​កែស​ម្ឆស្ស​សុទ្ឋ​តែ​មាន​ជំ​នាញ​លើ​រឿង​នេះ ​តែ​តាម​ពិត​ហាង​ថែរ​រក្សា​សម្ឆស្ស​ និង​កែ​ស​ម្ឆស្ស​ភាគ​ច្រើន​មិន​មាន​ជំ​នាញ​ឯ​ក​ទេ​​ស​ព្យា​បាល​ផ្នែក​ជំងឺ​សើរ​ស្បែក​នោះ​ទ្បើយ​។​

sគ្រូ​ពេទ្យ​ជំ​នាញ​ដ​ដែល​បាន​បន្ត​ថា ​រោគ​សញ្ញា​រវាង​ការ​ជាំ​មុខ​ និង​អា​ច​​ម៍​រុយ​មា​ន​ភាព​ខុស​គ្នា។​ ​អា​ចម៍​រុយ​គឺ​មា​ន​ស្នាម​អ៊ុចៗ​ដាច់ៗ​នៅ​លើ​ស្បែក​ មិន​មាន​​បន្តាក​នៅ​លើ​ស្បែក​នោះ​ទេ ​តែ​ជំ​ងឺ​ជាំ​មុខ​គឺ​មាន​ស្នា​ម​ជាំ​ប​ន្តាកៗ​ជា​ប់​គ្នា​នៅ​លើ​ស្បែក​ ដែល​គ្រូ​ពេទ្យ​ជំនាញ​អាច​ដឹង​ច្បា​ស់​ពី​រឿង​នេះ។​ ដូ​ច្នេះ​បើ​មិន​មាន​ជំ​នាញ​ទេ ​វា​នឹ​ង​ធ្វើ​ឲ្យ​មាន​ផល​វិបាក​កាន់​តែ​ច្រើន​ ហេតុ​នេះ​អ្នក​ជំងឺ​ត្រូវ​ទៅរ​កគ្រូ​ពេទ្យ​ ដែល​មាន​ឯក​ទេស​ត្រឹម​ត្រូវ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative